អ្នកជំងឺជាដាច់ពី Covid-19 សំពះអរគុណ គិលានុបដ្ឋាយិកាទប់ទឹកភ្នែកមិនជាប់
- 2020-03-17 03:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំងឺជាដាច់ពី Covid-19 សំពះអរគុណ គិលានុបដ្ឋាយិកាទប់ទឹកភ្នែកមិនជាប់
អ្នកជំងឺវ័យចំណាស់ថ្លែងអំណរគុណដោយការសំពះ ធ្វើឲ្យគិលានុបដ្ឋាយិកាម្នាក់នៅទីក្រុង Wuhan ប្រទេសចិន បានទ្រហោយំដោយទប់មិនបាន។
កាលពីរសៀលថ្ងៃទី ១៦ ខែមីនាកន្លងទៅនេះ កាសែត China Daily របស់ចិនបានចុះផ្សាយវីដេអូឃ្លីបមួយដែល ធ្វើឲ្យគេរំជួលចិត្តជាខ្លាំង។ វីដេអូឃ្លីបនេះបានកើតឡើងនៅ មន្ទីរពេទ្យ Tongji នៃសកលវិទ្យាល័យបច្ចេកវិទ្យា Huazhong។
តាមនោះដែរ មន្ទីរពេទ្យខាងលើគឺទទួលភាគច្រើនជាអ្នកឆ្លងមេរោគកូរ៉ូណាដែលមានវ័យចាស់។ កាលពីថ្ងៃទី ៩ ខែមីនាមុននេះ អ្នកជំងឺ៤នាក់បានជាដាច់ស្រឡះ ហើយបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ។
នៅក្នុងចំណោមនោះ មាននារីវ័យចំណាស់មួយរូប ក្រោយពេលទទួលបានការថែទាំយ៉ាងដិតដល់ពីគិលានុបដ្ឋាយិកាឈ្មោះ Wang Jiaqi។ នៅពេលបានជាស្រឡះបែបនេះ លោកស្រីបានដឹងគុណជាខ្លាំង ដល់ពេទ្យវ័យក្មេងរូបនេះ ដោយបានលើកដៃសំពះអរគុណផងដែរ។ នៅពេលឃើញអ្នកជំងឺរបស់ខ្លួនបានជាដាច់ ហើយអរគុណបែបនេះ Wang ក៏ទប់ទឹកភ្នែកមិនជាប់។
ដោយសារតែពេទ្យជាច្រើនបានចេញពីស្រុកកំណើតមកព្យាបាលនៅក្រុងវូហាននោះ ប្រជាជននៅទីនេះបានផ្ដាំថា ក្រោយពេលអស់វីរុស ប្រជាជននៅទីនេះ គឺស្វាគមន៍ពួកគេជានិច្ច៕
អានបន្ត៖ វៀតណាមបិទរោងកុន ក្លឹបរាត្រី ហាងខារ៉ាអូខេ ហាងហ្គេម បន្ថែមពីការបិទសាលា ដើម្បីទប់ Covid-19