ជំនួយការតារាចម្រៀងកូរ៉េ Chungha ឆ្លងរោគកូរ៉ូណា ខ្លួននាងផ្ទាល់កំពុងត្រូវតាមដាន
- 2020-03-02 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនួយការតារាចម្រៀងកូរ៉េ Chungha ឆ្លងរោគកូរ៉ូណា ខ្លួននាងផ្ទាល់កំពុងត្រូវតាមដាន
អ្នកគាំទ្រកំពុងបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដឹងថា ជំនួយការរបស់តារាចម្រៀងកូរ៉េល្បីឈ្មោះម្នាក់បានឆ្លងវីរុសកូរ៉ូណារួចហើយ ហើយជំនួយការរូបនេះក៏មានការឆ្លងឆ្លើយនឹងតារារបស់ខ្លួនផងដែរ។
កាលពីព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ កន្លងទៅនេះ បណ្ដាញព័ត៌មាន Osen របស់កូរ៉េបានធ្វើឲ្យពិភពសិល្បៈប្រទេសនេះជ្រួលច្របល់ជាខ្លាំងនៅពេលរាយការណ៍ថា ជំនួយការរបស់តារាចម្រៀងកូរ៉េស្រី Chungha បានឆ្លងវីរុសកូរ៉ូណាហើយ។
តាមនោះដែរ ប្រភពដដែលបានលើកឡើងថា ក្រោយពេលបញ្ចប់ការងារនៅស្រុកក្រៅដើម្បីថតរូបឲ្យទស្សនាវដ្ដីជាមួយតារារបស់ខ្លួននោះ ជំនួយការរូបនេះក៏មានអាការៈមិនស្រួលខ្លួន ដូចអាការៈជំងឺកូរ៉ូណា។ នៅក្នុងអំឡុងពេលនេះ ជំនួយការខាងលើ នៅតែជិះយន្តហោះ ក៏ដូចជាមានសកម្មភាពជាច្រើនទៀតជាមួយតារាចម្រៀងស្រីខាងលើ។
Osen បានបន្ថែមថា ទោះបីជាជិតដល់ពេល comeback ហើយក៏ដោយ តែតារាចម្រៀងខាងលើកំពុងតែត្រូវបានគេបំបែកឲ្យនៅម្នាក់ឯងដើម្បីតាមដានរោគសញ្ញា ថារូបគេមានឆ្លងពីជំនួយការដែរឬអត់។
អានបន្ត៖ តួជំនួស Fan Bingbing បង្ហាញរាងយូរពេកលើកម្រាលព្រំ ត្រូវគេសុំឲ្យចេញ