នៅពេលលេចចេញសញ្ញាហត់នឿយទាំងផ្លូវចិត្តនិងកាយ ៧ យ៉ាងនេះ គួរប្រុងប្រយ័ត្ននិងចេះកែខៃឲ្យទាន់ពេលវេលា
- 2020-01-16 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅពេលលេចចេញសញ្ញាហត់នឿយទាំងផ្លូវចិត្តនិងកាយ ៧ យ៉ាងនេះ គួរប្រុងប្រយ័ត្ននិងចេះកែខៃឲ្យទាន់ពេលវេលា
រស់នៅក្នុងជីវិតមួយ ដែលតែងតែធ្វើឲ្យអ្នកមានអារម្មណ៍ថាមួយថ្ងៃកាត់មួយថ្ងៃកោរ ម្តងឡើងម្តងចុះ ហាក់បីដូចជាគួរឲ្យធុញខ្លាំងណាស់។ ចង់សប្បាយដូចគេដែរ ប៉ុន្តែបែរជាសើចមិនសម ព្រោះបញ្ហាវាច្រើនលើសលប់ពេក រហូតប៉ះពាល់ដល់រាងកាយនិងចិត្តគំនិត រកតែស្រស់ស្រាយមិនកើត។
អ្នកអាចនឹងពិបាកក្នុងការបែងចែករវាង ភាពហត់នឿយទាំងពីរប្រភេទនេះ។ យ៉ាងណាវាជារឿងទូទៅនៃជីវិតទៅហើយ។ ទោះមានដុំថ្មធ្លាក់មកសង្កត់ ក៏កុំទាន់អាលឆាប់ចុះចាញ់អី។
ប្រសិនបើអ្នកសង្កេតឃើញថា ខ្លួនឯងឆ្លងកាត់នូវសញ្ញា ៨ យ៉ាងនេះ គួរប្រុងប្រយ័ត្នឲ្យបានល្អ និងរកវិធីកែខៃឲ្យទាន់ពេលវេលា ដើម្បីការពារមិនឲ្យកាន់តែធ្លាក់ក្នុងស្ថានភាពដុនដាបជាងនេះ។
សញ្ញាទី ១៖ អ្នកឆាប់ខឹង ធុញថប់ និងអន់ចិត្ត
ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកតែងដក់ជាប់ជាមួយនឹងអារម្មណ៍អស់សង្ឃឹម ជាហេតុបណ្តាលឲ្យ អ្នកឆាប់ខឹង ធុញថប់ និងបានបង្អាក់សមត្ថភាពទាំងប៉ុន្មានដែលខ្លួនមាន។ អ្នកគិតចង់ធ្វើអ្វីឲ្យជោគជ័យល្អប្រសើរដែរ ប៉ុន្តែអ្នកគ្មានកម្លាំងចិត្តនឹងប្រលូកជាមួយសង្គមខាងក្រៅ។
ដំណោះស្រាយ៖ ដឹងថាវាមិនមែនងាយស្រួលដូចជាពាក្យនិយាយ ប៉ុន្តែដាច់ខាតកុំផ្តាច់ខ្លួនចេញពីអ្នកដទៃ ហើយចង់សំងំនៅតែម្នាក់ឯង មិនចង់ធ្វើអ្វីទាល់តែសោះ។ ជំនួសឲ្យការខ្ជះខ្ជាយពេលវេលា គួរងាកមកពង្រឹងខ្លួនឯងឲ្យរឹងមាំឡើងវិញ និងជ្រើសរើសវិធីណាមួយ ដែលអាចត្រាយផ្លូវទៅកាន់ភាពល្អប្រសើរ។
សញ្ញាទី ២៖ កម្លាំងចិត្តរបស់អ្នកធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់
អ្នកមានអារម្មណ៍ថា មិនអាចធ្វើកិច្ចការអ្វីមួយ ឲ្យចប់សព្វគ្រប់ល្អ និងពិបាកក្នុងការស្វែងរកកម្លាំងចិត្តសម្រាប់ខ្លួនឯង។ សូម្បីតែកម្លាំងកាយដើម្បីឈានទៅដល់គោលដៅ ក៏មិនគ្រប់គ្រាន់ទៅទៀត។
ដំណោះស្រាយ៖ ក្នុងករណីនេះ អ្នកត្រូវការសម្រាកបន្តិចសិនហើយ។ កុំបង្ខំខ្លួនឯងហួសកម្រិតពេកអី។ តាមពិតកម្លាំងចិត្តមានគ្រប់ទីកន្លែង គ្រាន់តែអ្នកមិនទាន់មានឱកាសបានមើលឃើញ ព្រោះទុក្ខព្រួយបានជិតអស់ទៅហើយ។ ហេតុត្រូវរៀនរស់ដោយក្តីសប្បាយរីករាយ ទើបរឿងល្អៗហ៊ានចូលមកជិត។
សញ្ញាទី ៣៖ អ្នកមានភាពភ័យខ្លាចច្រើនជាងមុន
ដោយសារតែគ្មានកម្លាំងកំហែងក្នុងខ្លួនទាល់តែសោះ ទើបអ្នកមានអារម្មណ៍កាន់តែស្រេ្តស តានតឹងទៅៗ ហើយភាពភ័យខ្លាច ឆាប់រន្ធត់ ក៏បានវាយប្រហារអ្នកស្ទើរតែរាល់ថ្ងៃ។
ដំណោះស្រាយ៖ កុំខ្លាច កុំធ្វើដូចជាមនុស្សទន់ខ្សោយ។ ព្យាយាមធ្វើឲ្យខ្លួនឯងមានលំនឹង ចំណាយពេលគិតពីអ្វីដែលខ្លួនត្រូវការពិតប្រាកដ នៅក្នុងជីវិត ប៉ុន្តែមិនមែនរវើរវាយឥតព្រំដែននោះឡើយ។
សញ្ញាទី ៤៖ អ្នកពិបាកគេង
សំងំយ៉ាងណាក៏គេងមិនលក់ ដូចជាមានអ្វីនៅក្នុងខួរក្បាលមកចាក់ដោត ឲ្យគិតវិលវល់។ ជួនកាលទោះគេងលក់មួយស្រឡេត ក៏អាចភ្ញាក់ឡើងវិញសឹងតែរាល់យប់។
ដំណោះស្រាយ៖ អាចអនុវត្តវិធីដែលជួយឲ្យអ្នកគេងលក់តាមរយៈលីងមួយនេះ តិចនិកខ្លីៗ ជួយឱ្យអ្នកឆាប់គេងលក់ស្កប់ស្កល់
សញ្ញាទី ៥៖ អ្នកពិបាកចិត្តលើរឿងឥតប្រយោជន៍
ព្រោះតែភាពឆេវឆាវបានកើនឡើង ទើបអ្នកមានអារម្មណ៍កាន់តែតានតឹងជាងពីមុន។ សូម្បីតែរឿងឥតប្រយោជន៍មួយចំនួន ក៏អ្នកលះបង់ទឹកភ្នែក ឬកម្លាំងកាយចិត្ត ទៅគិតឈឺក្បាលជាមួយដែរ។
ដំណោះស្រាយ៖ មិនត្រូវបណ្តោយឲ្យខ្លួនឯងឈឺចាប់ដុនដាបជាមួយអ្វីដែលគ្មានតម្លៃដាច់ខាត។ មិនថាពិបាកយ៉ាងណា ត្រូវបន្តគំនិតអវិជ្ជមានជានិច្ច ទើបមិនខាតបង់។
សញ្ញាទី ៦៖ អ្នកមានអារម្មណ៍វិលមុខនិងចង់ក្អួត
វាជាសញ្ញាគ្រោះថ្នាក់ ដែលអ្នកមិនគួរមើលរំលង។ ជាទូទៅ អាការៈវិលមុខក្អួតចង្អោរ អាចកើតមាននៅពេលដែលអ្នកនឿយហត់ឬមិនស្រួលខ្លួនជាដើម។ ហើយវាក៏អាចកើតឡើងដែរ ប្រសិនបើអ្នកខ្សោយផ្នែកផ្លូវចិត្ត។
ដំណោះស្រាយ៖ គួររកវិធីជួយសង្គ្រោះខ្លួនឯងឲ្យទាន់ពេលវេលា។ មើលថែរក្សា ស្រលាញ់ខ្លួនឯងឲ្យច្រើនៗ ដោយមិនចាំបាច់រំពឹងលើអ្នកដទៃនោះទេ។
សញ្ញាទី ៧៖ អ្នកចង់យំដោយគ្មានមូលហេតុ
នៅសុខៗស្រាប់តែរលីងរលោង មិនដឹងមូលហេតុអ្វីពិតប្រាកដ ចង់តែបង្ហូរទឹកភ្នែក ទើបបានធូរទ្រូង។
ដំណោះស្រាយ៖ យកកន្សែងជូតទឹកភ្នែកចេញឲ្យស្អាត ហើយកុំនៅអង្គុយសញ្ជឹងគិតតែម្នាក់ឯង។ គួររកដៃគូ ឬមិត្តភ័ក្តិជជែកពិភាក្សា ចេញទៅខាងក្រៅស្រូបយកខ្យល់អាកាស ឬធ្វើរឿងផ្សេងៗ ដើម្បីបន្លប់ការពារមិនឲ្យចូលតួកម្សត់ដូចក្នុងរឿងភាគកុនតទៅទៀត៕
ចុចអានបន្ត៖ តើរបបអាហារប្រភេទណាដែលស័ក្តិសមនឹងអាយុរបស់អ្នក?