ណាត់ជួបថ្ងៃដំបូង ហាមសួរសំណួរទាំងនេះទៅកាន់ដៃគូអ្នក
- 2020-02-04 06:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណាត់ជួបថ្ងៃដំបូង ហាមសួរសំណួរទាំងនេះទៅកាន់ដៃគូអ្នក
នៅថ្ងៃណាត់ជួបដំបូងគឺជាថ្ងៃដ៏ពិសេសសម្រាប់ដៃគូទាំងពីរនាក់។ យ៉ាងណាមិញ ប្រសិនបើអ្នកណាត់ជួបជាមួយមនុស្សសំខាន់ ចៀសវាងសួរសំណួរអស់ទាំងនេះទៅកាន់គេ។ ការណាត់ជួបលើកដំបូងត្រូវបានចាត់ទុកជាថ្ងៃពិសេសរវាងភាគីទាំងសងខាងដើម្បីស្គាល់គ្នាទៅវិញទៅមក។ យ៉ាងនេះហើយ អ្នកមិនគួរបំផ្លាញបរិយាកាសនៅថ្ងៃជួបគ្នាលើកដំបូងនោះទេ ហើយអ្វីដែលអ្នកមិនគួរសួរនោះរួមមាន៖
១. ហេតុអ្វីបានជាអ្នកបែកគ្នាជាមួយសង្សារចាស់?
ការសួរសំណួរបែបនេះគឺមិនគួរសួរឡើយ។ នៅពេលមនុស្សម្នាក់បែកពីមនុស្សម្នាក់តែងបន្សល់ទុកនូវស្នាមរបួសក្នុងបេះដូង ដូច្នេះបើអ្នកសួរបែបនេះ អាចនឹងរំលឹកដ៏រឿងអតីតកាលរបស់គេម្នាក់នោះបាន។
២. ហេតុអ្វីបានជាអ្នកនៅទំនេរ?
ប្រសិនបើអ្នកសួរសំណួរនេះទៅកាន់មនុស្សមួយចំនួននោះមិនមានប្រតិកម្មអ្វីទេ ព្រោះគេគិតថាវាជាសំណួរលេងសើច។ តែប្រសិនបើអ្នកសួរប៉ះចំអ្នកដែលឆាប់មានប្រតិកម្មនោះ សំណួរមួយនេះនឹងធ្វើឲ្យគេសង្ស័យថាអ្នកគិតអី្វមកលើរូបគេហើយ។
៣. តើអ្នករកប្រាក់បានប៉ុន្មានក្នុងមួយខែ?
ចំពោះសំណួរមួយនេះ អ្នកក៏មិនគួរសួរដែរ ព្រោះវាមិនសមរម្យឡើយ។ ប្រាកដណាស់ អ្នកអាចចង់ដឹងដើម្បីគិតពីរឿងអនាគតរបស់អ្នក តែអ្នកក៏គួរតែគិតដែរថា អ្នកក៏គួរតែដឹងដែរថា អ្នកស្រឡាញ់គេដោយសារតែរឿងលុយនោះឬ?
៤. តើអ្នកនឹងចាកចេញពីខ្ញុំដែរឬទេ?
សំណួរមួយនេះអាចស្តាប់មកគឺដូចជាមិនសមទំនងសោះក្នុងថ្ងៃណាត់ជួបលើកដំបូង។ បើអ្នកមិនចង់ឲ្យគេមានអារម្មណ៍មិនស្រណុកទេ អ្នកមិនគួរសួរសំណួរមួយនេះឡើយ។
រូបភាព៖ Pinterest
ចុចអានបន្ត៖
បើមាន ៤ ចំណុចនេះ មានន័យថាគេលង់ស្រឡាញ់អ្នកហើយ