ធ្លាប់តែស្អាតដូចទេពអប្សរពេលថតទស្សនាវដ្ដីក្នុងស្រុក Liu Yifei ប្រែសម្រស់មើលសឹងមិនស្គាល់ពេលថតទស្សនាវដ្ដីអាមេរិក
- 2020-03-02 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់តែស្អាតដូចទេពអប្សរពេលថតទស្សនាវដ្ដីក្នុងស្រុក Liu Yifei ប្រែសម្រស់មើលសឹងមិនស្គាល់ពេលថតទស្សនាវដ្ដីអាមេរិក
បណ្ដាញព័ត៌មាន Sina បានចុះផ្សាយព័ត៌មានពីកម្រងរូបភាពថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Liu Yifei ថតឲ្យទស្សនាវដ្ដី The Hollywood Reporter របស់សហរដ្ឋអាមេរិក។ យោងតាមប្រភពដដែល សម្រស់របស់តួរឿង Mulan បានធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅពេលថតឲ្យទស្សនាវដ្ដីខាងលើ។
នៅក្នុងកម្រងរូបនេះ ស្រីស្អាតវ័យ ២៧ឆ្នាំផាត់មុខដិតខ្លាំង មិនស្រាលហើយធម្មជាតិដូចថតរាល់ដង។ កម្រងរូបភាពដែលធ្លាប់តែស្អាតដូចទេពអប្សរប្រែទៅជាចាស់ខ្លាំង ដែលធ្វើឲ្យគេលើកឡើងថា នាងមិនស័ក្ដិសមនឹងស្ទីលបែបនេះទាល់តែសោះ។
មិនត្រឹមតែប៉ុណ្ណោះ ស្បែកដែលធ្លាប់តែសដូចបណ្ដូលចេករបស់ Liu Yifei ក៏ប្រែទៅជាស្រអាប់។ ក្រោយពេលឃើញ រូបភាពទាំងនេះ អ្នកគាំទ្ររបស់តួ សៀវ ឡុងនី បានលើកឡើងថា ស្រីស្អាតរូបនេះ នៅតែស័ក្ដិសមស្ទីលតែងខ្លួននៅប្រទេសចិន ជាជាងនៅបរទេសបែបនេះ៕
អានបន្ត៖ ជំនួយការតារាចម្រៀងកូរ៉េ Chungha ឆ្លងរោគកូរ៉ូណា ខ្លួននាងផ្ទាល់កំពុងត្រូវតាមដាន