កុំអាលខឹងមួម៉ៅពេលជួបរឿងខ្មៅងងឹត គួរសាកធ្វើបែបនេះសិន

  • 2020-01-31 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​មនុស្ស​ជា​ច្រើន​មាន​ចិត្ត​ដូច​គ្នា​មួយ​ត្រង់​ថា ​ចង់​បាន​ថ្ងៃ​ណា​ក៏​សប្បាយ​ចិត្ត និង​រឿង​ល្អ​ៗ​ដែរ។ ​​តែ​ទាស់​ត្រង់​ថា ​ស្ថានភាព​ខ្លះ​មិន​មែន​គ្រប់​យ៉ាង​សុទ្ធ​តែ​ស្រស់​បំព្រង​គ្រប់​ពេល​​ឯ​ណា រហូត​​ពិបាក​ចៀស​វាង​ធ្វើ​ឲ្យ​ខូច​អារម្មណ៍​​ពេញ​មួយ​ថ្ងៃ​។ ​ម្ល៉ោះ​ហើយ ​អ្នក​ក៏​ត្រូវ​ឆ្លាត​​វៃ​ដោះ​ស្រាយ បំផ្លាញ​​គំនិត​ស្មុគ​ស្មាញ​ទាំង​នោះ​ចោល។

រូបតំណាង

**​១. កុំ​ឲ្យ​ការ​ឆេវឆាវ​មក​គ្រប​សង្កត់​លើ​ខួរ​ក្បាល​របស់​អ្នក​បាន**

គេ​តែង​និយាយ​ថា មនុស្ស​មាន​សិទ្ធ​ជ្រើស​រើស​​ថា​ត្រូវ​ធ្វើ ​ឬ​មិន​ធ្វើ។ ​បើ​អ្នក​មិន​ចង់​ទេ ​កុំ​ឲ្យ​វា​មក​ជះ​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​បាន​ឲ្យ​សោះ។ ​ដោះស្រាយ​​ការ​ឆេវ​ឆាវ​ក៏​ដូច​គ្នា។ ​បើ​អ្នក​មិន​ចង់​ពិបាក​ចិត្ត​​​ទេ ​កុំ​អនុញ្ញាត​ឲ្យ​គំនិត​អវិជ្ជមាន​គ្រប​ដណ្ដប់​លើ​អ្នក​បាន​ឲ្យ​សោះ។

រូបតំណាង

២. បើក​ចិត្ត​មើល​ពិភពលោក​ដោយ​អព្យាក្រឹត្យ

ឈប់​សម្លឹង​ពិភព​លោក​ថា ​ខ្មៅ​ហួស​សម្រាប់​អ្នក​ទៀត​ទៅ ព្រោះ​វិធី​នេះ​មិន​បាន​ជួយ​​អ្នក​ឲ្យ​ដោះស្រាយ​គំនិត​ចង្អៀត​ចង្អល់​បាន​ឡើយ។ ត្រូវ​រក​ហេតុ​និង​ផល ​កុំ​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​ពេក។ ​គំនិត​គិត​អី​មិន​ល្អ ​នឹង​ចាក​ចេញ​ពី​ផ្លូវ​ចិត្ត​របស់​អ្នក​ដោយ​ឯក​ឯង​មិន​ខាន បន្ទាប់​ពី​អ្នក​​លើក​លែង​ឲ្យ​ខ្លួន​ឯង​ដែរ។

រូបតំណាង

​​​​​៣. ​ឈប់​រំខាន

​បើ​អ្នក​ដឹង​រួច​ហើយ​ថា បញ្ហា​ដែល​​​កំពុង​ប្រឈម​បណ្ដាល​មក​ពី​ផ្នត់​គំនិត​អវិជ្ជមាន​របស់​អ្នក ដូច្នេះ​សូម​ឈប់​ផ្ដោត​និង​គិត​ពី​វា​ទៀត​ទៅ។ ​​យក​ខ្លួន​ឯង​ចេញ​​ពី​បញ្ហា​ទាំង​នោះ ​ដោយ​ឲ្យ​​ពេល​វេលា​ខ្លួន​ឯង​សម្រាក​១០​នាទី ​រក្សា​ចិត្ត​ស្ងប់​ប្រហែល​ជួយ​អ្នក​បាន ហើយ​គិត​ថា​មិន​គួរ​បណ្ដោយ​ខ្លួន​ឯង​ឲ្យ​ខ្ជះខ្ជាយ​ពេល​លើ​​រឿង​អ៊ី​ចឹងៗ​ទៀត​ទេ។

រូបតំណាង

៤. ស្វែង​រក​អ្វី​ដែល​ជួយ​បន្លប់​ចិត្ត​អ្នក​បាន

​ពេល​​កំពុង​ដុន​ដាប​ផ្លូវ​ចិត្ត វិធី​សាស្ត្រ​ដោះ​ស្រាយ​គឺ​​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ឲ្យ​មាន​ថាមពល​ឡើង​វិញ ​ដោយ​ការ​ស្ដាប់​បទ​ចម្រៀង ដើម្បី​បន្ធូរ​បន្ថយ ឬ​រក​អ្នក​ណា​ម្នាក់​មក​ជជែក​គ្នា​លេង។ ​អ្នក​នឹង​មាន​អារម្មណ៍​ធូរ​ស្រាល ​ផ្លូវ​ចិត្ត​ល្អ​ប្រសើរ​វិញ។

រូបតំណាង

​៥. រៀប​ចំ​ខ្លួន​ឯង​ឡើង​វិញ

​អ្នក​ត្រូវ​សម្លឹង​​មើល​ខ្លួន​ឯង​វិញ​ម្ដង ដែល​នេះ​ពិត​ជា​ឥទ្ធិពល​ជ្រាលជ្រៅ​លើ​​ការ​គិត​របស់​អ្នក​ខ្លាំង​ណាស់។ ​បើ​អ្នក​មិន​ចង់​ក្លាយ​ជា​មនុស្ស​​គិត​អី​សូញ​សាញ ហើយ​មិន​ចង់​ឲ្យ​វា​ជ្រាប​ចូល​ក្នុង​ជីវិត​ទេ ​ដូច្នេះ​ត្រូវ​រៀន​ពង្រឹង​អត្តចរិត​ និង​ការ​គិត​សុទិដ្ឋិនិយម។ ​កុំ​អាល​​វិនិច្ឆ័យ​អ្វី​​ជា​មុន ​កុំ​គិត​អី​តែ​ម្នាក់​ឯង ​កុំ​គិត​តែ​លើ​រឿង​ដដែរ​ៗ​ហ្នឹង​ទៀត ​ហើយ​ក៏​​កុំ​អាល​គិត​តែ​លើ​លទ្ធផល​អាក្រក់​ៗ​ពេក​ដែរ។ ​​ចង់​​ក្លាយ​ជា​មនុស្ស​មាន​​ចិត្ត​ស្ងប់ ​លុះ​ត្រា​តែ​អ្នក​យល់​ពី​រឿង​រ៉ាវ​ដែល​កំពុង​ប្រឈម​នោះ​សិន៕

​អាន​បន្ត​៖ ​ បញ្ឈប់​ចរិតមនុស្ស​ស្រី​រឡិករឡក់ ឲ្យ​ក្លាយជា​នារីចាស់​ទុំ​ម្នាក់ តាម​វិធី​ទាំងនេះ

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម