ហ៊ានបោះបង់រឿង៣យ៉ាងនេះ ជីវិតអ្នកនឹងជួបតែសុភមង្គល

  • 2020-02-14 03:35:00
  • ចំនួនមតិ 6 | ចំនួនចែករំលែក 126

​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​លំ​បាក​មែន​ទេ? ​តើ​អ្នក​ចង់​សប្បាយ​ចិត្ត​ជាង​នេះ​ ចង់​មាន​​សន្តិភាព​ផ្នែក​ផ្លូវ​ចិត្ត​ជាង​នេះ​ទេ? ​ បើ​សិន​ជា​អ្នក​ព្រម​ឲ្យ​រឿង​៣​យ៉ាង​នេះ​អាច​ដើរ​ចេញ​ពី​អ្នក​បាន ​ពេល​នោះ​អ្នក​នឹង​លែង​ពិបាក​ចិត្ត​ទៀត​ហើយ។

រូបតំណាង

១​. ដោះ​លែង​មនុស្ស​ប្រុស​អាក្រក់​ទៅ​ឲ្យ​ឆ្ងាយ​

​​មនុស្ស​ប្រុស​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់ ឲ្យ​អ្នក​គេង​យំ​ដោយសារ​គេ ជា​ពេល​ដែល​អ្នក​គួរ​ដោះ​លែង​គេ​ទៅ ។ ​បើ​នៅ​គិត​ពី​គេ​ទៀត ដូច​ជា​អត់​ប្រយោជន៍​ពេក​ហើយ។ ​សាក​ស្រមៃ​ទៅ​មើល តើ​អ្នក​អាច​ឱប​ដើម​ដំបង​យក្ស​​យ៉ាង​ម៉េច? ​កាន់​តែ​ឱប​កាន់​តែ​ឈឺ​ខ្លាំង​មែន​ទេ? បើ​អ៊ី​ចឹង ឲ្យ​មនុស្ស​ប្រុស​អាក្រក់​​ម្នាក់​នេះ​ចេញ​ពី​ជីវិត​ទៅ។ កុំ​រំ​ពឹង​លើ​គេ​ទៀត អ្នក​​ត្រូវ​រក​សុភមង្គល​ដោយ​ខ្លួន​ឯង។ បំភ្លេច​រឿង​ចាស់ ហើយ​ចាប់​ផ្ដើម​រឿង​ថ្មី​វិញ ​ប្រសើរ​ជាង។

រូបតំណាង

២. ​បោះ​ចោល​ខោអាវ​ចាស់​ៗ

តើ​អ្នក​ខាន​ទិញ​ខោ​អាវ​ថ្មី​យូរ​ប៉ុន​ណា​ហើយ? ​តើ​អ្នក​​ធ្លាប់​បោះ​បង់​ មិនសូវ​អើពើ​លើ​សម្រស់​យូរ​ហើយ​មែន​ទេ? ​បើ​អ៊ី​ចឹង​មែន ​ក្រឡេក​មើល​ខ្លួន​ឯង​ក្នុង​កញ្ចក់​មើល៍ ថា​អ្នក​យ៉ាប់​​ជាង​មុន​កម្រិត​​ណា? នៅ​ពេល​ដែល​អ្នក​ភ្លេច​ស្រលាញ់​ខ្លួន​ឯង កុំ​សង្ឃឹម​ថា​អ្នក​ដទៃ​នឹង​ស្រលាញ់​អ្នក​ឲ្យ​សោះ។

​ដល់​ពេល​ហើយ គួរ​បោះ​ចោល​ខោ​អាវ​ចាស់​ៗ​​ចោល​ទៅ ហើយ​ត្រូវ​ដើរ​តាម​ផ្លូវ​ជួប​មនុស្ស​ម្នា​ថ្មី​ជាមួយ​ស្ទីល​តែង​ខ្លួន​ឲ្យ​ប្លែក​ឡូយ​ឆាយ។ ​ជឿ​ជាក់​ថា ​អ្នក​ប្រាកដ​ជា​ឃើញ​ភាព​ស្រស់​ស្អាត​ក្នុង​ជីវិត​មិន​ខាន ហើយ​ពេល​នោះ​អ្នក​នឹង​​ដឹង​ថា ​មិន​ទាន់​ហួស​ពេល​ទេ​ដែល​អ្នក​ឈប់​គិត​រឿង​អត់​ប្រយោជន៍ ហើយ​មក​ចាប់​​ផ្ដើម​រឿង​ថ្មី​មាន​ន័យ​វិញ។

រូបតំណាង

​៣. ​ប្ដូរ​ការងារ​ថ្មី​

​ពេល​ធំ ​អ្នក​ណា​ក៏​ត្រូវ​ចេញ​ធ្វើ​ការ​រក​លុយ​ដែរ។ ​តែ​បើ​​ម៉ោង​ត្រូវ​ចេញ​ពី​ផ្ទះ​ទៅ​ធ្វើ​ការ ​អ្នក​បែរ​គ្មាន​កម្លាំង តើ​អ្នក​គួរ​បន្ត​ជាមួយ​ការងារ​ដែល​ធ្វើ​ឲ្យ​អ្នក​ធុញ​បែប​នេះ​ទៀត​អត់? តើ​អ្នក​គិត​ចង់​​ប្ដូរ​វា​ដែរ​ទេ? អ្នក​ត្រូវ​ចាំ​ថា ​ការងារ​ត្រូវ​ដូរ​ឲ្យ​បាន​លឿន​ ព្រោះ​មួយ​ថ្ងៃ​​អ្នក​ចំណាយ​លើ​វា​ច្រើន​ម៉ោង​ណាស់​ ពេល​ខ្លះ​៨ ទៅ ១០​ម៉ោង​ក៏​មាន។ បើ​ការងារ​នោះ​​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ធុញ​ទ្រាន់ ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ស្មុគស្មាញ ក្រោក​ឈរ​ឡើង​ហើយ​បើក​កុំ​ព្យូទ័រ​ចូល​មើល​វ៉ែប​សាយ​ការងារ​រក​ថ្មី​ល្អ​ជាង។ ​

​​​​​ រូបតំណាង

​ការ​ផ្លាស់​ប្ដូរ​ដំបូង​តែង​តែ​លំបាក ​តែ​វា​នឹង​ល្អ​ប្រសើរ​បើ​អ្នក​ហ៊ាន​ផ្លាស់​ប្ដូរ​វា​ចោល។​ ​ស្ដាប់​បេះ​ដូង​របស់​អ្នក និង​ហេតុ​ផល​មួយ​ចំនួន​។ ចាក​ចេញ​ពី​អ្វី​ដែល​មិន​សក្កិ​សម​នឹង​អ្នក ​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​អស់​កម្លាំង​កំហែង គួរ​ទៅ​ចាប់​រក​អ្វី​ដែល​​សប្បាយ​ៗ​វិញ​ល្អ​ជាង៕

ចុចអាន៖ ​​ ៨ សញ្ញា​បញ្ជាក់​ថា​អ្នក​អស់​អារម្មណ៍​ចង់ធ្វើការរៀនសូត្រ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា