វិធីការពារសុខភាពពីវីរុសកូរ៉ូណា ពេលធ្វើដំណើរផ្លូវឆ្ងាយដែលអ្នកមិនគួរធ្វេសប្រហែសដាច់ខាត
- 2020-03-13 09:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីការពារសុខភាពពីវីរុសកូរ៉ូណា ពេលធ្វើដំណើរផ្លូវឆ្ងាយដែលអ្នកមិនគួរធ្វេសប្រហែសដាច់ខាត
ដោយសារតែវីរុសកូរ៉ូណា (COVID-19) ជាជំងឺរាតត្បាត ដែលបានផ្ទុះឡើងនៅក្នុងប្រទេសនិងនៅលើទឹកដីចំនួន ១២៧ ហើយជុំវិញពិភពលោក។ ក្នុងនោះដែរអង្គការសុខភាពពិភពលោកបានដើរតួនាទីយ៉ាងសំខាន់ដើម្បីប្រកាសអាសន្ន និងណែនាំពីវិធីជាច្រើន ដើម្បីការពារសុវត្ថិភាពពីវីរុសដ៏កាចសាហាវមួយនេះ។
ក្នុងករណីចាំបាច់ណាមួយ ដែលអ្នកត្រូវតែធ្វើដំណើរផ្លូវឆ្ងាយ គួរដឹងពីរបៀបការពារខ្លួនសំខាន់ៗ ដូចខាងក្រោម។៖
ថែរក្សាអនាម័យឲ្យបានល្អមានដូចជា លាងដៃដោយប្រើសាប៊ូ ឲ្យបានយ៉ាងហោចណាស់ ២០ វិនាទី រួចត្រូវលាងចេញជាមួយនឹងទឹកស្អាត ឬអាចលាងសម្អាតជាមួយនឹងទឹកអាល់កុលដើម្បីសម្លាប់មេរោគ។ ប្រសិនបើដៃរបស់អ្នកប្រឡាក់ គួរលាងជាមួយសាប៊ូទើបត្រឹមត្រូវ ប្រើតែទឹកលាងដៃមួយមុខមិនគ្រប់គ្រាន់ទេ។
យកកែងដៃ ឬក្រដាសស្អាតខ្ទប់មាត់និងច្រមុះ នៅពេលដែលអ្នកកណ្ដាស់ឬក្អក បន្ទាប់មកត្រូវបោះចោលក្រដាសដែលប្រើរួចភ្លាមៗ និងត្រូវលាងដៃជាមួយនឹងទឹកអាល់កុលឲ្យបានស្អាត។
កុំប្រើដៃប៉ះមាត់និងច្រមុះ។
គួរជ្រើសរើសអាហារណាដែលចម្អិនឆ្អិនល្អ និងមានអនាម័យខ្ពស់។
ប្រសិនបើអ្នកមកពីតំបន់ដែលមានអត្រាឆ្លងជំងឺខ្ពស់ គួរសង្កេតតាមដានខ្លួនឯងដើម្បីដឹងពីសញ្ញាគ្រោះថ្នាក់ ក្នុងអំឡុងពេល ១៤ថ្ងៃដំបូង។
បើអ្នកលេចចេញសញ្ញាដូចជា គ្រុនក្តៅ ក្អក ឬពិបាកដកដង្ហើម ត្រូវទាក់ទងទៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលថែរក្សាសុខភាព ដើម្បីធ្វើការពិនិត្យឲ្យបានត្រឹមត្រូវ៕
ចុចអានបន្ត៖ ខ្វល់តែរឿងពាក់ម៉ាសនិងលាងដៃ បើមិនពង្រឹងប្រព័ន្ធភាពស៊ាំរឹងមាំនោះវីរុសងាយវាយលុកបំផុត