បញ្ឈប់​ចរិតមនុស្ស​ស្រី​រឡិករឡក់ ឲ្យ​ក្លាយជា​នារីចាស់​ទុំ​ម្នាក់ តាម​វិធី​ទាំងនេះ

  • 2020-01-28 08:20:00
  • ចំនួនមតិ 79 | ចំនួនចែករំលែក 304

នារី​ៗ​គួរ​ចាប់ផ្ដើម​ធ្វើ​ខ្លួន​ជា​មនុស្ស​ចាស់​ទុំ កុំ​បណ្ដោយ​ឲ្យ​ខ្លួន​នៅតែ​ជា​កូន​ក្មេង​មិន​ដឹង​ខ្យល់​អី​ទៀត ដើម្បី​ឲ្យ​អ្នក​ដទៃ​មើល​មក​អ្នក ថា​សម​ល្មម​ដែល​អាច​ធ្វើ​ការងារ​ធំ​បាន។ ១៣ វិធី​នេះ​អាច​បង្រៀន​មនុស្ស​ស្រី​រឡិករឡក់​ម្នាក់ ឲ្យ​ក្លាយជា​មនុស្ស​ចាស់​ទុំ​បាន៖

រូបតំណាង

.ចាប់ផ្ដើម​ពី​ការ​បញ្ឈប់​ឫកពារ​ដូច​ក្មេង ងរង៉ក់ រក​រឿង​ខុស​របៀប ទើប​អ្នក​អាច​ចូល​ទៅ​ដំណាក់កាល​បន្ទាប់​បាន។

.រៀនរក​មើល​ពី​អំណាច​ធម្មជាតិ​របស់​ខ្លួនឯង ថា​អាច​បញ្ចេញ​ទៅ​មាន​ឥទ្ធិពល​អ្វី​ខ្លះ ឬ​ប៉ះពាល់​ដល់​នរណា​ខ្លះ។

.ធ្វើអ្វី​មួយ​ឲ្យ​បាន​ចប់​ចុង​ចប់​ដើម ទើប​ធ្វើឲ្យ​អ្នក​មើល​ទៅ​មាន​អំណាច និង​គួរឲ្យ​គោរព។

រូបតំណាង

.ចាប់ផ្ដើម​បង្ហាញ​តាម​រយៈ​ទឹក​មុខ កុំ​រលៀម ធ្វើ​អ្វី​ឲ្យ​ម៉ត់ចត់ ទើប​អ្នក​ដទៃ​មិន​ហ៊ាន​លេងសើច​ជាមួយ។

.រៀន​ធ្វើ​អ្វី​ដែល​ត្រូវ​សម្រាប់​ខ្លួន​ឯង​ជាមុន ទើប​អ្នក​មិន​មាន​អារម្មណ៍​សោកស្ដាយ និង​អាច​ធ្វើ​អ្វី​បាន​ត្រូវ​រហូត។

.បញ្ឈប់​ការ​ចំណាយពេល​ឥតប្រយោជន៍ ហើយ​ចាប់ផ្ដើម​ធ្វើ​អ្វី​ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​កុំឲ្យ​វេលា​កន្លង​ហួស ទាំង​មិន​បាន​ស្អីសោះ។

រូបតំណាង

.បោះបង់ចោល​គំនិត​ដែល​ថា​ជីវិត គួរតែ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​អ្វី​ដែល​មាន​ភាព​ល្អឥតខ្ចោះ ព្រោះ​គ្មាន​ឡើយ​ពាក្យ​ថា «ឥតខ្ចោះ» នៅ​លើ​លោក​នេះ។

.បែងចែក​ការ​លេងសើច និង​ការ​ពិត ដើម្បី​កុំឲ្យ​អ្នក​ដទៃ​ថា​អ្នក​ជា​មនុស្ស​មិន​ច្បាស់​លាស់ លេង​បន្លំ​មែន មែន​បន្លំ​លេង។

.ទទួល​យក​អ្វី​ដែល​ខ្លួន​បាន​ធ្វើ ទោះ​ជា​លទ្ធផល​ចេញ​មក​បែប​ណា​ក៏​ដោយ។

១០.កុំ​ទម្លាក់​កំហុស ឲ្យ​អ្នក​អ្នក​ក្រោម​បង្គាប់ ព្រោះ​នោះ​ជា​ចរិត​មនុស្ស​ក្មេង​ខ្ចី មិន​ចេះ​ទទួល​ខុស​ត្រូវ។

រូបតំណាង

១១.រៀនរស់​នៅ​ដោយ​គ្មាន​​ការ​រំពឹងទុក ព្រោះ​ការ​រំពឹង​ទុក​នាំ​មក​នូវ​ការ​​ខក​ចិត្ត​តែ​ប៉ុណ្ណោះ។

១២.ឈប់​សុំ​ជំនួយ ព្រោះ​នោះ​ជា​ទម្លាប់​កូន​ក្មេង មិន​ចេះ​ធ្វើ​អ្វី។

១៣.រៀបចំ​ធ្វើ​ផែនការ​អនាគត ដើម្បី​មាន​ពេល​កែសម្រួល​ឲ្យ​ល្អ​បំផុត៕

ចុចអាន៖ផល​​លំបាក​ ៣​យ៉ាង​ដែល​មនុស្ស​​មិន​សូវ​ចេះ​មាត់​​​ជួប​ច្រើន​ក្នុង​ការ​រស់​នៅ​ក្នុង​​សង្គម

ប្រភព៖ thoughtcatalog ប្រែសម្រួល៖ ​ទ្រី រ៉ាវី