ថ្ងៃបុណ្យនៃក្តីស្រឡាញ់ កូនៗគួរធ្វើរឿង ៤ យ៉ាងនេះចំពោះអ្នកមានគុណ

  • 2020-02-11 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ថ្ងៃ ១៤ កុម្ភៈ​ដែល​ជា​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រ​ឡាញ់ មនុស្ស​ម្នា​ភាគ​ច្រើន​តែង​តែ​ណាត់​ជួប​មនុស្ស​ជា​ទី​ស្រ​ឡាញ់​របស់​ខ្លួន​មិន​ថា គ្រួសារ បងប្អូន មិត្ត​ភ័ក្តិ​ក៏​ដូច​ជា​គូរ​សង្សារ​របស់​ខ្លួន។ ថ្ងៃ ១៤ កុម្ភៈ មិន​មែន​មាន​ន័យ​ថា អ្នក​មាន​គូរ​ត្រូវ​តែ​ណាត់​គ្នា​ចេញ​ក្រៅ​ដើម្បី​បង្កើន​ភាព​រូ៉​មែន​តិក​អី​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ ក្នុង​នាម​អ្នក​ជា​កូន កុំ​ភ្លេច​លោក​អ្នក​មាន​គុណ​ទាំង​ពីរ​ឲ្យ​សោះ។ ហេតុ​ដូច​នេះ​ហើយ ថ្ងៃ​នេះ​អ្នក​នឹង​បាន​ដឹង​ពី​រឿង ៤ យ៉ាង​កូនៗ​គួរ​តែ​ធ្វើ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រ​ឡាញ់​ចំពោះ​អ្នក​មាន​គុណ​រួម​មាន៖

១. ទៅ​ទទួល​ទានអាហារ​ឆ្ងាញ់​ៗ​ជាមួយ​លោក​ទាំង​ពីរ

រូបតំណាង

អ្នក​អាច​នឹង​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​អ្នក​ផ្ទះ​របស់​អ្នក​ដោយ​សារ​តែ​អ្នក​រវល់​ពី​ការ​សិក្សា ឬ​ធ្វើ​ការ ដូច្នេះ​អ្នក​អាច​ចំ​ណាយ​ពេល​ទទួល​ទាន​អាហារ​ជាមួយ​លោក​ទាំង​ពីរ​បាន។ អ្នក​អាច​ស្វែង​រក​ភោ​ជ​នី​យ​ដ្ឋា​ន​ដែល​នៅ​ជិត​ផ្ទះ​អ្នក​ ពិសេស​ភោ​ជ​នី​យ​ដ្ឋាន​ដែល​លោក​ទាំង​ពីរ​ចូល​ចិត្ត។ បន្ថែម​ពី​នេះ បើ​អាច​អ្នក​គួរ​តែ​មាន​ប្រាក់​កាស​មួយ​ចំនួន​ជូន​ទៅ​ដល់​អ្នក​មាន​គុណ​កាន់​តែ​ប្រ​សើរ។

២. ថតរូប cute cute ជា​មួយ​បង​ប្អូន​របស់​អ្នក

រូបតំណាង

ឪពុក​ម្តាយ​ឯ​ណា​មិន​ចង់​ឃើញ​កូន​ៗ​ចេះ​ស្រឡាញ់​គ្នា​យក​ចិត្ត​ទុក​ដាក់​គ្នា​នោះ? ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​អ្នក​អាច​ថត​រូប​ជាមួយ​បង​ប្អូន​របស់​អ្នក ហើយ​ផ្តិ​ត​ដោយ​មាន​សរសេរ​ពាក្យ​ជូន​ពរ រួច​ហើយ​ក៏​ខ្ចប់​ជា​កា​ដូរ​សម្រាប់​លោក​ទាំង​ពីរ។​ ធ្វើ​បែប​នេះ លោក​ទាំង​ពីរ​ប្រាកដ​ជា​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

៣. ជួយធ្វើការងារផ្ទះជំនួសឪពុកម្តាយ

រូបតំណាង

ឪពុក​ម្តា​យ​របស់​អ្នក​តែង​តែ​ធ្វើ​ការ​ងារ​នៅ​ផ្ទះ​ជា​ច្រើន ដូ​ច្នេះ​នៅ​ថ្ងៃ ១៤ កុម្ភៈ អ្នក​គួរ​តែ​ផ្ត​ល់​ពេល​ឲ្យ​លោក​ទាំង​ពីរ​បាន​សម្រាក​បន្តិច។ ជា​រៀង​រាល់​ថ្ងៃ​គាត់​តែង​ធ្វើ​ការ​ងារ​ផ្ទះ​ដូច​ជា បោស​សម្អាត ការ​ងា​រ​ផ្ទះ​បាយ មើល​ថែ​ផ្ទះ​និង​ការងារ​កំ​បុិកំប៉ុក​ផ្សេងៗ ដូច្នេះ​អ្នក​គួរ​តែ​ចាត់​ចែង​គ្នា​ជាមួយ​បង​ប្អូន​របស់​អ្នក​ធ្វើ​ជំនួស​លោក​ទាំង​ពីរ។ គួរ​តែ​ឲ្យ​លោក​ទាំង​ពីរ​បាន​សម្រាក​ឲ្យ​បាន​ស្រួល​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រ​ឡាញ់។

៤. រៀប​ចំ​កម្ម​វិធី​នៅ​ផ្ទះ

រូបតំណាង

មាន​ឪពុក​ម្តា​យ​មួយ​ចំនួន​គឺ​មិន​ចូល​ចិត្ត​ចេញ​ក្រៅ​ឡើយ ដូច្នេះ​អ្នក​គួរ​តែ​រៀប​ចំ​កម្ម​វិធី​នៅ​ផ្ទះ។​ អ្នក​អាច​សហ​ការ​ជា​មួយ​បង​ប្អូន​របស់​អ្នក​ដោយ​ទទួល​ទាន​អា​ហា​រ​ពេល​ល្ងាច​ជុំ​គ្នា ធ្វើ​ម្ហូប​ឆ្ងាញ់​ៗ តុប​តែង​ផ្ទះ​ឲ្យ​បាន​ស្អាត រៀប​ចំ​កា​ដូរ​ទៅ​តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​បាន។ បន្ទាប់មក គួរតែ​មាន​ពាក្យ​ជូន​ពរ​សម្រាប់​លោក​ទាំង​ពីរ​ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​កក់​ក្តៅ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ណាត់ជួបថ្ងៃដំបូង ហាមសួរសំណួរទាំងនេះទៅកាន់ដៃគូអ្នក

ការ​បាន​ប្រពន្ធ​ស្អាត មោទនភាព​២-៣​ឆ្នាំ ការ​បាន​ប្រពន្ធ​ល្អ​មោទនភាព​មួយ​ជីវិត

ប្រភព៖ theodysseyonline ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន