៥ យ៉ាងគួរពិនិត្យមើលថាតើរដូវរបស់អ្នកមានភាពប្រក្រតីឬអត់?

  • 2020-01-23 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វដ្ដ​រដូវ​របស់ស្រ្តី​ អាច​បញ្ជាក់​ប្រាប់​ពី​​ស្ថាន​ភាព​សុខភាព​​​ខុស​ៗ​គ្នា​​ទៅ​តាម​មនុស្ស​ម្នាក់​ៗ​។ ហេតុ​នេះ​ហើយ​ បើ​អ្នក​សង្កេត​ឃើញ​មាន​​៥​ចំណុច​​​​ដូច​ខាង​ក្រោម ក្នុង​អំឡុង​ពេល​មក​រដូវ មាន​ន័យ​ថា​វា​មាន​ភាព​ប្រក្រតី​ធម្មតា​ ប៉ុន្តែ​បើ​អត់​ទេ គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ទាន់​ពេល​វេលា​។

១. ពណ៌​រដូវ

ពណ៌​រដូវ​​​អាច​ជា​ពណ៌​ក្រហម ឬ​ក្រហម​ឆ្អិន​ឆ្អៅ​ទើប​ល្អ ជាពិសេស​វា​មាន​សភាព​រាវ​មិន​កក​ដុំ​ៗ​។

២. បរិមាណ​នៃ​រដូវ

ជាទូទៅ​រដូវ​មាន​បរិមាណ​ប្រមាណ ៣០-៨០ មីលីលីត្រ​ ក្នុង​មួយ​ខែ។ យ៉ាង​ណា​មិញ វា​មាន​ភាព​លំបាក​បន្តិច​ក្នុង​ការ​វាស់​ស្ទង់ ប៉ុន្តែ​អ្នក​អាច​​ប្រៀបធៀប​ទៅ​នឹង​ខែ​ចាស់​ៗ​បាន​។

៣. រយៈពេល

រយៈ​ពេល​នៃ​ការ​មក​រដូវ គួរ​ស្ថិត​​នៅ​ចន្លោះ​ពី ៣-៧ ថ្ងៃ។

៤. រយៈពេល​ក្នុង​ខែ​បន្ទាប់

រដូវ​អាច​មក​លឿន​ឬ​យឺត​ ជាង​ខែ​មុន​បន្តិច​បន្តួច ប៉ុន្តែ​មិន​គួរ​មាន​គម្លាត​ឆ្ងាយ​គ្នា​ពេក គឺ​ជាមធ្យម​​ក្រោយ​បាន​ ២៨​ថ្ងៃ រដូវ​នឹង​មក​សារ​ជា​ថ្មី​ម្តង​ទៀត​។

៥. អាការៈ

អាការៈ​ដែល​អាច​កើត​មាន​ក្នុង​អំឡុង​ពេល​នេះ​​មាន​ដូច​ជា ហើម​ឬ​​ចុក​សៀត​ណែន​ក្នុង​ពោះ តឹងណែន​សុដន់ ឬ​ឈឺ​ចង្កេះ​ជា​ដើម​។ អ្នក​ខ្លះ​ទៀត​ក៏​ឈឺ​ក្បាល​ផង​ដែរ។ ​ទាំង​នោះ​គ្រាន់​តែ​ជា​អាការៈ​ទូទៅ​ប៉ុណ្ណោះ។ យ៉ាង​ណា​មិញ បើ​អ្នក​គ្មាន​សញ្ញា​អ្វី​ទាល់​​តែ​សោះ​ ក៏​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដែរ៕

ចុចអានបន្ត៖ នៅពេលលេចចេញសញ្ញាហត់នឿយទាំងផ្លូវចិត្តនិងកាយ ៧ យ៉ាងនេះ គួរប្រុងប្រយ័ត្ននិងចេះកែខៃឲ្យទាន់ពេលវេលា

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម