វៀតណាមបិទរោងកុន ក្លឹបរាត្រី ហាងខារ៉ាអូខេ ហាងហ្គេម បន្ថែមពីការបិទសាលា ដើម្បីទប់ Covid-19
- 2020-03-17 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាមបិទរោងកុន ក្លឹបរាត្រី ហាងខារ៉ាអូខេ ហាងហ្គេម បន្ថែមពីការបិទសាលា ដើម្បីទប់ Covid-19
មន្ត្រីទីក្រុងហូជីមិញ បានចេញបញ្ជារឲ្យបិទ រោងកុន ក្លឹបកម្សាន្ត ហាងហ្គេម ហាងម៉ាស្សា ហាងខារ៉ាអូខេ ទាំងអស់នៅក្នុងទីក្រុងត្រូវបិទទ្វារឈប់ដំណើរជាបណ្ដោះអាសន្នចាប់ពីម៉ោង ៦ល្ងាច ថ្ងៃទី១៥ ខែមីនានេះ។
លោក Le Than Liem អភិបាលរងក្រុងហូជីមិញ ប្រទេសវៀតណាមបានចុះហត្ថលេខាលើលិខិតផ្អាកដំណើរការគ្រប់សកម្មភាពដូចជា រោងភាពយន្ត រោងល្ខោន ក្លឹប ហាងហ្គេម ខារ៉ាអូខេ ហាងម៉ាស្សា ទាំងអស់នៅក្នុងតំបន់ទីក្រុងហូជីមិញ ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុស Covid-19។
ទន្ទឹមនឹងនោះ នឹងពន្យារការចូលរៀនរបស់សិស្សសាលាទាំងអស់ ដល់ថ្ងៃទី៥ ខែមេសា។ ខណៈសិស្សសាលាវៀតណាមទាំងអស់ មិនបានទៅរៀនតាំងពីមុនចូលឆ្នាំចិនមកម្ល៉េះ ដោយសារវីរុសខាងលើ។
សកម្មភាពខាងលើ ត្រូវបានរដ្ឋាភិបាលបញ្ចេញមក នៅពេលប្រទេសមួយនេះ មានអ្នកឆ្លងរោគកូរ៉ូណាថ្មីដល់ទៅ ៥៥នាក់ ព្យាបាលជាដាច់ ១៦នាក់៕
អានបន្ត៖ Yang Zi លេងមែនទែន ការពារ Covid-19 ពាក់អាវភ្លៀងផង ម៉ាស២-៣ជាន់ ពេលទៅថតរឿង