កុំចាំតែស្រីៗ ប្រុសៗគួរចេះឡើងផ្សារ ទិញបន្លែល្អៗ តាមវិធីទាំងនេះ
- 2020-03-19 05:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំចាំតែស្រីៗ ប្រុសៗគួរចេះឡើងផ្សារ ទិញបន្លែល្អៗ តាមវិធីទាំងនេះ
បន្លែគឺជាផ្នែកសំខាន់មួយដែលមានតួនាទី ជួយទ្រទ្រង់សុខភាពរបស់អ្នក។ ហេតុនេះហើយកុំថាឡើយមនុស្សស្រី សូម្បីតែបុរសៗក៏គួរដឹងពីវិធីងាយៗ ដើម្បីជ្រើសរើសបន្លែដែលមានគុណភាពល្អ អាចផ្តល់ជីវជាតិដល់រាងកាយ មិនធ្វើឲ្យខកបំណងនិងខាតបង់លុយកាក់ ពេលត្រលប់មកផ្ទះវិញ។
១. មិនត្រូវទិញបន្លែដែលមានស្នាមជាំ ឬខូចខាត
រាល់បន្លែដែលមានស្នាមជាំ ឬខូចខាតដោយរលួយ អាចបណ្តាលឲ្យបាក់តេរីមិនល្អ នៅសំងំលាក់ខ្លួន បន្ទាប់មកនឹងសាយភាយពេញបន្លែតែម្តង។ មូលហេតុនេះដែរ អាចធ្វើឲ្យបន្លែបាត់បង់ជីវជាតិនិងរសជាតិ។
២. ទិញតាមរដូវកាល
មិនមែនគ្រប់បន្លែស្រស់ៗទាំងអស់សុទ្ធតែអាចដាំដុះលូតលាស់ល្អបានពេញមួយឆ្នាំនោះទេ ដូច្នេះគួរទិញបន្លែណា ដែលដល់រដូវរបស់វា។ អ្នកនឹងទទួលបានទាំងគុណភាពល្អហើយតម្លៃក៏សមរម្យទៅតាមហ្នឹងដែរ។
៣. ជ្រើសរើសបន្លែពណ៌ចម្រុះ
ដោយសារតែបន្លែដែលមានពណ៌ស្រស់ៗចម្រុះគ្នា គឺមានផ្ទុកនូវជីវជាតិសំខាន់ផ្សេងៗគ្នា ដូច្នេះវាក៏ផ្តល់អត្ថប្រយោជន៍ខុសៗគ្នាសម្រាប់រាងកាយរបស់អ្នកផងដែរ។
៤. ស្វែងរកកន្លែងលក់បន្លែដែលអាចធានានូវសុវត្ថិភាព
នៅតាមបណ្តាហាងលក់បន្លែមួយចំនួន ពិតជាយកចិត្តទុកដាក់លើគុណភាពនិងសុវត្ថិភាពរបស់អ្នកទិញ។ ក្នុងនោះរួមមាន ការរៀបចំទុកដាក់មានរបៀបរៀបរយ ការថែរក្សាមានស្តង់ដារត្រឹមត្រូវ និងមានប្រភពដើមច្បាស់លាស់។ កន្លែងលក់ដែលអាចទុកចិត្តបាន ទើបលែងជាក្តីបារម្ភសម្រាប់អ្នក រាល់ពេលទៅទិញបន្លែគ្រប់មុខទាំងអស់។
ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារក៏ដូចជាស្ថានភាពបច្ចុប្បន្ន ដែលគ្រប់គ្នាមិនចង់ចេញពីផ្ទះ ដោយសារមេរោគកូវីដ១៩ ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ក៏មានផ្តល់ជូនសេវាដឹកជញ្ជូនដល់ផ្ទះ ដោយ ឥត គិត ថ្លៃ ដោយ គ្រាន់តែបងប្អូន ចូលទៅកុម្ម៉ង់តាមរយៈ ៖
វិបសាយ ៖ ផ្សារ កសិផលធម្មជាតិឡេង ណាវ៉ាត្រា
សូមដោនឡូត Mobile App (Playstore) ៖ Navatra Market
លេខទូរស័ព្ទកុម្ម៉ង់ ទិញ ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ) និង ០១១ ៤៤៤ ៤៤៤ ។
ឬអាចចូលទៅកាន់ Google Play ក៏បាន។
ផ្សារ បន្លែ កសិផល ធម្មជាតិ មាន ក្រុមការងារជាច្រើននាក់រង់ចាំដឹកជូនបងប្អូនយ៉ាងឆាប់រហ័ស ក្នុងចន្លោះពេលត្រឹមតែ ២០នាទីប៉ុណ្ណោះនៅភ្នំពេញ៕
ចុចអានបន្ត៖ ប្រយោជន៍ខ្លាំង! ជួយសម្រស់ក្មេងជាងវ័យ សុខភាពល្អ ដោយញ៉ាំបន្លែធម្មជាតិទាំងនេះ