ខ្វល់តែរឿងពាក់ម៉ាសនិងលាងដៃ បើមិនពង្រឹងប្រព័ន្ធភាពស៊ាំរឹងមាំនោះវីរុសងាយវាយលុកបំផុត

  • 2020-03-13 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ដើម្បី​ការពារ​​ពី​ជំ​ងឺ​​​​ផ្សេង​ៗ​ដែល​បណ្ដាល​ពី​វីរុស ​វិធី​មួយ​អ្នក​ត្រូវ​ពង្រឹង​លក្ខខណ្ឌ​សុខភាព​​ឲ្យ​បាន​មាំ​​ទាំ។ ​ដូច្នេះ​ហើយ ​ការ​ពង្រឹង​ប្រព័ន្ធ​សុខភាព​បាន​ល្អ ​​​ដាច់​ខាត​ស្រប​តាម​ភាព​ត្រឹម​ត្រូវ​និង​វិទ្យាសាស្ត្រ​ផង​ដែរ។

រូបតំណាង

លោក​វេជ្ជ​បណ្ឌិត Nguyen Thi Thanh Nhan ​នៃ​សាកលវិទ្យាល័យ​ឱសថ​សាស្ត្រ​​ក្នុង​ប្រទេស​វៀត​ណាម ​ណែ​នាំ​ថា ការ​បង្កើន​ភាព​ធន់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​​ជួយ​បាន​ច្រើន​ មិន​ឲ្យ​រាង​កាយ​ងាយ​ឈឺ ឬ​វាយ​លុក​បាន​ពី​វីរុស​ផ្សេង​ៗ។ ​ដូច្នេះ​ហើយ ​​ការ​ហូប​អាហារ​មាន​ជីវជាតិ​ពិត​ជា​​សំខាន់​ណាស់។

រូបតំណាង

របៀប​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​បាន​រឹង​មាំ​៖

១. ​ឈប់​ជក់​បារី

​២. ​ញ៉ាំ​បន្លែ​និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន

​៣. ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់

៤. ​រក្សា​ទម្ងន់​​៥. ​កុំ​ផឹក​ស្រា ​មិន​ត្រូវ​ផឹក​ស្រា​ច្រើន​ឬ​ញឹក​ញាប់​ឡើយ

​៦. ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​រាល់​យប់

៧. ចៀស​វាង​ភាព​តឹង​តែង​ផ្នែក​អារម្មណ៍

​៨. ​មាន​ទម្លាប់​លាង​ដៃ​ក្រោយ​ចេញ​ពី​បង្គន់

រូបតំណាង

​ម្ល៉ោះ​ហើយ អាហារ​ចាំ​បាច់​ដែល​ផ្ទុក​វីតាមីន C ​វីតាមីន A ​ វីតាមីន Car រួម​ទាំង​សង្ក័សី ប៉ូលីហ្វេណុល ​មាន​​មុខ​ងារ​ប្រឆាំង​បាក់​តេរី​និង​ទ្រ​ទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ​​​មិន​ឲ្យ​ជំ​ងឺ​វាយ​លុក​បាន​ស្រួល​ៗ។ ​ក្នុង​នោះ​រួម​មាន ​ផ្លែ​ឆឺរី ​ក្រូច ​ទំពាំង​បាយ​ជូ ​ម្ទេស​ហា​វៃ ​ផ្លែ​ត្រ​បែក ​​ព្រម​ទាំង​បន្លែ​បៃ​តង ​ដែល​សម្បូរ​ដោយ​វីតាមីន C ​និង E ​ជួយ​​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ដល់​រាង​កាយ​យ៉ាង​ខ្លាំង​ក្លា។

បន្ថែម​ពី​នេះ ​ដូច​ជា​ទឹក​ដោះ​គោ​ស្រស់ ​ស៊ុត ​គ្រឿង​សមុទ្រ ​ក៏​សម្បូរ​ដោយ​វីតាមីន D ​ជួយ​​ការពារ​និង​កំណត់​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ផង​ដែរ។ ​លើស​ពី​នេះ ​គ្រាប់​ធញ្ញជាតិ​រួម​មាន ​គ្រាប់​ល្ពៅ ​គ្រាប់​ផ្កា​ឈូក​រ័ត្ន ​​គ្រាប់​ស្វាយ​ចន្ទី ​គ្រាប់​វាល់​ណាត់​ជា​ដើម ​សុទ្ធ​សឹង​សម្បូរ​ជាតិ​សង្ក័សី​និង​ប៉ូលីហ្វេណុល ។ ​​ដែល​ទាំង​នេះ ​ក៏​មាន​នាទី​សំខាន់​​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​ល្អ​ផង​ដែរ។

រូបតំណាង

​ចំពោះ​អាហារ​មាន​គុណ​សម្បត្តិ​ពិសេស​ដូច​ជា ​តែ ខ្ទឹមស ​ខ្ទឹម​បារាំង ​ខ្ញី ​​​ចេក ​ដំឡូង​ផ្អែម ក្នុង​សមាស​ភាព​របស់​វា​មាន​​ធាតុ​ប្រឆាំង​​នឹង​ការ​​រលា​ក​រួម​ទាំង​​ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ។ ​ដែល​វា​ដើរ​តួនាទី​​កម្ចាត់​បាក់​តេរី​ក្នុង​​ពោះ​វៀន ជួយ​ប្រយុទ្ធ​ប្រឆាំង​​​​ការ​បង្ក​រោគ​របស់​វីរុស​ទៀត​ផង។

​ក្រៅ​ពី​​​ផ្ដល់​ជីវជាតិ​​​លើ​របប​អាហារ​ប្រចាំ​ថ្ងៃ ​​ត្រូវ​​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​យ៉ាង​ហោច ១ .​៥ ​លីត្រ​​​ក្នុង​មួយ​ថ្ងៃ ​បូ​ក​រួម​នឹង​ការ​ធ្វើ​លំ​ហាត់​ប្រាណ​ថែម​ទៀត។ ​ដោយសារ​ទឹក​​​មាន​​តួ​នាទី​សំខាន់​ក្នុង​រាង​កាយ ដូច្នេះ​បើ​រាង​កាយ​ខ្សោះ​ជាតិ​ទឹក​ នោះ​​នឹង​ធ្វើ​ឲ្យ​ជំ​ងឺ​ផ្សេង​ៗ​មាន​ឥទ្ធិពល​ចូល​លុក​លុយ​រាង​កាយ​យ៉ាង​ងាយ​ស្រួល។

រូបតំណាង

លោក​វេជ្ជ​បណ្ឌិត​បាន​បន្ថែម​ថា ​សម្រាប់​អ្នក​​ខ្វះ​អាហារ​រូប​ត្ថម្ភ ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ស្រាប់ ​ឬ​អ្នក​កំពុង​​​មាន​ជំ​ងឺ ​ពួក​គេ​​អាច​លេប​ថ្នាំ​បំប៉ន​ ​ឬ​គ្រាន់​តែ​យក​​វីតាមីន​​រ៉ែ​ពី​​ថ្នាំ​ដើម្បី​បំពេញ​បន្ថែម​​សារជាតិ​ចិញ្ចឹម​ដែល​បាត់​បង់។ ប៉ុន្តែមុនទទួលទានថ្នាំណាមួយត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។

ដូច្នេះ​នៅ​ពេល​រាង​កាយ​ពេញ​ដោយ​ជីវជាតិ​ហើយ ​ពួក​យើង​ក៏​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ល្អ​និង​​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​​កាច​សាហាវ​បាន​៕​​

អានបន្ត៖ ​ Covid-19 ​កំពុងរាតត្បាត លាងដៃមួយមុខមិនគ្រប់គ្រាន់ គួរដឹងថាត្រូវសម្អាតទីតាំងទាំងនេះដែរ

ប្រភព៖ Sanook | Eva ប្រែ​សម្រួល៖ លឹម សុនា