ពេលស្រ្តេសចេះតែចង់ញ៉ាំច្រើន អាចមកពីហេតុផលទាំងនេះ

  • 2020-02-24 07:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ដោយសារ​តែ​​ការ​រៀន​សូត្រ ​ការងារ ​ស្នេហា ​វិបត្តិ​គ្រួសារ និង​បញ្ហា​ជា​ច្រើន​ទៀត ​ធ្វើ​ឲ្យ​មនុស្ស​​មួយ​ចំនួន​​ស្រ្តេស​​រហូត​ទៅ​ជា​ញ៉ាំ​ច្រើន ​តែ​អ្នក​ខ្លះ​វិញ​​បែរ​ជា​ហូប​អី​មិន​ចូល​រហូត​ទៅ​ជា​ស្គម​​​ខ្លាំង​​ទៅ​វិញ។

រូបតំណាង

​ការ​តាន​តឹង​មួយ​ចំនួន​បាន​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត ​​ដែល​ធ្វើ​ឲ្យ​​ប៉ះ​ទង្គិច​​ដល់​អារម្មណ៍​ខ្លាំង។ ​នេះ​​ដោយសារ​តែ​​រាង​កាយ​បាន​បញ្ចេញ​អ័រម៉ូន​ចម្លែក​មួយ​ហៅ​ថា Cortisol hormones ​និង ​អ័រម៉ូន​ឃ្លាន ​ឬ​ហៅ​ថា​ GERLIN ​។ ​ដូច្នេះ​​ក៏​ធ្វើ​ឲ្យ​អ្នក​មា​ន​អារម្មណ៍​ចង់​បរិភោគ​អាហារ​កាន់​តែ​ច្រើន។ ​​ពិសេស​នារី​គឺ​មាន​ចំនួន​ច្រើន​ជាង​បុរស។

រូបតំណាង

​​បន្ថែម​ពី​នេះ​ការ​សិក្សា​បង្ហាញ​ថា ​ដើម្បី​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ ​អ្នក​មាន​បញ្ហា​ស្រ្តេស​ទាំង​នោះ​តែង​ចង់​ញ៉ាំ​អាហារ​ដែល​ឆាប់​ឆ្អែត​និង​​អាច​ជួយ​ឲ្យ​ពួក​គេ​បាត់​ធុញ​ថប់។ ​ប៉ុន្តែ​ប្រភេទ​អាហារ​ទាំង​នោះ​ច្រើន​តែ​មាន​ជាតិ​ស្ករ​ខ្ពស់​ងាយ​ធាត់​ដូច​ជា ​បង្អែម ​អាហារ​បំពង ​នំប៉័ង​អាំង ​ការ៉េម ​អាហារ​ផ្សំ​ពី​ម្សៅ​​និង​ស្ករ​ជា​ដើម។

រូបតំណាង

​ភាព​តាន​តឹង​​អាច​​ជះ​ឥទ្ធិពល​ដល់​ស្ថាន​ភាព​ផ្លូវ​ចិត្ត ​និង​​រាង​កាយ ស្ទើរ​តែ​ស្មាន​មិន​​ដល់។ ​អ្នក​ខ្លះ​ពេល​ស្រ្តេស​ខ្លាំង​បែរ​ជា​មិន​ចង់​ធ្វើ​អ្វី​ទេ ​ក្រៅ​ពី​ចង់​គេង​តែ​មួយ​មុខ។ ​នេះ​ជា​​បញ្ហា​ដែល​មិន​គួរ​មើល​រំលង៕​​​

រូបតំណាង

​អាន​បន្ត​៖ ​ ពុលស្លាប់ភ្លាមៗ បើហ៊ានញ៉ាំរបស់ទាំងនេះជាមួយទុរេន

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា