តិចនិក ៧យ៉ាងសម្រាប់អ្នកមានបញ្ហាមាត់ស្ងួត
- 2020-02-07 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិក ៧យ៉ាងសម្រាប់អ្នកមានបញ្ហាមាត់ស្ងួត
មាត់ស្ងួតបណ្តាលមកពីកង្វះទឹកមាត់នៅក្នុងមាត់ ដែលបញ្ហានេះ អាចបណ្ដាលឲ្យកកើតបញ្ហាផ្សេងៗទៀតដូចជាស្ងួតបបូរមាត់ ដំបៅក្នុងមាត់ ពុកធ្មេញ ពិបាកក្នុងការលេបចំណីអាហារ ការញ៉ាំ និងនិយាយជាដើម។ មានអ្នកខ្លះខំប្រឹងទិញក្រែមលាបមាត់ថ្លៃៗដើម្បីបំបាត់បញ្ហានេះ ប៉ុន្តែអ្នកប្រហែលជាមិនដែលសាករូបមន្តធម្មជាតិទាំងអស់នេះទេ៖
**១. ផឹកទឹកឱ្យបានច្រើន**
ការញាំទឹកច្រើនអាចជួយឱ្យខ្លួនអ្នកសំបូរជាតិទឹក នោះទឹកមាត់របស់អ្នកក៏លែងខ្វះ ហើយមាត់អ្នកក៏ឈប់ស្ងួត។ ដូច្នេះគួរតែញាំឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
២. បៀមទឹកកក
ទឹកកករលាយអាចជួយផ្តល់សំណើមដល់មាត់របស់អ្នក។ អ្នកគួរតែបៀមវានៅពេល អ្នកមានអារម្មណ៍ថាស្ងួតមាត់។
៣. លាបវីតាមីនE
ប្រេងដែលមានជាតិវីតាមីនEមានប្រសិទ្ធភាពជាងក្រែមថ្លៃៗមួយចំនួនទៅទៀត។ លាបវា២ទៅ៣ដងក្នុងមួយថ្ងៃ នោះអ្នកនឹងអស់បារម្ភរឿងប្រេះមាត់។
៤. កាត់បន្ថយការលាបក្រែមលើមាត់ផ្ទាល់
យកល្អអ្នកគួរតែលាបក្រែម ឬប្រេង Vasaline ដែលមិនប៉ះពាល់ដល់មាត់អ្នកមុនពេលអ្នកលាបក្រែមផ្សេងៗ។
៥. កាត់បន្ថយសារធាតុធ្វើឱ្យមាត់ស្ងួត
ការជក់បារី ផឹកស្រា កាហ្វេនិងសូដាផ្សេងៗធ្វើឱ្យមាត់របស់អ្នកកាន់តែស្ងួតនិងប្រេះ។ ចឹងគួរតែបោះបង់ចោលខ្លះ។
៦. ទំពារស្ករកៅស៊ូរដែលមិនមានជាតិស្ករ
ការទំពារស្ករកៅស៊ូ ឬក៏បៀមស្ករ អាចជួយឱ្យទឹកមាត់ផលិតបានល្អហើយច្រើន។ អ្នកគួរទំពារស្ករដែលមានជាតិស៊ីលីតុល(Xylitol)ព្រោះវាជួយឱ្យធ្មេញអ្នកស និងបំបាត់ក្លិនមាត់បានថែមទៀតផង។
៧. ល្ហុង ឬម្នាស់
ទាំងល្ហុងនិងម្នាស់ជួយឱ្យទឹកមាត់អ្នកផលិតកាន់តែច្រើន។ ផ្លែល្ហុងពោរពេញទៅដោយអង់ស៊ីម(Papain) រីឯម្នាស់មានអង់ស៊ីម(Bromelain) រំលាយប្រតេអ៊ីនទៅជាជាតិរំអិល ៕
ចុចអាន៖