អត្ថប្រយោជន៍ទាំង ៦ របស់ទឹកក្រូចឆ្មាដែលស្ត្រីមានផ្ទៃពោះមិនគួររំលង
- 2020-01-14 07:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍ទាំង ៦ របស់ទឹកក្រូចឆ្មាដែលស្ត្រីមានផ្ទៃពោះមិនគួររំលង
ស្ថិតនៅអំឡុងពេលពពោះ ស្ត្រីមានផ្ទៃពោះតែងតែទទួលទានចំណីអាហារ ភេសជ្ជៈណាដែលជួយបំប៉នទាំងសុខភាពខ្លួននិងទារកនៅក្នុងផ្ទៃ។ ក្នុងចំណោមភេសជ្ជៈដែលមានអត្ថប្រយោជន៍ចំពោះស្ត្រីមានផ្ទៃពោះ ទឹកក្រូចឆ្មាក៏ជាភេសជ្ជៈមួយប្រភេទផ្តល់អត្ថប្រយោជន៍ដែរ។ ចង់ដឹងថាវាមានគុណសម្បត្តិយ៉ាងណានោះ សូមអានខាងក្រោមដូចតទៅ៖
**១. ជួយឲ្យខួរក្បាលទារកលូតលាស់បានល្អ**
ក្រូចឆ្មាមានផ្ទុកសារធាតុប៉ូតាស្យូមជួយទៅដល់ខួរក្បាលរបស់ទារក លូតលាស់បានល្អនៅក្នុងស្បូន។ លើសពីនេះ វាក៏ផ្ទុកវីតាមីន C ជួយពង្រឹងឆ្អឹងរបស់ទារកផងដែរ។
២. ការបន្សាបជាតិពុល
អ្នកអាចធ្វើទឹកបន្សាបជាតិពុលបានដោយគ្រាន់តែលាយទឹកក្រូចឆ្មាលាយជាមួយទឹកក្តៅឧណ្ហៗជារៀងរាល់ព្រឹក។ សម្រាប់ស្ត្រីមានផ្ទៃពោះអាចទទួលទានជារៀងរាល់ថ្ងៃ ដើម្បីរក្សាសំណើមនៅក្នុងបំពង់ក។ អ្នកក៏អាចលាយជាមួយទឹកឃ្មុំបន្ថែមទៀតកាន់តែល្អ។
៣. ជំនួយស្បែក
វីតាមីន C នៅក្នុងទឹកក្រូចឆ្មានឹងជួយឲ្យស្បែករបស់អ្នកភ្លឺចែងចាំង ជួយបញ្ចេញសារធាតុមិនល្អនៅក្នុងស្បែកចេញ កាត់បន្ថយស្នាមអុជខ្មៅ និងជួយចិញ្ចឹមស្បែក។
៤. ជួយដោះស្រាយបញ្ហាទល់លាមក
ប្រសិនបើមានអាការៈទល់លាមក ស្ត្រីមានផ្ទៃពោះអាចទទួលទានទឹកក្រូចឆ្មាដើម្បីឲ្យមានការបញ្ចេញស្រួល។ សម្រាប់ការទទួលទានទឹកក្រូចឆ្មាគួរតែទទួលទាននៅពេលព្រឹក។
៥. ដោះស្រាយបញ្ហាក្អួតចង្អោរ
ស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ អ្នកម្តាយភាគច្រើនតែងចង់បរិភោគរបស់មានរសជាតិជូរៗ។ ជំនួសឲ្យរបស់ជូរៗ អ្នកម្តាយអាចទទួលទានទឹកក្រូចឆ្មាដោយបឺតតិចៗមួយៗ នឹងជួយបំបាត់អាការៈក្អួតចង្អោរបានយ៉ាងមានប្រសិទ្ធិភាព។
៦. ជួយសាងសង់ប្រព័ន្ធសុាំ
អំឡុងពេលមានផ្ទៃពោះ ប្រសិនបើអ្នកម្តាយមានជំងឺផ្តាសាយ អ្នកម្តាយមិនអាចប្រើថ្នាំដើម្បីព្យាបាលបានឡើយ ព្រោះវាផ្តល់ផលប៉ះពាល់ទៅដល់ទារកក្នុងផ្ទៃ។ ដើម្បីជៀសវាងការឈឺផ្សេងៗ អ្នកម្តាយគួរតែទទួលទានទឹកក្រូចឆ្មាដោយសារតែវាផ្ទុកវីតាមីន C ជួយសម្រួលដល់សម្ពាធឈាមក្នុងរាងកាយបានល្អ។ លើសពីនេះ វាជួយពង្រឹងទៅដល់ប្រព័ន្ធសុាំរបស់អ្នកឲ្យកាន់តែគេចឆ្ងាយពីជំងឺផ្តាសាយថែមទៀតផង។
ចុចអានបន្ត៖
ប្រញាប់ទៅជួបគ្រូពេទ្យភ្លាម បើក្រោយផឹកទឹករួចតែងលេចចេញសញ្ញាគួរឲ្យភ្ញាក់ផ្អើលទាំងនេះ
ទទួលទានទឹកក្តៅឧណ្ហៗជួយទាំងសុខភាព ជួយទាំងសម្រស់