ការបានប្រពន្ធស្អាត មោទនភាព២-៣ឆ្នាំ ការបានប្រពន្ធល្អមោទនភាពមួយជីវិត
- 2020-02-05 03:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការបានប្រពន្ធស្អាត មោទនភាព២-៣ឆ្នាំ ការបានប្រពន្ធល្អមោទនភាពមួយជីវិត
បុរសឆ្លាតភាគច្រើននឹងមិនយកប្រពន្ធស្អាតឥតខ្ចោះពេកឡើយ ជំនួសមកវិញ គេនឹងយកប្រពន្ធដែលមានសម្រស់ចុះចំណោមនឹងគេវិញ។ មូលហេតុមកពីអ្វីវិញ?
មនុស្សប្រុសមួយចំនួន មិនចង់ថ្ងៃណាក៏ដេកភ័យព្រួយ រកវិធីទប់ជើងប្រពន្ធដែលស្អាតឥតខ្ចោះឡើយ។ មនុស្សណាក៏ស្រលាញ់ចូលចិត្តភាពស្រស់ស្អាត ចង់បានមនុស្សស្រីម្នាក់ដែលមានសម្រស់លេចធ្លោមកធ្វើជាដៃគូដែរ។ យ៉ាងណាក្ដី ពេលគិតដល់រឿងប្រពន្ធកូន ភាគច្រើននឹងមិនជ្រើសយកអ្នកស្អាតខ្លាំងធ្វើជាដៃគូជីវិតឡើយ។ ព្រោះនិយាយឲ្យស្រួលស្ដាប់ទៅ គេមិនចង់មួយថ្ងៃៗ ភ័យខ្លាចរឿងចងជើងប្រពន្ធនោះទេ។ ណាមួយគេក៏ភ័យខ្លាចរឿងត្រូវប្រចណ្ឌនឹងប្រពន្ធស្អាតជាដើម។
មនុស្សប្រុសវាងវៃ ជំនួសឲ្យប្រពន្ធស្អាតឥតទាស់ គេភាគច្រើននឹងយកអ្នកដែលស្អាតសាមញ្ញ មានអំណោយទាន និងមានខួរក្បាលឆ្លាតវៃ។ ព្រោះពួកគេដឹងច្បាស់ថា សម្រស់នឹងប្រែប្រួលទៅតាមពេលវេលា រីឯបញ្ញានឹងតាមមនុស្សអស់មួយជីវិត ហើយអំណោយទានដែលមានស្រាប់នោះ នឹងចេះតែកើនឡើងមិនសាបសូន្យ។ ការចងជើងនារីស្អាតម្នាក់គឺជារឿងដ៏ពិបាក ព្រោះស្រីស្អាតតែងមានជម្រើសច្រើន។ នៅពេលមានជម្រើសច្រើន ចិត្តមនុស្សតែងងាយផ្លាស់ប្ដូរ។
ហេតុនេះហើយ នៅពេលកំណត់ថានឹងដើរដល់ចុងជីវិតជាមួយនរណាម្នាក់ ជំរើសទី១របស់ពួកគេនឹងមិនមែនជាមនុស្សដែលមានសម្រស់ដូចបវរកញ្ញាឡើយ តែជាអ្នកដែលអាចមើលការទុកដាក់ក្នុងគ្រួសារបានមួយចប់។
រៀបការនឹងនារីស្អាត បុរសអាចមានមោទនភាពបានប៉ុន្មានឆ្នាំ នៅពេលរូបសម្បត្តិនាងនៅរក្សាបានល្អ ហើយទៅណាមកណានឹងមានមុខមាត់ អួតអាងមិត្តភ័ក្ដិ។ ប៉ុន្តែអាយុកាល នឹងឆក់យកសម្រស់របស់នាងទៅ ភាពអំនួតក៏លែងនៅដូចមុន។
យកមនុស្សស្រីចំណាប់ មោទនភាពមួយជីវិត ព្រោះភាពវាងវៃរបស់នាង នឹងកើនតាមរយៈពេល ក្រោយពេលឆ្លងកាត់បទពិសោធន៍ទាំងឡាយ។ ជម្រើសគឺស្ថិតលើអ្នកទាំងអស់ ក៏ដូចជាវាសនាដែលបានចារទុក ដូចនេះយកគូស្រករយ៉ាងណា យើងអាចពិចារណាបាន៕
ចុចអានបន្ត៖ ៧ យ៉ាងដែលមនុស្សស្រីគួរយកចិត្តទុកដាក់ បើចង់ឲ្យគេស្រឡាញ់ចូលចិត្តច្រើន