ក្រោយជំនួយការ Chungha ឆ្លងវីរុសកូរ៉ូណា Song Hye Kyo និង Park Min Young ត្រូវស្នើឲ្យនៅដាច់ពីគេ
- 2020-03-03 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយជំនួយការ Chungha ឆ្លងវីរុសកូរ៉ូណា Song Hye Kyo និង Park Min Young ត្រូវស្នើឲ្យនៅដាច់ពីគេ
កំពូលតារាកូរ៉េជាច្រើនដូចជា Song Hye Kyo, IU ដែលទើបតែត្រលប់មកពីកម្មវិធីនៅប្រទេសអ៊ីតាលីនោះ កំពុងត្រូវគេតវ៉ាឲ្យនៅដាច់ដោយឡែក ក្រោយពេលបុគ្គលិករបស់តារាចម្រៀងស្រី Chung Ha បានឆ្លងវីរុសកូរ៉ូណារួចហើយ។
កាលពីព្រឹកថ្ងៃទី ២ ខែមីនាកន្លងទៅនេះ បណ្ដាញព័ត៌មាន Naver បានរាយការណ៍ថា ពិភពសិល្បៈកូរ៉េទាំងមូលកំពុងជ្រួលច្របល់ជាខ្លាំងដោយសារតែការវាយលុកនៃវីរុសកូរ៉ូណា។ តាមនោះដែរ នៅពេលជំងឺមួយនេះបានចាប់ផ្ដើមឆ្លងចូលសិល្បករហើយ ដោយជំនួយការរបស់តារាចម្រៀងស្រីល្បីឈ្មោះ Chung Ha បានឆ្លងរោគខាងលើក្រោយពីត្រលប់ពីប្រទេសអ៊ីតាលី។ តារាស្រីរូបនេះផ្ទាល់កំពុងត្រូវវេជ្ជបណ្ឌិតដាក់ឲ្យនៅដាច់ដោយឡែកពីអ្នកដទៃដើម្បីចៀសវាងការឆ្លង មុនពេលដឹងថានាងមានផ្ទុករោគនេះឬអត់។
មុននោះដែរ តារាជួរមុខជាច្រើនដូជជា Song Hye Kyo, IU, Park Min Young, Han Ye Seul, Lisa សុទ្ធតែបានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដនៅទីក្រុង Milan ប្រទេសអ៊ីតាលីទាំងអស់។ អាស្រ័យហេតុនេះហើយ ទស្សនិកជនកូរ៉េជាច្រើនបានតវ៉ាឲ្យស្រីស្អាតទាំងនេះ ត្រូវដាក់ឲ្យនៅដាច់ដោយឡែកទាំងអស់មុនពេលពួកគេតេស្តថាមានឆ្លងរោគកូរ៉ូណាឬអត់។
តាមប្រភព Naver ដដែល អមដំណើរតារាទាំងនេះគឺបុគ្គលិកជាង ៣០នាក់ ដូចនេះហើយអត្រាដែលពួកគេឆ្លងរោគគឺខ្ពស់បំផុត ដ្បិតអ៊ីតាលីកំពុងជាប្រទេសដែលមាន អ្នកឆ្លងកូរ៉ូណាច្រើន៕
អានបន្ត៖ ជំនួយការតារាចម្រៀងកូរ៉េ Chungha ឆ្លងរោគកូរ៉ូណា ខ្លួននាងផ្ទាល់កំពុងត្រូវតាមដាន