ហាត់ប្រាណតែមួយមុខមិនអាចធ្វើឲ្យអ្នកស្គមងាយឡើយ តោះមកសាក ៥ ចំណុចនេះ!

  • 2020-02-25 06:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់បានរាងស្គមស្រឡូន មិត្តនារីភាគច្រើនប្រាកដជាគិតថាទាល់តែហាត់ប្រាណទើបអាចស្រកគីឡូបាន។ ជា​ការ​ពិតណាស់ ដើម្បីរក្សារាង ឬ សម្រករាង អ្នកទាំងអស់គ្នាអាចមានជម្រើសច្រើនក្នុងការអនុវត្ត។ ហេតុ​ដូច​នេះ សុភាពនារីនឹងបានដឹងពីទម្លាប់ ៥ យ៉ាងប្រចាំថ្ងៃជួយអ្នកឲ្យស្រករាងបាន។ ទម្លាប់ទាំង ៥ នោះរួមមាន៖

១. ត្រូវតែទទួលទានអាហារពេលព្រឹក

រូបតំណាង

មានមនុស្សតែងតែគិតថា ការទទួលទានអាហារពេលព្រឹកគឺអាចនាំឲ្យធាត់បាន។ ការគិតបែបនេះគឺយល់ខុសហើយ ព្រោះបើអ្នកមិនញុាំអាហារពេលព្រឹក អ្នកនឹងឃ្លានខ្លាំងនៅពេលថ្ងៃ ឬ ពេលល្ងាច។ ដូច្នេះ អ្នកមិន​គួរ​រំ​លង​អាហារពេលព្រឹកឡើយ។

២. ធ្វើ​លំហាត់ប្រាណពេលស្មុគស្មាញខ្លាំង

រូបតំណាង

មនុស្សមួយមានទម្លាប់ញុំាច្រើនដោយមិនពិចារណ នៅពេលណាមានអារម្មណ៍ស្មុគស្មាញច្រើន។ ត្រឹម​តែ​អា​ហារ ៣ ពេលក្នុងមួយថ្ងៃគឺល្អសម្រាប់សុខភាពអ្នកទៅហើយឲ្យតែអាហារនោះមានសារធាតុចិញ្ចឹម​សម្រាប់​ទ្រ​ទ្រង់​គ្រប់គ្រាន់។ ប្តូរពីទម្លាប់នៃការញុំាអីផ្តេសផ្តាស អ្នកគប្បីយកពេលនោះទៅធ្វើលំហាត់ប្រាណទើប​ជា​ការ​ប្រ​សើរ។

៣. យកចិត្តទុកដាក់ចំពោះអាហារពេលល្ងាច

រូបតំណាង

អាហារពេលល្ងាចក៏មានសារសំខាន់សម្រាប់សុខភាពរបស់អ្នកដែរ អ្នកត្រូវគិតថាបើអ្នកបរិភោគអាហារពេល​ល្ងាច​ច្រើនពេកក៏ផ្តល់ផលមិនល្អដែរ។ ដូច្នេះ គួរចេះជ្រើសរើសអាហារសុខភាពល្អៗសម្រាប់រាងកាយរបស់​អ្នក​ដូចជា មានបន្ថែមបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិបន្ថែមមួយកម្រិតទៀតសម្រាប់របបអាហារពេលល្ងាច។

៤. ស្លៀកពាក់សម្លៀកបំពាក់តឹងៗ

រូបតំណាង

វិធីសាស្ត្រមួយនេះអាចជាល្បិចមួយ ប្រសិនបើអ្នកចង់មើលមកឃើញរាងខ្លួនស្គម។ អ្នកគួរតែជ្រើសរើសអាវរឹបខ្លី ឬ ខោខូវប៊យដើម្បីវាស់ពីទំហំខ្លួនរបស់ខ្លួនជារៀងរាល់ថ្ងៃថាតើអ្នកស្រកគីឡូ ឬ ឡើងគីឡូ។

៥. ថតរូបខ្លួនឯងជារៀងរាល់ថ្ងៃ

រូបតំណាង

ក្រៅពីការស្លៀកពាក់ដើម្បីដឹងថាខ្លួនឯងស្គម ឬ ធាត់ អ្នកក៏អាចថតរូបខ្លួនឯងជារៀងរាល់ថ្ងៃដើម្បីដឹងពីខ្លួន​ឯង។ ប្រសិនបើឃើញខ្លួនឯងធាត់ត្រូវតែដាក់ផែនការធ្វើយ៉ាងណាឲ្យស្រកគីឡូឲ្យបានសម្រេច។

មានវិធីសាស្ត្រច្រើនក្នុងការស្រកគីឡូ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏ត្រូវគិតគូរពីសុខភាពរបស់ខ្លួនជាមុនសិនដែរ៕

រូបភាព៖ wehearit

ចុចអានបន្ត៖

ក្បាល​ពោះ​អើយ​ ធ្វើ​ម៉េច​ទើប​ស្រក! អស់​បារម្ភ​ជាមួយ​​វិធី​កម្ចាត់​​ខ្លាញ់​ក្បាល​ពោះ​ទាំង​ ៥

ពេលស្រ្តេសចេះតែចង់ញ៉ាំច្រើន អាចមកពីហេតុផលទាំងនេះ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន