ផ្លែខ្នុរអាចប្រែជាថ្នាំពុល នៅពេលអ្នកហូបដោយមិនត្រឹមត្រូវ

  • 2020-02-20 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ផ្លែ​ខ្នុរ​មាន​រសជាតិ​​ផ្អែម​ឈ្ងុយ ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​។ ​​​វា​បង្កើន​កម្លាំង និង​បន្ថែម​ថាម​ពល​ដល់​រាង​កាយ​បាន​ផង​ដែរ។ ​យ៉ាង​ណា​ក៏​ដោយ ​ទម្លាប់​នៃ​ការ​ទទួល​ទាន​ផ្លែ​ខ្នុរ​​មិន​ត្រឹម​​ត្រូវ​ងាយ​នឹង​កើត​ជំ​ងឺ​បំផុត។

រូបតំណាង

**១. ញ៉ាំ​ពេល​ឃ្លាន​ខ្លាំង**

​នេះ​ជា​កំហុស​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​ស្មាន​មិន​ដល់។ ​ញ៉ាំ​ខ្នុរ​ពេល​កំពុង​ឃ្លាន​ខ្លាំង ​ធ្វើ​ឲ្យ​កម្រិត​ស្ករ​ក្នុង​សម្ពាធ​ឈាម​នឹង​កើន​ឡើង​ភ្លាម​មួយ​រំពេច ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​រំលាយ​អាហារ ហើយ​ហើម​ពោះ​។ ​ដូច្នេះ ​ល្អ​បំផុត​គួរ​ហូប​ខ្នុរ​បន្ទាប់​ពី​បាយ​រួច​ប្រហែល​១​ -​២ ​ម៉ោង ​ដើម្បី​ចៀស​ឆ្ងាយ​ពី​ជំ​ងឺ​។

រូបតំណាង

២. ​ញ៉ាំ​ខ្នុរ​ច្រើន​ពេក

​​ខ្នុរ​​ជា​ផ្លែ​ឈើ​សម្បូរ​ជីវជាតិ​ច្រើន ​ប៉ុន្តែ​មិន​គួរ​ហូប​​វា​​ច្រើន​នោះ​ទេ ព្រោះ​វា​អាច​ជះ​ឥទ្ធិពល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​បាន។ ​បន្ថែម​ពី​នេះ ក្នុង​សមាសធាតុ​របស់​ផ្លែ​ខ្នុរ​ផ្ទុក​កាក​សរសៃ​និង​ស្ករ​ខ្ពស់ ​បើ​ញ៉ាំ​ច្រើន​អាច​បណ្ដាល​ឲ្យ​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​បាន។

៣. ​ញ៉ាំ​ផ្លែ​ខ្នុរ​នៅ​ពេល​ល្ងាច

​មួយ​ក្នុង​ចំណោម​កំហុស​ដទៃ​ទៀត​គឺ ​បរិភោគ​ផ្លែ​ខ្នុរ​នៅ​ពេល​ល្ងាច ដែល​បណ្ដាល​ឲ្យ​ជះ​ផល​អាក្រក់​ដល់​​ប្រព័ន្ធ​រំលាយ​អាហារ។ ​ដោយសារ​សារជាតិ​ Fiber ​ខ្ពស់ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណេក ​ហើម​ពោះ ​និង​​ពិបាក​រំលាយ​អាហារ​ជា​ដើម។ ​

រូបតំណាង

៤. ​មិន​ត្រូវ​ញ៉ាំ​ជាមួយ​ផ្លែ​ឈើ​​មាន​វីតាមីន C ​ច្រើន​ទេ

ក្រៅ​ពី​នេះ ​អ្នក​ក៏​មិន​គួរ​ហូប​ផ្លែ​ខ្នុរ​ជាមួយ​ផ្លែ​ឈើ​ដែល​ផ្ទុក​វីតាមីន C ​​ក្នុង​ពេល​តែ​មួយ​ឡើយ។ ​វា​បណ្ដាល​ឲ្យ​ងាយ​ក្ដៅ​ក្នុង ពេល​ខ្លះ​មុខ​ឡើង​មុន​ជា​ដើម។ ​ម្ល៉ោះ​ហើយ ​បើ​ញ៉ាំ​ផ្លែ​ខ្នុរ ​គួរ​ផឹក​ទឹក​ និង​បន្លែ​ឲ្យ​បាន​ច្រើន។

រូបតំណាង

៥. ​ញ៉ាំ​លាយ​​ជាមួយ​ទឹក​ដោះ​គោ​ជូ

នៅ​រដូវ​ក្ដៅ ​មនុស្ស​មួយ​ចំនួន​មាន​ទម្លាប់​ដាក់​ខ្នុរ​លាយ​ជាមួយ​ទឹក​ដោះ​គោ​ជូ​ដើម្បី​ញ៉ាំ​។ ​យ៉ាង​ណា​ក៏​ដោយ​ ​​អ្នក​មិន​គួរ​ញ៉ាំ​ច្រើន​នោះ​​ទេ ​ព្រោះ​សមាស​​ធាតុ​ក្នុង​ផ្លែ​ខ្នុរ​ពេល​លាយ​​ជាមួយ​​ទឹក​ដោះ​គោ​ជូ ​នឹង​​កើត​​​មេរោគ​ម្យ៉ាង Duodenal ​ដែល​​ប៉ះ​ពាល់​ដល់​​ប្រព័ន្ធ​រំលាយ​អាហារ ​ងាយ​ឈឺ​ក្រពះ​បំផុត៕

​អានបន្ត៖ ​ សញ្ញាទាំង ៧ បង្ហាញថារាងកាយអ្នកត្រូវការវីតាមីន A ចាំបាច់

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា