ថែទាំសុខភាពផ្លូវចិត្តឲ្យល្អ នោះអ្នកនឹងមិនជួបការភ័យខ្លាចហួសហេតុអំឡុង Covid-19កំពុងផ្ទុះ

  • 2020-03-23 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វីរុសកូរ៉ូណាបានធ្វើឲ្យពិភពលោកធ្លាក់ចុះក្នុងភាពអាប់អួរ ពិសេសនៅលើប្រព័ន្ធបណ្តាញសង្គមនានា​គឺពោរ​ពេញ​ទៅដោយព័ត៌មានរាតត្បាតរបស់វីរុសមួយប្រភេទនេះ។ ស្រប​ពេលគ្នានេះដែរ ព័ត៌​មាន​អស់​ទាំង​នោះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋមានការភិត​ភ័យស្លន់ស្លោរជាហេតុ​ធ្វើឲ្យពួកគេ​លែង​គិត​ពីសុខភាពផ្លូវចិត្តយ៉ាងដំណំ។ ដូច្នោះ​តើ​គួរ​ធ្វើយ៉ាងណាទើបថែរក្សា​សុខភាពផ្លូវចិត្តរបស់អ្នកឲ្យបានល្អអំឡុងពេលការរីករាលដាលវីរុសកូរ៉ូណា? វីធី​អស់​ទាំងនោះមានដូចជា៖

១. កំណត់ព័ត៌មាននិងប្រុងប្រយ័ត្នរាល់ព័ត៌មានដែលអ្នកអាន

រូបភាព៖ EMMA RUSSELL

អ្នកត្រូវកំណត់ចំនួនពេលវេលានៃការអាននិងមើលព័ត៌មានទាំងឡាយណាដែលធ្វើឲ្យអារម្មណ៍អ្នកមិនសប្បាយចិត្ត។ ដូច្នោះ អ្នកត្រូវជ្រើសរើសពេលវេលាណាមួយដើម្បីពិនិត្យមើលព័ត៌មានអស់ទាំងនោះ។ ទន្ទឹង​នឹងគ្នានេះដែរ រាល់ការអាននិងជឿលើព័ត៌មានណាមួយ អ្នកត្រូវស្វែងរកប្រភពព័ត៌មានឲ្យច្បាស់​លាស់​ដូច​ជា ក្រសួងសុខាភិបាលព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលពិភពលោកជាដើម។

២. ផ្អាកប្រើប្រាស់បណ្តាញសង្គមមួយរយៈនិងនៅឲ្យឆ្ងាយពីរឿងកំពុងកើតឡើង

រូបតំណាង

ស្ថិតនៅក្នុងស្ថានភាពបែបនេះ នៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនានាតែងតែមានព័ត៌មានបង្ហោះជាច្រើន។ អ្នក​នឹ​ងទទួលបានសារឬសញ្ញានៅលើទូរស័ព្ទឬកុំព្យូរទ័ររបស់អ្នក ដូច្នោះ អ្នកដើម្បីកុំឲ្យរំខាន អ្នកអាចដាក់ mute notification ឬឈប់ប្រើគណនីយរបស់អ្នកមួយរយៈសិន។ ម្យ៉ាងវិញទៀត ប្រសិនបើ​អ្នក​តាមដាន​ព័ត៌​មាន​ណា​ងាយធ្វើឲ្យអ្នកឆាប់រំជួលចិត្តពេកនោះ អ្នកអាចលាក់ការបង្ហោះ (hide post) វាបាន។

៣. ថែរក្សាអនាម័យផ្ទាល់ខ្លួនឲ្យបានខ្ជាប់ខ្ជួន

រូបភាព៖ EMMA RUSSELL

អនាម័យផ្ទាល់ខ្លួនពិតជាមានសារៈសំខាន់ណាស់សម្រាប់ខ្លួនអ្នកនិងអ្នកនៅជុំវិញខ្លួន។ ត្រូវឧស្សាហ៍លាង​ដៃឲ្យបាន​ស្អាតរាល់ពេលអ្នកចាប់កាន់របស់របរអ្វីមួយ ទទួលទានទឹកក្តៅឲ្យច្រើន សម្រាកឲ្យបាន​គ្រប់គ្រាន់ ពិសេស​អ្នកក៏ត្រូវទទួលទានអាហារដែលផ្តល់សុខភាពអ្នកដែរ។

៤. រក្សាទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន

រូបភាព៖ EMMA RUSSELL

ត្រង់ចំណុចនេះមិនមែនឲ្យអ្នកជួបជុំផ្ទាល់នោះទេ មានន័យថា អ្នកគួរតែមាន​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុម​គ្រួ​សារ បងប្អូន មិត្តភក្ត័ និងមនុស្សជាទីស្រឡាញ់របស់ខ្លួន។ អ្នកអាច​ទាក់ទងពួកគេតាមលេងទូរស័ព្ទ អ៊ីម៉េល និង​បណ្តាញសង្គមណាមួយ។

៥. ចៀសវាងការអស់កម្លាំង

ចំណុចចុងក្រោយនេះគឺអ្នកត្រូវរក្សាខ្លួនឯងឲ្យមានកម្លំាងក្នុងការបំពេញការងារផ្សេងៗ។ ទោះបីជា​មានការ​ធ្វើការ​ពីផ្ទះក៏ដោយ អ្នកត្រូវតែថែរក្សាសុខភាពផ្លូវកាយនិងផ្លូវចិត្តឲ្យបាន​ល្អដូចជា ធ្វើលំហាត់​ប្រាណ​នៅផ្ទះ​ដើម្បី​បញ្ចេញជាតិពុល ញុំាអាហារប៉ូវៗឲ្យបានល្អ ពិសេសសូម​ឲ្យក្នុងខ្លួន​មាន​សំណើម​គ្រប់​គ្រាន់​ក្នុង​អំឡុង​ស្ថាន​ការណ៍បែបនេះ៕

រូបតំណាង

រូបភាព៖​ EMMA RUSSELL, Pinterest

ចុចអានបន្ត៖

ហេតុផលនៅពីក្រោយ ការផ្ទុះឡើងយ៉ាងលឿននៃកូវីដ១៩នៅអ៉ីតាលី

ប្រភព៖ BBC ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម