ឧស្សាហ៍ផឹកភេសជ្ជៈផ្អែមៗ គួរដឹងវិធីការពារចៀសវាងកើនជាតិស្ករខ្ពស់ ធ្មេញឆាប់ពុក
- 2020-02-25 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧស្សាហ៍ផឹកភេសជ្ជៈផ្អែមៗ គួរដឹងវិធីការពារចៀសវាងកើនជាតិស្ករខ្ពស់ ធ្មេញឆាប់ពុក
លោកវេជ្ជបណ្ឌិត Panphimol Wipasakorn ថ្នាក់ដឹកនាំនៃស្ថាប័នផ្នែកសុខភាពនៅប្រទេសថៃបានកត់សម្គាល់ថាកូនក្មេងចាប់ពីអាយុ ៦-១៤ ឆ្នាំនិងមនុស្សពេញវ័យនិយមផឹកភេសជ្ជៈផ្អែមៗកាន់តែច្រើនឡើងៗ។
លើសពីនេះ ភេសជ្ជៈទាំងនោះត្រូវបានរកឃើញថាមានផ្ទុកជាតិស្ករខ្ពស់ ជាមធ្យម ៩ -១៩ g /១០០ml ខណៈបរិមាណត្រឹមត្រូវគឺមិនលើស ៦ g ក្នុងទឹក ១០០ mlផងនោះ។ ទាំងនេះបណ្ដាលឲ្យងាយកើតជំងឺធាត់ រួមនឹងជំងឺទឹកនោមផ្អែម ជំងឺសសៃឈាមបេះដូងនិងពុកធ្មេញផងដែរ។
ម្ល៉ោះហើយដើម្បីចៀសវាងហានិភ័យទាំងនេះ គប្បីពេលកុម្ម៉ង់ភេសជ្ជៈផ្អែមៗគួរតែ៖
ដាក់ស្ករក្នុងកម្រិតទាបគ្រប់ពេល
កាត់បន្ថយការផឹកតែគុជ ភេសជ្ជៈកំប៉ុង ភេសជ្ជៈដែលមានទឹកស៊ីរ៉ូ ឬភេសជ្ជៈផ្អែមមានទម្រង់ផ្សេងៗ។ គួរផឹកមិនលើសពី ១-២ កែវក្នុងមួយសប្ដាហ៍
គួរជ្រើសរើសភេសជ្ជៈដែលគ្មានគ្រឿងផ្សំច្រើនមុខដូចជាបន្ថែម Cheese ទឹកដោះគោ នោះទេ។ ក៏មិនគួរបន្ថែមដូចជា Chocolate sauce, caramel, pigment, និងការ៉េមជាដើម
កុម្មង់ត្រឹមកែវតូចរឹតតែល្អ
លោកវេជ្ជបណ្ឌិត Piyada Prasertsom ថ្នាក់ដឹកនាំនៃស្ថាប័នសុខភាពសាធារណៈបន្ថែមថា ស្ករជាប្រភពបង្កើតបាក់តេរីអាស៊ីតដែលងាយបំផ្លាញធ្មេញបំផុត។ ម្ល៉ោះហើយ បើអ្នកផឹកភេសជ្ជៈផ្អែមៗច្រើន គួរហូបបន្លែផ្លែឈើដែលផ្ទុកជាតិសរសៃសែឡុយឡូស ព្រោះវាមានគុណប្រយោជន៍ដល់រាងកាយ ឬគ្រាប់ធញ្ញជាតិ និងទឹកដោះគោដែលសម្បូរជាតិកាល់ស្យូមនិងផូស្វាត។ ម្យ៉ាងទៀត ដើម្បីចៀសវាងការធាត់ដោយលើសទម្ងន់ គួរហាត់ប្រាណរយៈពេល ៣០នាទីផងដែរ៕
អានបន្ត៖ ហាត់ប្រាណតែមួយមុខមិនអាចធ្វើឲ្យអ្នកស្គមងាយឡើយ តោះមកសាក ៥ ចំណុចនេះ