របស់ចាំបាច់ ៥ យ៉ាង គួរដាក់ក្នុងកាបូបយកតាមខ្លួនជានិច្ច ដើម្បីការពារកូវីដ១៩
- 2020-03-20 08:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របស់ចាំបាច់ ៥ យ៉ាង គួរដាក់ក្នុងកាបូបយកតាមខ្លួនជានិច្ច ដើម្បីការពារកូវីដ១៩
ក្នុងអំឡុងពេលដែលវីរុសកូរ៉ូណា កំពុងតែវាយឡុកទៅដល់គ្រប់ទិសទី រួមទាំងប្រទេសកម្ពុជាផងនោះ ដូច្នេះមានតែការការពារ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ប៉ុណ្ណោះ ទើបជាអ្វីដែលមនុស្សគ្រប់គ្នាត្រូវធ្វើពិតប្រាកដ។ មិនមែនត្រឹមតែរក្សាអនាម័យនៅក្នុងផ្ទះសម្បែងនោះទេ សូម្បីតែពេលចេញទៅខាងក្រៅម្តងៗ មិនត្រូវភ្លេចដាក់របស់ចាំបាច់ ៥ យ៉ាងនេះជាប់ខ្លួនដាច់ខាត។
១. ម៉ាស់ការពារ
បើអ្នកមិនពាក់ម៉ាស់ក្នុងគ្រាដែលមានហានិភ័យខ្ពស់នឹងការឆ្លងជំងឺបែបនេះ ហាក់បីដូចជាប្រថុយនឹងគ្រោះថ្នាក់ពេកហើយ។ ត្រូវពាក់ម៉ាស់នៅលើខ្ទង់ច្រមុះឲ្យបានជិតល្អដើម្បីការពារវីរុសនិងមេរោគផ្សេងៗ។ ត្រូវដាក់ម៉ាស់សាគួរផ្សេងមួយទៀត ដើម្បីផ្លាស់ប្តូរថ្មីបន្ទាប់ពីអ្នកបោះចោលម៉ាស់ដែលពាក់រួច។
២. សំឡីសម្លាប់មេរោគ
មានមនុស្សជាច្រើនមិនសូវបានចាប់អារម្មណ៍នឹងរបស់មួយនេះ ប៉ុន្តែអ្នកអាចរកទិញបាននៅតាមកន្លែងលក់ថ្នាំពេទ្យមួយចំនួន។ វាមានលក្ខណៈជាបន្ទះៗ និងមានភាពងាយស្រួលសម្រាប់សម្អាតរបស់របរផ្សេងៗ ដែលអ្នកប្រើប្រាស់ប៉ះញឹកញាប់។
៣. ស្រ្ពៃយ៍សម្លាប់មេរោគ
ប្រសិនបើមិនចង់ប្រើប្រាស់សាប៊ូឬទឹកលាងដៃ អ្នកក៏អាចជ្រើសរើសការបាញ់ស្រ្ពៃយ៍ ១-២ ដងនៅលើបាតដៃហើយត្រដុសចុះឡើងជាការស្រេច។ ជាពិសេសអ្នកអាចយកវាបាញ់ទៅលើរបស់របររួមទាំងកន្លែងផ្សេងៗផងដែរ។
៤. ទឹកលាងដៃ
មិនអាចខ្វះបានទេ ព្រោះទឹកលាងដៃមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការសម្លាប់មេរោគនិងបាក់ តេរីនានា។ វាមានភាពងាយស្រួលនិងអាចប្រើប្រាស់ញឹកញាប់ តាមដែលអ្នកត្រូវការ។
៥. កន្សែងសើម
ពាក់ម៉ាស់និងសម្អាតដៃ ប៉ុន្តែកុំភ្លេចយកកន្សែងសើមដែលអាចសម្លាប់មេរោគ ទៅជូតលើសម្ភារដែលអ្នកប្រើប្រាស់ជាប្រចាំផង។
ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នការពារឲ្យបានល្អបំផុត ដើម្បីខ្លួនឯង ក្រុមគ្រួសារ សង្គមជាតិនិងពិភពលោកទាំងមូល៕
ចុចអានបន្ត៖ តើនរណាខ្លះដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងជំងឺ កូវីដ១៩?