ដឹង​តិច​និក​ទាំង​នេះ​រួច​ អ្នក​លែង​បារម្ភ​រឿង​ពាក់​ស្បែក​ជើង​កែង​ចោត​ទៀត​ហើយ!

  • 2020-02-19 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​មិត្ត​នារី​ដែល​ទម្លាប់​ជាមួយ​ការ​ពាក់​ស្បែក​ជើង​កែង​ចោត​យ៉ាង​ណា​ទេ ​ពោល​គឺ​នៅ​តែ​ជៀស​មិន​ផុត​ពី​បញ្ហា​ឈឺ​ជើង​ឡើយ។ ដូច្នេះ​ដើម្បី​ដោះ​ស្រាយ​ផល​លំបាក​មួយ​នេះ ​កញ្ញា ​នឹង​ណែនាំ​អ្នក​ទាំង​អស់​គ្នា​នូវ​តិច​និក​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

រូបតំណាង

**១. ប្រើ​ប៉ុង​ទ្រនាប់​ជើង**

មិន​ប្រាកដ​ថា​ស្បែក​ជើង​ដែល​ត្រូវ​នឹង​ជើង​ហើយ​គឺ​សុទ្ធ​តែ​ស្រួល​ដើរ​ទាំង​អស់​ទេ ​ស្បែកជើង​ខ្លះ​រអិល​មុខ​រអិល​ក្រោយ ​ពាក់​ទៅ​គ្មាន​លំនឹង ​ប៉ុន្តែ​ការ​ប្រើ​ប៉ុង​ទ្រនាប់​ជើង​គឺ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។

២. ប្រើ​ស្រ្ពាយ​បាញ់

ក្រៅ​ពី​បំបាត់​ក្លិន ​ហើយ​វា​ក៏​ជួយ​ការពារ​ជើង​អ្នក​មិន​កកិត​ចេញ​ពង​បែក​ផង​ដែរ។

៣. ប្រើ​បង់​ស្អិត

វា​ល្អ​បំផុត​សម្រាប់​ការ​ប្រើ​ប្រាស់​ជាមួយ​ស្បែក​ជើង​ថ្មី​ដែល​ទើប​នឹង​ទិញ ​ដោយ​សារ​ផ្នែក​ខាង​ក្រោយ​នៃ​ស្បែក​ជើង​ភាគ​ច្រើន​តែង​តែ​កកិត ​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ​ហើយ​ពិបាក​ដើរ។

រូបតំណាង

៤. លាប​ឡេ​ផ្តល់​សំណើម

បើ​សិន​ជា​អ្នក​មិន​មាន​បញ្ហា​បែក​ញើស​ជើង​ទេ ​គួរ​តែ​ប្រើ​ឡេ​ផ្តល់​សំណើម​លាប​នៅ​ត្រង់​ប្រអប់​ជើង​ ដើម្បី​កុំ​ឲ្យ​ក្រិន​ស្បែក៕

ចុច​អាន៖បើ​មិន​ចង់​ខ្មាស​គេ​ពេល​ពាក់​វាល​ៗ ស្រីៗ​គួរ​ស្វែងយល់​ប្រភេទ​អាវ​ក្នុង​ទាំង ៧

ប្រភព៖ phunusuckhoe ប្រែសម្រួល៖ អ៊ុង រ័ត្នបញ្ញា