តើរបបអាហារប្រភេទណាដែលស័ក្តិសមនឹងអាយុរបស់អ្នក?
- 2020-01-16 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើរបបអាហារប្រភេទណាដែលស័ក្តិសមនឹងអាយុរបស់អ្នក?
តើអ្នកមានដែលចាប់អារម្មណ៍ចំពោះរបបអាហារប្រចាំថ្ងៃរបស់អ្នកដែរឬទេ? ជាការពិត របបអាហារប្រចាំថ្ងៃរបស់អ្នកពិតជាសំខាន់ណាស់ក្នុងការទ្រទ្រង់សុខភាព។ ហេតុដូចនេះ នៅក្នុងអត្ថបទនេះ អ្នកនឹងបានដឹងពីរបបអាហារដែលគួរទទួលទានឲ្យត្រូវទៅតាមវ័យរបស់អ្នក។ របបអាហារដែលអ្នកគួរតែបរិភោគឲ្យបានត្រឹមត្រូវនោះគឺ៖
១. វ័យជំទង់
ស្ថិតនៅក្នុងវ័យនេះ រាងកាយរបស់អ្នកកំពុងតែលូតលាស់និងអភិវឌ្ឍជាហេតុដែលអ្នកគួរតែទទួលទានប្រតេអីុនឲ្យបានគ្រប់គ្រាន់។ ហេតុដូចនេះ អ្នកមិនគួររំលងអាហារពេលព្រឹកឡើយ ពិសេសចំណីដែលអ្នកចូលចិត្តខ្លាំង តែគួរតែគិតពីបរិមាណឲ្យបានសមរម្យ។ លើសពីនេះ ត្រូវបន្ថែមកាល់ស្យូម ជាតិដែក ប្រូតេអុីនចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកឲ្យបានច្រើន។
២. វ័យ២០ជាង
ស្ថិតនៅក្នុងវ័យនេះវិញ អ្នកគួរយកចិត្តទុកដាក់ពីរបបអាហាររបស់អ្នកឲ្យបានល្អបន្តិច។ ប្តូរពីដំឡូងបំពងទៅជាពោតលីង ឬក៏ដំឡូងជ្វាដុត ប្តូរពីសូកូឡាទឹកដោះគោទៅជាសូកូឡាខ្មៅវិញ ទឹកដោះគោជំនួសឲ្យការ៉េម និងមាន់ដែលចម្អិនដោយការដុត។ លើសពីនេះ អ្នកគួរបន្ថែមអាហារណាដែលសំបូរទៅដោយអូមេហ្គា ៣ និង អាស៊ីតហ្វូលិកដូចជា បន្លែបៃតង នំប័ុង ប៉ាស្តា ត្រីសាម៉ុននិងគ្រាប់ chia។
៣. វ័យ៣០ជាង
ដើម្បីជួយរក្សារាងកាយនិងឆ្អឹងលូតលាស់បានល្អក្នុងវ័យនេះ អ្នកគប្បីទទួលទានអាហារណាដែលសំបូរទៅដោយប្រូតេអុីនដូចជា ស៊ុត គ្រាប់ធញ្ញជាតិ ផលិតផលសណ្តែក ទ្រូងមាន់ និង ពពួក quinoa ។ រីឯទឹកដោះគោនិងយ៉ាអួរក៏សំខាន់សម្រាប់ឆ្អឹងរបស់អ្នកដែរ តែប្រសិនបើអ្នកចង់ទទួលទានផលិតផលប៉ូវកាន់តែល្អដែលផ្ទុកកាល់ស្យូមនិងប្រូតេអុីន។
៤. វ័យ៤០ជាង
ដើម្បីជួយសម្រួលដល់កម្រិតសម្ពាធឈាមនិងការរំលាយអាហារបានល្អ វ័យនេះគួរតែទទួលទានអាហារជាតិសរសៃឲ្យបានច្រើន។ អ្នកគប្បីជៀសវាងអាហារដែលធ្វើទុកយូរ គួរតែទទួលទានអាហារណាដែលផ្តល់គុណប្រយោជន៍ដូចជា ពពួកគ្រាប់ធញ្ញជាតិ ផ្កាខាត់ណា ដំឡូងបារាំង បន្លែផ្លែឈើ។ ត្រូវចងចាំថា រាល់អាហារត្រូវតែផ្ទុកប្រូតេអុីន។
៥. វ័យ៥០ជាង
ស្ថិតនៅក្នុងវ័យនេះជាវ័យដែលប្រព័ន្ធរំលាយអាហាររបស់អ្នកមានការធ្លាក់ចុះ។ ដូច្នេះ អ្នកគប្បីទទួលទានអាហារណាដែលងាយនឹងរំលាយ។ អ្នកគួរតែប្តូរពីទឹកដោះគោមកជាទឹកដោះគោបែបផ្លែអាល់ម៉ុន និងពពួក cereal គ្មានជាតិស្ករនិងរសជាតិវិញ។ មួយវិញទៀត ប្រសិនបើចង់កាត់បន្ថយភាពចាស់ អ្នកគប្បីទទួលទានផ្លែប៊ឺរ ផ្កាខាត់ណា ប្លូប៊ឺរី សណ្តែកដី និងស្ពៃចង្កឹះ។
៦. វ័យ៦០ឡើង
ស្ថិតនៅក្នុងវ័យនេះ អ្នកកុំភ្លេចបន្ថែមបន្លែជា ៥ ចំណែក និង ផ្លែឈើជា ២ ចំណែក នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ បរិភោគអាហារណាដែលសំបូរទៅដោយជាតិដែកដូចជា ស្ពៃចង្កឹះ សណ្តែក ទឹកសណ្តែក និង បន្លែស្លឹកសុទ្ធតែជួយរក្សារាងបានល្អ។ អ្នកគួរតែកាត់បន្ថយការប្រើអំបិលច្រើននៅក្នុងអាហារ តែគួរតែបរិភោគទឹក ជៀសវាងអាហារដែលធ្វើទុកយូរ និងអាហារដែលមានជាតិផ្អែមតាមដែលអាចធ្វើបាន។
ចុចអានបន្ត៖
អត្ថប្រយោជន៍ទាំង ៦ របស់ទឹកក្រូចឆ្មាដែលស្ត្រីមានផ្ទៃពោះមិនគួររំលង