រក្សាអនាម័យពេលចម្អិនម្ហូបអាហារដោយមិនបារម្ភការឆ្លងមេរោគ អំឡុង Covid-19

  • 2020-03-24 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ការ​រាត​ត្បាត​នៃ Covid-19 ​ធ្វើ​ឲ្យ​មនុស្ស​ម្នា​រក្សា​ចម្ងាយ​ពី​គ្នា​ ហើយ​ក្រុម​ហ៊ុន​មួយ​ចំនួន​ក៏​បាន​​​ដាក់​គោល​ការណ៍​ថ្មី​ដោយ​អាច​ធ្វើការ​ពី​ផ្ទះ​បាន​ដើម្បី​បន្ថយ​ការ​ឆ្លង។ យ៉ាង​ណា​ក៏ដោយ ​​ចំណុច​សំខាន់​នៅ​ពេល​នេះ​គឺ​ពង្រឹង​គុណភាព​ជីវិត​នៅ​ពេល​រស់​នៅ​ក្នុង​ផ្ទះ​។ ​

រូបតំណាង

​​មាន​គុណ​ភាព​ជីវិត​ល្អ ​លុះ​ត្រា​​​​អំឡុង​ពេល​នៅ​ផ្ទះ​អ្នក​ញ៉ាំ​អាហារ​មាន​ជីវជាតិ ​គេង​គ្រប់​គ្រាន់ ​និង​ធ្វើ​លំហាត់​ប្រាណ​ទៀង​ទាត់។ ​មនុស្ស​ជា​ច្រើន​​ក៏​ងាក​មក​ចម្អិន​អាហារ​ខ្លួនឯង ​លែង​សូវ​ចេញ​ក្រៅ​ញ៉ាំ​បាយ​ក្រៅ​ផ្ទះ​ទៀត។ ដូច្នេះ​មិន​អាច​មើល​រំលង​នូវ​អនាម័យ​ម្ហូប​អាហារ​ដែល​អង្គ​ការ​សុខភាព​ពិភពលោក (WHO) ​បាន​​ណែ​នាំ​ថា៖

​របៀប​រក្សា​អនាម័យ​ក្នុង​ពេល​ចម្អិន​អាហារ​​ឲ្យ​មាន​សុវត្ថិភាព​ដោយ​មិន​បារម្ភ​ការ​ឆ្លង​មេរោគ

រូបតំណាង

១. ប្រើ​ជ្រុញ​និង​កាំបិត​ហាន់​សាច់​ឆៅ​ដោយ​ឡែក​ពី​បន្លែ

២. ​លាង​ដៃ​ជា​និច្ច​ក្រោយ​ហាន់​សាច់​ឆៅ

រូបតំណាង

៣. កុំ​បរិភោគ​សាច់​សត្វ​ងាប់​ដោយ​សារ​​ជំ​ងឺ​

៤. ​លាង​ដៃ​ក្រោយ​បរិភោគ​អាហារ​រួច​

រូបតំណាង

​៥. ញ៉ាំ​​​អាហារ​ដែល​​នៅ​ក្ដៅ​ៗ​និង​ឆ្អិន​ល្អ​

៦. គួរ​ដាក់​ស្លាប​ព្រា​ដោយ​ឡែក​​ក្នុង​ចាន​ម្ហូប​នីមួយ​ៗ ចៀស​វាង​ប្រើ​ស្លាប​ព្រា​ផ្ទាល់​ខ្លួន​ដួស​​ម្ហូប​​ នៅ​ពេល​ញ៉ាំ​អាហារ​ជុំ​គ្នា​

៧. រក្សា​ចម្ងាយ​អង្គុយ​ពី​គ្នា​ចន្លោះ ១.៥-​២ ម៉ែត្រ​ ​ពី​គ្នា ឬ​អាច​ញ៉ាំ​ដាច់​ដោយ​ឡែក​ពី​គ្នា​មួយ​រយៈ​សិន៕

អានបន្ត របស់​ប្រើប្រាស់​ទាំង​៧​ក្នុង​ផ្ទះ​ផ្ទុក​មេរោគ​ច្រើន តែ​បែរ​ជា​មើល​រំលង​មិន​ព្រម​សម្អាត

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា