ពុលស្លាប់ភ្លាមៗ បើហ៊ានញ៉ាំរបស់ទាំងនេះជាមួយទុរេន
- 2020-02-21 04:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពុលស្លាប់ភ្លាមៗ បើហ៊ានញ៉ាំរបស់ទាំងនេះជាមួយទុរេន
ប្រសិនបើអ្នកហ៊ានលាយទុរេនជាមួយរបស់ខាងក្រោម វាអាចក្លាយជាសោកនាដកម្មសម្រាប់អាយុជីវិតនិងសុខភាពរបស់អ្នកបាន។
**១. ទឹកដោះគោ**
ផឹកទឹកដោះគោបន្ទាប់ពីហូបផ្លែទុរេនរួចបណ្ដាលឲ្យសុខភាពទៅជាមិនធម្មតា ឈានដល់ការកើតជំងឺលើសឈាម ហើយបើកាន់តែធ្ងន់ធ្ងរទៀតនោះគឺអាចឈានដល់ការពុលស្លាប់តែម្ដង។ បើអ្នកចង់ផឹកទឹកដោះគោគួររង់ចាំរយៈពេល៨ម៉ោង បន្ទាប់ពីហូបទុរេនហើយ ទើបសុវត្ថិភាព។
២. គ្រឿងស្រវឹង
វាអាចប្រែជាថ្នាំពុលភ្លាមៗបាន បើអ្នកហ៊ានយកទុរេនមកលាយជាមួយគ្រឿងស្រវឹងដូចជា ស្រាបៀ ឬ ភេសជ្ជៈមានជាតិអាល់កុលជាដើម។ សម្ពាធឈាមរបស់អ្នកនឹងឡើងខ្ពស់ ពេលខ្លះស្ទះសរសៃឈាម ឬដាច់សរសៃឈាមខួរក្បាលទៀតផង។
៣. កាហ្វេ និងភេសជ្ជៈ
ផឹកកាហ្វេ ឬភេសជ្ជៈ លាយជាមួយទុរេនងាយនឹងប្រតិកម្មបណ្ដាលឲ្យតានតឹងក្នុងសារពាង្គកាយ រហូតឈានទៅដល់គាំងបេះដូងបាន។
ក្រៅពីនេះ ដោយសារទុរេនសម្បូរជាតិស្ករខ្ពស់ កាឡូរីនិងកូឡេស្តេរ៉ូលក៏ខ្ពស់ដែរ វាមិនសក្ដិសមសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម អ្នកធាត់ អ្នកមានសម្ពាធឈាមកើនឡើងខ្ពស់ ព្រមទាំងកម្រិតកូឡេស្តេរ៉ូលក្នុងឈាមខ្ពស់ គួរតែចៀសវាង។
អ្នកដែលមានជំងឺបេះដូង តម្រងនោម គួរកុំហូបទុរេនដោយសារបរិមាណប៉ូតាស្យូមក្នុងផ្លែទុរេនមានកម្រិតខ្ពស់ណាស់។ ជាហេតុបង្កឲ្យតម្រងនោមងាយរងគ្រោះថ្នាក់បំផុត ទៅជាភាពមិនប្រក្រតី និងប៉ះពាល់ដល់អ្នកមានជំងឺបេះដូងឲ្យគាំងស្លាប់ភ្លាមៗផងដែរ។
ជាដំបូន្មាន អ្នកមិនគួរហូបទុរេនច្រើនឡើយ ព្រោះអាចបណ្ដាលឲ្យឡើងជាតិស្ករខ្ពស់ក្នុងឈាម ហើមពោះ ក្អួត ផងដែរ៕
អានបន្ត៖ ផ្លែខ្នុរអាចប្រែជាថ្នាំពុល នៅពេលអ្នកហូបដោយមិនត្រឹមត្រូវ