ការភ័យខ្លាចជ្រុល មិនអាចជួយអ្វីបានទេ មកដឹងពីការវិវត្តនៃការឆ្លងមេរោគ Covid-19

  • 2020-03-24 08:15:00
  • ចំនួនមតិ 7 | ចំនួនចែករំលែក 150

មេរោគកូវីដ​១៩ ដែលត្រូវបានគេដឹងថា គឺជាជំងឺឆ្លងបណ្តាលមកពីវីរុសដែលរកឃើញថ្មីបំផុត។ វីរុស​​ថ្មី​នេះ​មិន​ទាន់​ត្រូវបានគេដឹងនៅឡើយតាំងពីមុនពេលការផ្ទុះបានចាប់ផ្តើមនៅទីក្រុង Wuhan ប្រទេស​ចិន​កាលពី​ខែ​ធ្នូ ឆ្នាំ ២០១៩ ។ មនុស្សមួយ​ចំនួន​មានការភ័យ​ខ្លាចហួស​ប្រមាណ​ជាហេតុ​ធ្វើឲ្យមាន​ការរើស​អើង​គ្នាទៅ​វិញទៅ​មក​ ទិញទំនិញស្តុកទុកជាដើម។ ហេតុដូចនេះ អ្នកគប្បីដឹងពីការវិវត្តឆ្លងនៃវីរុសកូវីដ១៩ ដើម្បីកាត់​បន្ថយកា​រ​ព្រួយ​បារម្ភហួសប្រមាណ។

រូបភាព៖ TechCrunch

នរណាៗ​ក៏អាចឆ្លងវីរុសប្រភេទនេះបានដែរគឺឆ្លងតាមរយៈអ្នកដែលផ្ទុកមេរោគនេះផ្ទាល់តែម្តង។ ជំងឺនេះ​អាច​ឆ្លង​ពីមនុស្ស​ម្នាក់ទៅ​មនុស្ស​ម្នាក់​តាម​រយៈ​ដំណក់​ទឹក​តូចៗ​ពីច្រមុះ​ឬមាត់​ដែលត្រូវ​បានរីករាល​ដាល​នៅ​ពេល​មនុស្ស​ម្នាក់មានការក្អកឬខ្យល់ដង្ហើម។

នៅពេលដំណក់ទឹកទាំងនេះជាប់នៅលើវត្ថុនិងលើរាងកាយមនុស្ស្ស អ្នកផ្សេងទៀតដែលចាប់ឬប៉ះ​ផ្ទាល់វត្ថុ​ឬ​ផ្ទៃ​ខាងលើដោយមកប៉ះភ្នែកច្រមុះឬមាត់ មនុស្សទាំងនោះក៏អាចឆ្លង COVID-19 បានយ៉ាងងាយ។ បន្ថែមពីនេះ អ្នកក៏អាចនឹងងាយឆ្លងវីរុសថ្មីនេះបានយ៉ាងងាយដែរតាមរយៈខ្យល់ដង្ហើមរបស់​មនុស្សដែលបាន​ផ្ទុក​វីរុសនេះនៅក្នុង​ខ្លួនដូច្នោះជាការប្រសើរអ្នកគប្បីនៅឲ្យបានឆ្ងាយយ៉ាងតិចមួយម៉ែត្រពីគ្នា។

រូបភាព៖​ Occupation Health & Safety

យ៉ាងណាមិញ អង្គការសុខភាពពិភពលោកនាពេលបច្ចុប្បន្នក៏បាននឹងកំពុងស្រាវជ្រាវពីការវិវត្តបន្ថែម​ទៀត​របស់​វីរុសកូរ៉ូណា។

បន្ថែមពីការរក្សាអនាម័យរបស់ខ្លួនអ្នក អ្នកគប្បីបរិភោគអាហារបំប៉នសុខភាព ទទួលទានទឹកក្តៅ គេង​ឲ្យ​បាន​គ្រប់គ្រាន់ និងហាត់ប្រាណ​ឲ្យ​បាន​ជាប្រចាំ៕

រូបភាព៖ Occupation Health & Safety, TechCrunch

ចុចអានបន្ត៖

ថែទាំសុខភាពផ្លូវចិត្តឲ្យល្អ នោះអ្នកនឹងមិនជួបការភ័យខ្លាចហួសហេតុអំឡុង Covid-19កំពុងផ្ទុះ

ប្រភព៖ who ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន