ល្បែង​ចិត្ត​សាស្ត្រ៖ ដឹង​ពី​ចំណុច​ខ្លាំង​​ខ្លួន​ឯង តាម​រយៈ​របៀប​រៀប​ស៊ុត​ក្នុង​ប្រអប់​ខាង​ក្រោម

  • 2020-02-24 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​មាន​ស៊ុត​៤​នៅ​ក្នុង​ប្រអប់ តើ​អ្នក​នឹង​រៀប​វា​យ៉ាង​ម៉េច? ដោយ​ការ​ធ្វើ​តេស្ត​ដ៏​ងាយ​ខាង​ក្រោម នឹង​ជួយ​ឲ្យ​អ្នក​ដឹង​ពី​ចំណុច​ខ្លាំង​របស់​ខ្លួន។

ចិត្តវិទូ​បាន​ឲ្យ​ដឹង​ថា យើង​អាច​ដឹង​ពី​ចំណុច​ខ្លាំង​របស់​ខ្លួន​ឯង​តាម​រយៈ​ការ​រៀបចំ​ដាក់​អីវ៉ាន់។ សូម​ជ្រើស​យក​វិធី​រៀបស៊ុត​មួយ​ក្នុង​ចំណោម​វិធី​៤​ខាង​ក្រោម ហើយ​ស្វែង​យល់​ពី​ចំណុច​ខ្លាំង​របស់​ខ្លួន។

១. រូប A

ភាព​ច្នៃ​ប្រឌិត​របស់​អ្នក​គឺ​ខ្ពស់​បំផុត។ ក្នុង​ចិត្ត​របស់​អ្នក ពេល​ណា​ក៏​មាន​គំនិត​ថ្មី​ៗ​រាប់​មិន​អស់​ដែរ។ អ្នក​ចូលចិត្ត​ធ្វើ​រឿង​អី​ថ្មី​ៗ មិន​ច្រំដែល។ អ្នក​ក៏​ជា​មនុស្ស​ងាយ​រក​ឃើញ​ដើម​ទង​នៃ​បញ្ហា ហើយ​អាច​ដោះ​ស្រាយ​ចំណោទ​បញ្ហា​បាយ​ងាយ​ស្រួល។ ដោយ​មាន​អត្តចរិត​បែប​នេះ អ្នក​ទាក់ទាញ និង​មនុស្ស​ច្រើន​ចូលចិត្ត។

២. រូប B

ចំណុច​ខ្លាំង​របស់​អ្នក​គឺ​ការ​គិត និង​វិភាគ​បាន​ជ្រៅ​ជ្រះ​នូវ​គ្រប់​រឿង​រ៉ាវ។ អ្នក​កើត​មក​គឺ​ដើម្បី​ធ្វើ​ជា​អ្នក​ដឹកនាំ​គេ។ ភាព​អំណត់​អត់ធ្មត់​របស់​អ្នក​ជួយ​ឲ្យ​អ្នក​ចេះ​ថ្លឹងថ្លែង​រវាង​ការងារ និង​ជីវិត​រស់​នៅ​របស់​ខ្លួន។ បើ​អ្នក​ចង់​ជោគជ័យ​ឆាប់​រហ័ស កុំ​ប្រមូល​ទិន្នន័យ​ពី​អ្នក​ដទៃ​ច្រើន​ពេក គួរ​យក​គំនិត​ខ្លួន​ឯង​ជា​គោល។

៣. រូប C

បើ​អ្នក​ជ្រើស​រូប​នេះ នោះ​ចំណុច​ខ្លាំង​របស់​អ្នក​គឺ​ភាព​ចេះ​បត់បែន។ អ្នក​អាច​បត់បែន​នៅ​ក្នុង​គ្រប់​កាលៈទេសៈ មិន​ថា​ក្នុង​រឿង​ការងារ ឬ​ជីវិត​រស់​នៅ​ទេ។ អ្នក​ជឿ​ថា​មនុស្ស​តែង​ផ្លាស់​ប្ដូរ​ទៅ​តាម​ពេល​វេលា។ អាស្រ័យហេតុនេះ អ្នក​ងាយ​ឈ្នះ​គូ​ប្រកួត​ក្នុង​គ្រប់​ស្ថានការណ៍។

៤. រូប D

ភាព​មោះមុត និង​សម្រេច​ចិត្ត​បាន​លឿន​គឺ​ជា​ចំណុច​ខ្លាំង​របស់​អ្នក។ ការ​ប៉ាន់ស្មាន​បាន​ច្បាស់​លាស់​របស់​អ្នក​​ធ្វើ​ឲ្យ​គេ​ភ័យ​ខ្លាច។ ភាព​អាច​សម្រេច​ចិត្ត​បាន​លឿន ធ្វើ​ឲ្យ​អ្នក​ងាយ​ជោគជ័យ​ក្នុង​រឿង​ដែល​ខ្លួន​ធ្វើ។ ភាព​ចេះ​គិត​វែង​ឆ្ងាយ​របស់​អ្នក ធ្វើ​ឲ្យ​អ្នក​ជៀស​ផុត​រាល់​ឧបសគ្គ​ដែល​មិន​គួរ​កើត​មាន ធ្វើ​ឲ្យ​អ្នក​ផង​មិន​សរសើរ​មិន​បាន៕

ចុចអាន៖

ប្រភព៖ bestie ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម