ការពារប្រសើរជាងព្យាបាល! វិធីបង្ការមេរោគ Covid-19 ពេលកុម្មង់ទំនិញពីក្រៅប្រទេស

  • 2020-03-16 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រប​ពេល​ដែល​ Covid-19 ​កំពុង​រាត​ត្បាត​ពេញ​ពិភពលោក ​ធ្វើ​ឲ្យ​មនុស្ស​​គ្រប់​គ្នា​ភ័យ​ព្រួយ​ពី​សុវត្ថិភាព​សុខភាព​ផ្ទាល់​ខ្លួន​ជា​ចម្បង។ ​លើស​ពី​នេះ ​សម្រាប់​ការ​កុម្មង់​ទំនិញ​​ពី​បរទេស​ទៀត​សោត ​ក៏​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បារម្ភ​ថា​វា​អាច​នាំ​មេរោគ​មក​ជាមួយ​​ផង​ដែរ។

រូបតំណាង

​​​យ៉ាង​ណា​ក៏​ដោយ​​មិន​ទាន់​មាន​​ការ​ចុះ​ផ្សាយ​ជាក់​លាក់​ពី​បញ្ហា​នេះ​ថា ​តើ​មេរោគ Covide-19 ​ពិត​ជា​អាច​ឆ្លង​តាម​រយៈ​ទំនិញ​ដែល​កុម្មង់​ពី​បរទេស​​បាន​ឬ​យ៉ាង​ណា​នោះ​ទេ។ ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​​ BBC ​បញ្ជាក់​ថា ​មិន​ទាន់​មាន​ភស្តុតាង​​ណា​អះ​អាង​​នេះ​ជា​ហានិភ័យ​​​វា​​អាច​​ចម្លង​តាម​រយៈ​ការ​កុម្មង់​ទំនិញ​ពី​ក្រៅ​ប្រទេស​ឡើយ។

ប៉ុន្តែ​ការ​វិវត្ត​ដ៏​ឆាប់​រហ័ស​របស់​មេរោគ​នេះ ​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ជុំ​វិញ​ពិភព​លោក​​មិន​អាច​ព្រងើយ​កន្តើយ​បាន​​ទេ។ ​ម្ល៉ោះ​ហើយ​ដើម្បី​ការពារ​ពី​ការ​ឆ្លង​ដ៏​សាហាវ​នេះ ​នៅ​ពេល​អ្នក​បាន​កុម្មង់​ទំនិញ​ពី​បរទេស​មក ​អ្វី​ដែល​អ្នក​​គួរ​ធ្វើ​រួម​មាន​៖

​-ពាក់​ស្រោម​ដៃ​​ជ័រ​នៅ​ពេល​ចាប់​កាន់​វត្ថុ​ទាំង​នោះ។ នៅ​​​ពេល​អ្នក​ចង់​ដោះ​ស្រោម​ដៃ​ចេញ អ្នក​គួរ​​ប្រើ​ក្រដាស​អនាម័យ​ដើម្បី​ចាប់​កាន់​ស្រោម​ដៃ​នោះ​​ ហើយ​ស្រោម​​ដៃ​ដែល​ប្រើ​រួច​ត្រូវ​បោះ​ចោល​ក្នុង​ធុង​សំរាម។​

​-​លាង​ដៃ​របស់​អ្នក​ឲ្យ​បាន​ញឹក​ញាប់ ​ជាមួយ​សាប៊ូ ជែល ​ឬ​ទឹក​អាល់​កុល​ក៏​បាន ដើម្បី​សម្លាប់​មេរោគ​។

​-ចៀស​វាង​​ការ​យក​ដៃ​ទៅ​ប៉ះ​ពាល់​ផ្ទាល់​ជាមួយ​ភ្នែក ​ច្រមុះ ​ឬ​​ផ្ទៃ​មុខ​ជា​ដាច់​ខាត។

​-ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត។

​-បើ​អ្នក​លេច​ចេញ​សញ្ញា​ដូច​ជា​ គ្រុន​ក្ដៅ ក្អក ឬ​ពិបាក​ដក​ដង្ហើម ត្រូវ​ទាក់​ទង​ទៅ​មន្ទីរពេទ្យ ឬ​មជ្ឈមណ្ឌល​ថែរក្សា​សុខភាព ដើម្បី​ធ្វើ​ការ​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​៕ ​

អានបន្ត៖ ​ ខ្វល់តែរឿងពាក់ម៉ាសនិងលាងដៃ បើមិនពង្រឹងប្រព័ន្ធភាពស៊ាំរឹងមាំនោះវីរុសងាយវាយលុកបំផុត

​​ ​ ​​​​​​

ប្រភព៖ goodlifeupdate | who ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម