ផល​​លំបាក​ ៣​យ៉ាង​ដែល​មនុស្ស​​មិន​សូវ​ចេះ​មាត់​​​ជួប​ច្រើន​ក្នុង​ការ​រស់​នៅ​ក្នុង​​សង្គម

  • 2017-11-01 02:23:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ពូកែ​អៀន (Introvert) ជា​​មនុស្ស​ដែល​មិន​ចូល​ចិត្ត​ភាព​អ៊ូអរ ឬ​ការ​ជួបជុំ​ដែល​មាន​​​​មនុស្ស​ច្រើន​ទេ។ ពួក​គេ​ច្រើន​មាន​ការ​លំបាក​ក្នុង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ថ្មី​ៗ។ ពេល​ទំនេរ ពួកគាត់​ចូល​ចិត្ត​សម្ងំ​ក្នុង​ផ្ទះ អាន​សៀវភៅ ស្តាប់​ភ្លេង ឬ​ធ្វើ​រឿង​ដែល​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​តែ​ម្នាក់​ឯង​។ ខាង​ក្រោម​នេះ​ជា​ផល​​លំបាក​៣​យ៉ាង ដែល​​​មនុស្ស​​អៀន​​ខ្មាស​ច្រើន​តែងតែ​ជួប​ប្រទះ​នៅ​ក្នុង​​ជីវិត​​រស់នៅ​ប្រចាំ​ថ្ងៃ​៖​

១. មិត្តភ័ក្ដិ​គិត​ថា​មិន​សូវ​ចូលចិត្ត​ខ្លួន​

មនុស្ស​ដែល​អៀន​ខ្មាស​ច្រើន ប្រាកដ​ជា​មាន​ការ​លំបាក​ក្នុង​ការ​និយាយ​លេង​សើច ឬ​​បង្ហាញ​កាយវិការ​ផ្អែមល្ហែម​ ​ជាមួយ​មិត្តភ័ក្ដិ​ជុំវិញ​ខ្លួន​ណាស់​​។​ ហេតុ​នេះ​​ហើយ​ទើប​មិត្តភ័ក្ដិ​​តែង​គិត​ថា​​គាត់​​​ជា​មនុស្ស​សោះ​កក្រោះ មិន​សូវ​សប្បាយ​រីករាយ​ពេល​ទៅ​​​ណា​មក​ណា​ជុំ​គ្នា​។

២. គេចវេះ​ ​ក្នុង​ការ​​ប្រាស្រ័យ​ទាក់ទង

បើ​ជៀស​បាន ពួក​គាត់​មិន​សូវ​ចង់​ទាក់ទង ឬ​សន្ទនា​ជាមួយ​អ្នក​ណា​ទេ​។ ការ​សង្កេត ដើម្បី​យល់​ពី​ស្ថានការណ៍ ឬ​​សកម្មភាព​មនុស្ស​​ជុំវិញ​ខ្លួន គឺ​ជា​​​ជំនាញ និង​ចំណង់​ចំណូល​ចិត្ត​ ដែល​គាត់​យក​មក​ប្រើ​ដើម្បី​ជំនួស​ការ​និយាយ​ស្តី​។​

៣. ស្អប់​កម្មវិធី​ជប់លៀង ឬ​ការ​ដើរ​លេង​យប់​

បដិសេធ​ការ​បបួល​ចេញ​ក្រៅ​​របស់​មិត្តភ័ក្ដិ​​ ដើម្បី​យក​ពេល​ដេក​ផ្ទះ​។ ​​ពួកគាត់​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​រាំ​ ច្រៀង ឫ​ជួប​មនុស្ស​ប្លែកៗ ក្នុង​កម្មវិធី​ជប់​លៀង​​​​អ្វី​ឡើយ​។​

មនុស្ស​​ម្នាក់ៗ​មាន​អត្តចរិត ​ចំណង់​ចំណូល​​ចិត្ត​ ​និង​ចំណុច​ខ្លាំង​​ខ្សោយ​រៀងៗ​ខ្លួន​។ ដូច្នេះ ស្គាល់​​ខ្លួន​ឯង និង​មនុស្ស​ជុំវិញ​ខ្លួន​ឲ្យ​បាន​ច្បាស់ អ្នក​និង​ទទួល​បាន​ជោគជ័យ ក្នុង​ការ​​រស់នៅ​ក្នុង​សង្គម​​យ៉ាង​ពិត​ប្រាកដ ៕​

ប្រភព៖ Likelovequotes ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម