ស្រីៗយើង! ត្រូវឈប់រត់តាមគេ បើចង់ឱ្យគេដឹងថាយើងមានតម្លៃប៉ុណ្ណា

  • 2020-02-28 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជូន​ចំពោះ​មនុស្ស​ស្រី​ទាំង​ឡាយ​ក្នុង​លោក​នេះ,

មនុស្ស​ប្រុស​ខ្លះ​នឹង​ដឹង​ថា​យើង​មាន​តម្លៃ​ ពេល​យើង​ឈប់​ដេញ​តាម​​គេ ពេល​យើង​ឈប់​ឱ្យ​ការ​ចាប់​អារម្មណ៍​យើង​ទៅ​គេ ឈប់​​ឱ្យ​ពេល​វេលា​យើង​ទៅ​គេ ឈប់​ប្រឹង​ប្រែង​ធ្វើ​អ្វី​ដើម្បី​គេ។ ពេល​ខ្លះ​ យើង​ត្រូវ​ធ្វើ​ខ្លួន​ឱ្យ​ដូច​ជា​យើង​ឈប់​ខ្វល់ ឈប់​ដេញ​តាម​ ឈប់​ឈឺចាប់ ព្រោះ​មនុស្ស​ខ្លះ​នឹង​គិត​​យើង​មិន​ចេះ​ហត់​ទេ គេ​នឹង​ទុក​យើង​ដូច​មនុស្ស​យន្ត ធ្វើ​អ្វី​ក៏​មិន​ចេះ​ក្រែង​ចិត្ត​យើង មិន​ដែល​គិត​ថា​យើង​លំបាក​យ៉ាង​ណា ព្រោះ​តែ​គិត​ថា​យើង​ស្រលាញ់​គេ​ពេក។

រូបតំណាង

មែន! ការ​ស្រលាញ់​ពិត​ជា​មិន​ដែល​ហត់​មែន តែ​ការ​ឈឺ​ចាប់​ទៅ​វិញ​ទេ ដែល​បង្រៀន​យើង​ឱ្យ​ចេះ​ហត់ និង​ឱ្យ​ចេះ​សម្រាក​ខ្លះ។

អ្នក​ណា​ក៏​ដោយ​ដែល​កំពុង​អាន​អត្ថបទ​នេះ សូម​មើល​ឱ្យ​ឃើញ​តម្លៃ​ខ្លួន​ឯង ឈប់​ផ្ដល់​តម្លៃ​ដែល​ខ្លួន​មាន​ទៅ​ឱ្យ​គេ​ទាំង​ស្រុង​ពេក ហើយ​ឈប់​​ប្រឹង​ប្រែង​ដើម្បី​មនុស្ស​ដែល​មិន​ស័ក្ដិសម​ជាមួយ​អ្នក។ បើ​គេ​ពិត​ជា​ចង់​បាន​យើង​មែន យើង​មិន​បាច់​ខំ​ប្រឹង​យ៉ាង​ត្រដាបត្រដួស​ដើម្បី​ឱ្យ​បាន​គេ​តែ​ម្ខាង​នោះ​ទេ។ ​ត្រូវ​ចាំ​ពាក្យ​ថា "បើ​គេ​ស្រលាញ់​យើង​ យើង​មិន​បាច់​ពិបាក​ប្រឹង​ដើម្បី​គេ​ទេ ព្រោះ​គេ​នឹង​ប្រឹង​ដើម្បី​បាន​យើង! តែ​បើ​គេ​មិន​ស្រលាញ់​យើង​ទេ ក៏​កុំ​ប្រឹង​​ដូចគ្នា​ ព្រោះ​វា​គ្មាន​ប្រយោជន៍​ឡើយ!”

ដោយ​ក្ដី​ស្រលាញ់​ពីម​នុស្ស​ស្រី​ដូច​គ្នា!

ចុចអាន៖

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម