បើ​មិន​ចង់​ខ្មាស​គេ​ពេល​ពាក់​វាល​ៗ ស្រីៗ​គួរ​ស្វែងយល់​ប្រភេទ​អាវ​ក្នុង​ទាំង ៧

  • 2018-01-30 04:31:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​មួយ​ចំនួន​ចង់​ពាក់​អាវ​វាល​មុខ​វាល​ក្រោយ ឲ្យ​ឃើញ​សិចស៊ី និង​ទាក់ទាញ​ភ្នែក​អ្នក​ដទៃ តែ​ពេល​ខ្លះ​បែរ​ជា​បង្ក​ភាព​អាម៉ាស់​ដោយសារ​​អាវ​ក្នុង​លាន​មក​ក្រៅ។ ដូចនេះ​អ្នក​គួរតែ​ស្វែង​យល់​ពី​ប្រភេទ​អាវ​ក្នុង​ទាំង ៧ នេះ ព្រោះ​វា​ជា​ជំនួយ​ដល់​ពេល​ពាក់​អាវ ឬ​រ៉ូប​គ្រប់​ប្រភេទ។

១.T-Shirt Bra៖ សម្រាប់​អាវ​យឺត​គ្រប់​ប្រភេទ ព្រោះ​វា​អាច​គ្របដណ្ដប់​សុដន់​បាន​ទាំងស្រុង។

២.Demi Bra៖ អាវ​ប្រភេទ​នេះ​តម្រូវ​ចិត្ត​មិត្ត​នារី​ដែល​ស្រលាញ់​អាវ​យឺត​ជុច​ក ព្រោះ​វា​ពាក់​បាន​តែ​ពាក់​កណ្ដាល​សុដន់​ប៉ុណ្ណោះ។

៣.Strapless Bra៖ ស្រី​ៗ​ដែល​និយម​ពាក់​អាវ ឬ​រ៉ូប​ដៃ​តូច និង​គ្មាន​ដៃ គួរតែ​ពាក់​អាវ​នេះ​ពី​ក្នុង។

៤.Plunge Bra៖ បើ​អ្នក​ដែល​ចូលចិត្ត​ពាក់​អាវ​ក​ជ្រៅ គួរតែ​ជ្រើស​រើស​អាវ​នេះ ទើប​ពាក់​ទៅ​អាច​បង្ហាញ​ចង្អូរ​ដើមទ្រូង ដោយ​មិន​ខ្លាច​គេ​ឃើញ​អាវ​ក្នុង។

៥.Adhesive Bra៖ អាវ​ទ្រនាប់​នេះ​គ្មាន​ខ្សែ ហើយ​មិនមែន​ធ្វើ​ពី​ក្រណាត់​ឡើយ តែ​វា​ផលិត​ឡើង​ពី​ជាតិ​ស៊ីលីកូន ដែល​តម្រូវ​អ្នក​ពាក់​អាវ​វាល​ខ្នង និង​ចង់​ពង់។

៦.Silicone Nipple Covers៖ នារី​ដែល​ពាក់​អាវ​ចូលចិត្ត​បង្ហាញ​ដើមទ្រូង គួរតែ​យក​អាវ​នេះ​ជា​ជំនួយ ព្រោះ​វា​ជា​ប្រភេទ​​អាវ​ស៊ីលីកូន​ពីរ​ដាច់​ពី​គ្នា ដោយ​ពេល​ពាក់​គ្រាន់តែ​យក​មក​បន្តុប​លើ​សុដន់​រួច​ជា​ស្រេច។

៧.Sports Bra៖ អាវ​ប្រភេទ​នេះ គឺ​ពាក់​តែ​សម្រាប់​ពេល​ហាត់ប្រាណ​តែ​មួយ​មុខ​គត់ ហើយ​វា​មិន​ត្រូវ​ការ​អាវ​ក្រៅ​ទៀត​ដែរ៕

ចុចអាន៖ក្រោយ​បែក​ពី​សង្សារ Kwan Usamanee កាន់តែ​សិចស៊ី​មិន​សំចៃ​ខ្លួន

ប្រភព៖ Mthai ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម