កំហុសទាំង ៧ ពេលគូរ Eyeliner ស្រីៗហ៊ានតែធ្វើ នាំឲ្យឃើញភ្នែកខ្មៅអាក្រក់មើល
- 2020-03-20 02:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុសទាំង ៧ ពេលគូរ Eyeliner ស្រីៗហ៊ានតែធ្វើ នាំឲ្យឃើញភ្នែកខ្មៅអាក្រក់មើល
ការប្រើ Eyeliner គូរភ្នែកត្រូវសមស្រប ធ្វើឲ្យភ្នែកធំស្អាត និងមុតមានមន្តស្នេហ៍។ ប៉ុន្តែបើគូសខុសវិញនឹងមើលទៅប្រតេកប្រតាក ខ្មៅស្លក់ ហើយមើលទៅអាក្រក់មើលខ្លាំង។ ៧ចំណុចនេះដែលជាកំហុសឆ្គងពេលគូរ Eyeliner នាំឲ្យភ្នែកអាក្រក់មើល ហើយស្រីៗគួរបញ្ឈប់៖
១. ទាញស្បែកភ្នែកពេលគូស Eyeliner
អ្នកខ្លះមានទម្លាប់ទាញស្បែកត្របកភ្នែកឲ្យតឹងពេលគូស Eyeliner ព្រោះទាល់តែធ្វើបែបនេះទើបគូរចេញជារាងស្អាត។ ប៉ុន្តែធ្វើបែបនេះជាទម្លាប់ និងធ្វើឲ្យស្បែកនៅបរិវេណភ្នែកអ្នកឆាប់ជ្រួញណាស់។ ដូច្នេះអ្វីដែលអ្នកគួរធ្វើ គឺផ្អៀងកទៅចំហៀង ងើយទៅលើ ហើយគូរតាមទម្រង់ភ្នែក។
២. គូរក្រោមភ្នែកដិតពេក
អ្នកខ្លះនិយមគូរ Eyeliner ខ្មៅនៅក្រោមភ្នែក ដែលធ្វើឲ្យមុខកាចជាងមុន តែទម្រង់ភ្នែកតូចជាងមុនទៅវិញ។ សម្រាប់អ្នកមានប្រស្រីភ្នែកតូចនឹងមើលទៅឃើញភ្នែកសស្លើតជាមិនខាន។
៣. មិនស្គាល់ប្រភេទ Eyeliner និងមុខងាររបស់វា
ស្គាល់ពីប្រភេទ និងមុខងាររបស់ Eyeliner ធ្វើឲ្យអ្នកជៀសវាងពីកំហុសពេលគូរ។ Eyeliner មានច្រើនប្រភេទ តែមាន ៣ ប្រភេទដែលគេនិយមប្រើ គឺប្រភេទខ្មៅដៃ ប្រភេទជេល និងប្រភេទទឹក។
Eyeliner ខ្មៅដៃ គឺងាយស្រួលគូរខ្លាំង ហើយមិនដិតពេកទេ ប់ុន្តែវាងាយរលុប។ អាចប្រើបានក្នុងស្ថានភាពប្រញាប់ខ្លាំង។
Eyeliner ប្រភេទ ជេល ពេលគូរទៅឃើញខ្មៅរលោងភ្លឺៗ សក្ដិសមពេលអ្នកមានពេលតុបតែងខ្លួនច្រើន។ ព្រោះ Eyeliner ប្រភេទនេះត្រូវការការតុបតែងមុខច្រើន ទើបគូរភ្នែកចេញរាងស្អាត។
Eyeliner ប្រភេទទឹកពិបាកគូរជាងគេ ហើយបើអ្នកមិនជំនាញ គឺគូរហើយប្រតេកប្រតាកពេញភ្នែកជាមិនខាន។ ដូច្នេះករណីចាំបាច់ គូួទៅឲ្យជាងផាត់មុខ ។
៤. អត់លាបពណ៌ត្របកភ្នែក
គូរ Eyeliner តែមិនលាបពណ៌ត្របកភ្នែកនឹងធ្វើឲ្យប្រតាកភ្នែកខ្មៅ មើលទៅគ្មានផាសុកភាព។ ដូច្នេះរាល់ពេលប្រើ Eyeliner ដាច់ខាតគួរតែមានពណ៌លាបភ្នែក ជាពិសេសពេលប្រើ Eyeliner ប្រភេទខ្មៅដៃ។
៥. គូរភ្នែកជ្រុលដល់រន្ធទឹកភ្នែក
គូរភ្នែកជ្រុលរហូតដល់រន្ធទឹកភ្នែក ធ្វើឲ្យឈឺ និងមានអាការរមាស់ភ្នែក។ ទឹកភ្នែកនឹងចេះតែហូរមកតិចៗរហូតធ្វើឲ្យរលប់ និងប្រតាកភ្នែកអាក្រក់មើលខ្លាំង។
៦. លាបម៉ាស្ការ៉ា មុន Eyeliner
នេះជាកំហុសទូទៅដែលនារីៗ ឧស្សាហ៍ធ្វើដោយមិនចាប់អារម្មណ៍។ ការលាបម៉ាស្ការ៉ាធ្វើឲ្យធ្ងន់រោមភ្នែកពិបាកលាប Eyeliner។
៧. ប្រើ Eyeliner ស្ងួតហើយស្រួច
Eyeliner នេះនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាឈឺ ព្រោះ Eyeliner ស្ងួតមុតខ្លាំង ហើយពណ៌ស្លេក លាបទៅមិនស្អាតឡើយ។ ដូច្នេះចៀសវាងប្រើ Eyeliner ប្រភេទនេះ៕
ចុចអាន៖អ្នកដែលនាំគ្នាទៅតរោមភ្នែក បើឃើញលទ្ធផលទាំងនេះ បែបអន់ចង់