កុំ​ឲ្យ​ប្រើ​ថ្នាំ​ពេទ្យ​ញឹក​ពេក​ មក​មើល​ពី​វិធី​ព្យាបាល​ធម្មជាតិ​ងាយ​ៗ​នេះ​វិញ

  • 2018-04-26 06:41:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្នាំ​ពេទ្យ​អាច​ជួយ​ឱ្យ​ជា​សះ​ស្បើយ​បាន​ឆាប់​រហ័ស​ ប៉ុន្តែ​យក​ល្អ​អ្នក​គួរ​តែ​សាក​ព្យាបាល​ និង​ការពារ​ជំងឺ​បែប​ធម្មជាតិ​វិញ​ល្អ​ជាង​​។ ទាំង​នេះ​ជា​អាហារ​ដែល​អាច​ជួយ​ឱ្យ​អ្នក​បាន​ដោយ​មិន​ចាំ​បាច់​ប្រើ​ថ្នាំ​ពេទ្យ​៖

១. ជំងឺ​ផ្ដាសាយ

បំបាត់​ការ​តឹង​ច្រមុះ​ដោយ​ប្រើ​ខ្ទឹម​ស។​ ខ្ទឹម​ស​ក៏​អាច​ធ្វើ​ឱ្យ​សារធាតុ​ខ្លាញ់​នៅ​ក្នុង​ខ្លួន​ចុះ​ថយ​ផង​ដែរ។

២. ជំងឺ​ឈឺ​ក្បាល

ញាំ​ត្រី​ឱ្យ​បាន​នោះ​ជំងឺ​ឈឺ​ក្បាល​អ្នក​នឹង​ថយ​ចុះ​ ព្រោះ​ថា​ខ្លាញ់​ត្រី​អាច​ជួយ​ការពារ​មិន​ឱ្យ​ឈឺ​ក្បាល​។

៣. ការពារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​

ការ​ញាំ​តែ​ជា​ប្រចាំ​អាច​ជួយ​ការពារ​មិន​ឱ្យ​ខ្លាញ់​កក​ស្ទះ​នៅ​ក្នុង​សរសៃ​ឈាម។​ ជា​ធម្មតា​តែ​ធ្វើ​ឱ្យ​អ្នក​មិន​សូវ​ឃ្លាន​អាហារ​ និង​អាច​ជួយ​សម្រក​ទម្រន់​បាន​មួយ​កម្រិត​ទៀត​។​ តែ​បៃតង​ល្អ​ជួយ​ដល់​ប្រព័ន្ធ​ភាព​សុំា​ឱ្យ​កាន់​តែ​រឹង​មាំ។​

៤. ខ្វះ​ជាតិ​វីតាមីន​C

ផ្លែ​គីវី​មាន​វីតាមីន​C​ច្រើន​ជាង​ផ្លែ​ក្រូច​ទៅ​ទៀត។​ វា​ផ្ទុក​ទៅ​ដោយ​ប៉ូតាស្យូម​ ម៉ាញ៉េស្យូម​ វីតាមីន​E និង​ Fiber។​

៥. បញ្ហា​ឆ្អឹង

ការ​បាក់​ឆ្អឹង​ និង​ជំងឺ​ពុក​ឆ្អឹង​អាច​ប្រសើរ​ឡើង​ដោយ​សារ​ធាតុ​ម៉ង់ហ្គាណែស​ដែល​មាន​នៅ​ក្នុង​ផ្លែ​ម្នាស់​។​

៦​. បញ្ហា​ការ​ចង​ចាំ​

អាហារ​ដែល​មាន​ជាតិ​ស័ង្កសី​ដូច​ជា​ត្រី​ គ្រាប់​ធញ្ញជាតិ​ គ្រាប់​ល្ពៅ​ និង​សាច់​ក្រហម​អាច​ជួយ​បង្កើន​ការ​ចង​ចាំ​។

៧. ជំងឺ​គេង​មិន​លក់​

ប្រើ​ទឹក​ឃ្មុំ​ជា​ថ្នាំ​រំងាប់​អារម្មណ៍​ និង​បំបាត់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។

៨. ផ្លែ​ក្រូច

ថ្នាំ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ជំងឺ​ផ្ដាសាយ​គឺ​ផ្លែ​ក្រូច។​ ផ្លែ​ក្រូច​ក៏​អាច​ជួយ​ឱ្យ​ជាតិ​ខ្លាញ់​ថយ​ចុះ​ ការពារ​និង​រំលាយ​គ្រួស​ក្នុង​តម្រង​នោម​ ក៏​ដូច​ជា​ជំងឺ​មហារីក​ពោះវៀន​។

៩. ផ្លែ​ត្របែក​ និង​ផ្លែ​ល្ហុង​

ផ្លែ​ត្របែក​ និង​ផ្លែ​ល្ហុង​ក៏​ដូច​ជា​គីវី​ដែរ​ គឺ​សំបូរ​ទៅ​ដោយ​វីតាមីន​C​។​ ផ្លែ​ត្របែក​សំបូរ​ទៅ​Fiber ​ដែល​ជួយ​ដល់​ការ​ទល់​លាមក​។​ ផ្លែ​ល្ហុង​​ជួយ​ដល់​ភ្នែក​ដូច​ជា​ការ៉ុត​ដែរ​ ។

១០​ ជំងឺ​រាក

ក្រឡុក​ផ្លែ​ប៉ោម​ទាំង​សំបក​ រួច​ទុក​វា​ចោល​ឱ្យ​ទៅ​ជា​ពណ៌​ត្នោត​។​ ផឹក​វា​ទាំង​បែប​នេះ​អាច​ជួយ​ឱ្យ​បាត់​រាក​។​ ផ្លែ​ចេក​ក៏​អាច​ជួយ​បាន​ដែរ។

១១. ជំងឺ​ក្អក

សារធាតុ​ដែល​អាច​ជំនួស​ស៊ីរ៉ូ​ក្អក​បាន​គឺ​មាន​នៅ​ក្នុង​ម្ទេស​ពណ៌​ក្រហម​។​ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ ព្រោះ​ម្ទេស​ក្រហម​អាច​ធ្វើ​ឱ្យ​ក្រហាយ​ក្រពះ​។

១២.​ ជំងឺ​ហឺត​

ញាំ​ខ្ទឹម​បារាំង​ ឬ​ខ្ទឹម​ក្រហម​ អាច​ជួយ​ឱ្យ​បន្ធូរ​សំពាធ​នៅ​ក្នុង​ទង​សួត​។​ នៅ​ពេល​ដែល​អ្នក​ពិបាក​ដក​ដង្ហើម​ អ្នក​អាច​យក​ ខ្ទឹម​បារាំង​មក​ដាក់​លើ​ទ្រូង​ ព្រោះ​វា​អាច​ជួយ​ដល់​ផ្លូវ​ដង្ហើម។​

១៣.​ សំពាធ​ឈាម​ខ្ពស់​

ប្រេង​អូលីវ​អាច​ជួយ​ឱ្យ​សំពាធ​ឈាម​ថយ​ចុះ។

១៤.​ ជាតិ​ស្ករ​ក្នុង​សរសៃ​ឈាម​មិន​នឹងន

ជាតិ​ក្រូម​ដែល​មាន​នៅ​ក្នុង​Broccoli​ និង​សណ្តែក​ដី​ជួយ​កំណត់​អាំងស៊ុយលីន​ ហើយ​ធ្វើ​ឱ្យ​ជាតិ​ស្ករ​ក្នុង​សរសៃ​ឈាម​ស្មើ​ល្អ ៕

ប្រភព៖ TheCollectiveInt ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម