ប្រុស​ៗ​ដែលគ្មានពេលឲ្យសង្សារហើយយកលេសថារវល់ការងារ អានអត្ថបទនេះសិនទៅ

  • 2019-05-10 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​មួយ​ចំនួន​ចូល​ចិត្ត​និយាយ​ថា​ រវល់​ណាស់​ មិន​ទំនេរ​ ជា​មួយ​សង្សារ​ខ្លួន​ឯង​។​ ប៉ុន្តែ​គេ​បែរ​ជា​មាន​ពេល​ចុច​ទូរសព្ទ​ មើល​ Youtube តែ​គ្មាន​ពេល​សូម្បី​តប​សារ​មិត្ត​ស្រី​ខ្លួន​ឯង​ ហើយ​គិត​ថា​ស្រី​ៗ​គួរ​ឲ្យ​រំខាន​ គ្មាន​ហេតុផល​ ចូល​ចិត្ត​រក​រឿង​ទៅ​វិញ​។​ ​បុរស​ម្នាក់​បាន​ចែក​រំលែក​បទ​ពិសោធន៍​ផ្ទាល់​របស់​គាត់​ ដែល​គាត់​ធ្លាប់​ទុក​មិត្ត​ស្រី​​ចោល​ ហើយ​ដោយសារ​ពាក្យ​ថា​ រវល់​ គាត់​ស្ទើរ​បាត់​បង់​មនុស្ស​ដែល​គាត់​ស្រលាញ់​ទៅ​ហើយ​។​ អូ​ខេ​ចង់​ដឹង​ថា​គាត់​និង​មិត្ត​ស្រី​គាត់​មាន​រឿង​អ្វី​ខ្លះ​​ សូម​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ទាំង​អស់​គ្នា។​

រូបតំណាង

គាត់​បាន​សរសេរ​រៀបរាប់​ប្រាប់​ដល់​អ្នក​លេង​ FB ជា​ពិសេស​ប្រុស​ៗ​ថា​៖ «ខ្ញុំ​ និង​មិត្ត​ស្រី​របស់​ខ្ញុំ​បាន​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង​កាល​ពី​យប់​មិញ...​

តាមពិត​ទៅ ខ្ញុំ​មិន​ចូល​ចិត្ត​បង្ហាញ​អ្នក​ដ៏​ទៃ​ឲ្យដឹង​ពី​ទំនាក់​ទំនង​ស្នេហា​របស់​ខ្ញុំ​ច្រើន​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​នេះ​ជា​រឿង​សំខាន់​ដែល​គូ​ស្នេហ៍​ជា​ច្រើន​គួរ​តែ​ដឹង​ ហើយ​យល់​ឲ្យ​បាន​ច្បាស់​ ជា​ពិសេស​ប្រុស​ៗ​តែ​ម្តង.

អ៊ីចឹង​ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​

ពេញ​១​ ខែ​ខ្ញុំ​រវល់​ជាមួយ​ការងារ​ ជួប​ជុំ​មនុស្ស​ប្លែក​មុខ​ ផ្ដល់​សេវា​កម្ម​ឲ្យ​អតិថិជន​ និង​ការ​ចូល​មក​ដល់​នៃ​ដំណើរ​ផ្នែក​ហិរញ្ញវត្ថុ​ថ្មី​ទៀត​។ ព្រះ​អើយ​វា​ពិត​ជា​ច្របូក​ច្របល់​ខ្លាំង​ណាស់!

ពេល​នោះ​ហើយ​ដែល​ខ្ញុំ​មិន​អាច​សូម្បី​តែ​តប​សារ​មិត្ត​ស្រី​របស់​ខ្ញុំ​ ហើយ​​កាល​វិភាគ​ការងារ​របស់​ខ្ញុំ​គឺ​ពេញ​ទាំង​អស់​ ដែល​ខ្ញុំ​មិន​អាច​រក​ពេល​ទៅ​ជួប​នាង​បាន​ពេញ​មួយ​អាទិត្យ។ ដូច្នេះ​ហើយ​ពេល​ដែល​ពួក​យើង​ឈ្លោះ​គ្នា​យប់មិញ​នាង​បាន​រំលើក​រឿង​នេះ​ឡើង​ទាំង​អស់​ ដែល​ថា​ខ្ញុំ​មិន​ខ្វល់​ពី​នាង​ហើយ​មិន​បាន​ចំណាយ​ពេល​នៅ​ជាមួយ​នាង​ ហើយ​ខ្ញុំ​បាន​ប្រកែក​ទៅ​នាង​ដោយ​និយាយ​ថា​ " បង​ខំប្រឹង​ធ្វើការ​យ៉ាង​លំបាក​ ដើម្បី​តែ​អនាគត​របស់​ពួក​យើង​ល្អ​ទៅ​ថ្ងៃ​មុខ​តើ​ "​​។

រូបតំណាង

ពួក​យើង​ឈ្លោះ​ប្រកែក​គ្នា​ទៅ​មក​ ហើយ​ព្យាយាម​និយាយ​យក​ត្រូវ​រៀង​ខ្លួន​ និង​ឲ្យ​អ្នក​ម្ខាង​ទៀត​យល់​ពី​ខ្លួន​ឯង​ ​វា​ពិត​ជា​គួរ​ឲ្យ​ធុញ​ខ្លាំង​ណាស់​។ ខ្ញុំ​គិត​ថា​ហេតុ​អ្វី​នាង​មិន​យល់​ពី​ខ្ញុំ​សោះ​ចឹង​ ហើយ​ហេតុអ្វី​បាន​ជា​នាង​ទុក​ពេល​បច្ចុប្បន្ន​សំខាន់​ជាង​​អនាគត​ពួក​យើង​​ម្ល៉េះ​? ហើយខ្ញុំ​គិត​ថា​នាង​ក៏​មាន​អារម្មណ៍​បែប​ហ្នឹង​ដែរ។ តែ​ពេល​ខ្ញុំ​គិត​សារ​ឡើង​វិញ​ម្ដង​ទៀត​ នៅ​ថ្ងៃ​ដែល​ខ្ញុំ​និយាយ​ថា​រវល់​នោះ​ តាមពិត​ខ្ញុំ​មិន​បាន​ប្រាប់​ការពិត​ទេ​។ ដែល​និយាយ​ថា​ខ្ញុំ​រវល់​គ្រប់​ពេល​នោះ​គ្រាន់​តែ​ជា​ពាក្យ​មិន​ពិត​ និង​ជា​លេស​តែ​ប៉ុណ្ណោះ​!

នៅ​ពេល​ម៉ោង​សម្រាក​ខ្ញុំ​បាន​បើក​ Facebook , Instargram និង​មើល​វីដេអូ​កំប្លែង​ៗ​នៅ​ក្នុង​ Youtube ដើម្បី​បំបាត់​ស្ត្រេស​ ពី​កន្លែង​ធ្វើការ​មក​តែ​ប៉ុណ្ណោះ​។

តាម​ពិត​ខ្ញុំ​មាន​ពេល​តប​សារ​មិត្ត​ស្រី​ខ្ញុំ​បាន​ តែ​ខ្ញុំ​មិន​ចង់​

ពេល​ខ្លះ​ខ្ញុំ​គ្រាន់​តែ​ចង់​មាន​ពេល​សម្រាក​ខួរ​ក្បាល​ខ្លះ​ បន្ទាប់​ពី​ត្រូវ​ត្រលប់​ទៅ​ធ្វើ​ការ​វិញ​។ វា​មិន​មែន​ជា​ការ​ឈ្លោះ​ប្រកែក​គ្នា​លើក​ដំបូង​របស់​យើង​ទេ​ ប៉ុន្តែ​ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា​ នៅ​ពេល​ដែល​ខ្ញុំ​រវល់​បំផុត​ គឺជា​ពេល​​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​ឯក​ការ​បំផុត​។

រូបតំណាង

ដូច្នេះ​ហើយ​វា​ជា​ការ​រំលឹក​ដល់​ប្រុស​ៗ​ថា​ យើង​គូរ​តែ​ការពារ​ និង​ផ្ដល់​ឲ្យ​មនុស្ស​ខ្លួន​ស្រលាញ់​នូវ​អ្វី​ដែល​ល្អ​បំផុត​មួយ​តាម​​ដែល​អាច​ធ្វើ​ទៅ​បាន។​ ប៉ុន្តែ​ពេល​ខ្លះ​យើង​ក៏​រវល់​ជា​មួយ​ការងារ​ខ្លាំង​ ហើយ​មិន​មាន​ពេល​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​នាង តែ​​ត្រូវ​ចាំ​ថា​ អ្នក​រវល់​ពិត​ប្រាកដ​មែន​ មិន​មែន​យក​លេស​រវល់ ​ដើម្បី​ទុក​នាង​ចោល​នោះ​ទេ​។​

ប្រសិន​បើ​អ្នក​ពិត​ជា​ស្រលាញ់​នាង​ពិត​មែន​ អ្នក​គួរ​តែ​ផ្ដល់​ឲ្យ​នាង​នូវ​អ្វី​ដែល​ល្អ​បំផុត​មួយ​​ ​មិន​មែន​តែ​នៅ​ពេល​អនាគត​ទេ​ តែ​ត្រូវ​តែ​ធ្វើ​ឲ្យ​ល្អ​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន​ដូច​គ្នា​។​ វា​ជា​ទំនួល​ខុស​ត្រូវ​របស់​យើង​ដែល​ត្រូវ​តែ​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត​នៅ​ខណៈ​ពេល​ដែល​កំពុង​មាន​នាង​នៅ​ក្បែរ​ផង​ដែរ​។​

ម្ចាស់​អត្ថបទ​ខាងលើ​បាន​ប្រាប់​ថា​គាត់​ចំណាយ​ពេល​អស់​១​ម៉ោង​កន្លះ ​ដើម្បី​សរសេរ​ពាក្យ​ទាំង​នេះ​»

សង្ឃឹម​ថា​មនុស្ស​ប្រុស​បាន​យល់​ពី​អារម្មណ៍​របស់​មិត្ត​ស្រី​ខ្លួន​ឯង​ដូច​គាត់​ទៅ​ចុះ​ ហើយ​ក៏​ជូន​ពរ​ឲ្យ​គូស្នេហ៍​របស់​អ្នក​ជួប​តែ​រឿង​ល្អ​ៗ​៕

ចុចអាន៖ នាងចាកចេញមិនមែនដោយសារចិត្តដាច់ តែមកពីទង្វើឆោតល្ងង់ ១០ យ៉ាងរបស់អ្នកហ្នឹងហើយ

អត្ថបទ៖ ឃួន​ សុលីកា