រៀនមើលចិត្តមនុស្ស តាមរយៈការតាមដានលើលក្ខណៈ ៧ យ៉ាង
- 2020-01-10 07:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនមើលចិត្តមនុស្ស តាមរយៈការតាមដានលើលក្ខណៈ ៧ យ៉ាង
អ្នកមិនចាំបាច់ត្រូវតាមដានគ្រប់រឿងដើម្បីដឹងពីការពិតឡើយ ព្រោះពេលខ្លះអ្នកក៏គ្មានពេលវេលាច្រើនដើម្បីនៅក្បែរនរណាម្នាក់នោះដែរ។ ទោះជាបែបនេះក្តី អ្នកនៅតែអាចសង្កេតមើលដឹង តាំងពីជួបលើកដំបូង តាមរយៈការសម្គាល់លើលក្ខណៈ ៧ យ៉ាងដូចខាងក្រោមនេះ។
១. ការសរសេរអក្សរអ្នកមិនចាំបាច់ត្រូវតាមដានគ្រប់រឿងដើម្បីដឹងពីការពិតឡើយ
របៀបនៃការសរសេររួមទាំងទំហំនៃអក្សរ អាចបង្ហាញយ៉ាងច្បាស់ពីអត្តចរិតរបស់មនុស្សផ្សេងៗ។ អ្នកដែលចូលចិត្តសរសេរអក្សរតូចៗ តែងមានភាពអៀនខ្មាស ម៉ត់ចត់ និងស្វាហាប់ក្នុងការចង់ចេះចង់ដឹងបន្ថែម។ រីឯអ្នកសរសេរធំៗវិញ តែងមានការយកចិត្តទុកដាក់ និងចង់បានចំណាប់អារម្មណ៍ច្រើន។
បើអ្នកចូលចិត្តសរសេរសង្កត់ដៃ មានន័យថា ជាមនុស្សធ្វើមួយម៉ឺងម៉ាត់ច្បាស់លាស់ ហើយសម្រាប់អ្នកដៃស្រាលវិញ តែងតែឆាប់ប្រតិកម្មនឹងរឿងអ្វីមួយ ប៉ុន្តែជាមនុស្សដែលពូកែយល់ចិត្តអ្នកដទៃ។
២. ពណ៌
ពណ៌ដែលអ្នកនិយមចូលចិត្ត ពិតជាអាចឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន។ អ្នកដែលស្រលាញ់ពណ៌ខ្មៅ ភាគច្រើនជាមនុស្សដែលឆាប់បញ្ចេញប្រតិកម្ម មានសិល្បៈក្នុងខ្លួន និងពូកែយកចិត្តទុកដាក់ចំពោះរឿងតូចធំទាំងអស់។ អ្នកស្រលាញ់ពណ៌ក្រហម តែងតែជាមនុស្សសកម្មនិងទាក់ទាញ។ សម្រាប់ពណ៌បៃតង ជាមនុស្សដែលពោរពេញដោយក្តីស្រលាញ់។ ពណ៌ស ជាមនុស្សដែលមានរបៀបរៀបរយ និងមានហេតុផលជានិច្ច។ អ្នកនិយមពណ៌ខៀវ ជាមនុស្សដែលមានលំនឹង និងចេះយកចិត្តទុកដាក់ បារម្ភពីអ្នកដទៃ។
៣. ខាំក្រចក
កាយវិការមួយចំនួនដូចជា ទាញសក់ ខាំក្រចក ស្ទាបស្បែកជាដើម សុទ្ធតែបានឆ្លុះបញ្ចាំង ពីភាពមិនសូវចេះអត់ធ្មត់ អារម្មណ៍ធុញទ្រាន់ និងមិនពេញចិត្តនឹងអ្វីមួយ។ ជាពិសេស អ្នកដែលប៉ិនខាងខាំក្រចក ពេលធ្វើអ្វីមួយតែងទាមទារចង់បានភាពល្អឥតខ្ចោះ ប៉ុន្តែក៏បានបង្កប់ដោយការស្រ្តេស និងបារម្ភភ័យខ្លាចផងដែរ។
៤. ស្បែកជើង
តាមរយៈការសិក្សាស្រាវជ្រាវរបស់លោក Omri Gillath ពីសាកលវិទ្យាល័យ Kansas សហរដ្ឋអាមេរិក បានបង្ហាញថា គ្រាន់តែក្រឡេកមើល ទៅលើតម្លៃ ស្ទីល ពណ៌ និងរូបរាងនៃស្បែកជើង គឺអាចសម្គាល់ដឹងពីចិត្តម្ចាស់ដល់ទៅ ៩០%ឯណោះ។
លទ្ធផលបានបង្ហាញទៀតថា អ្នកដែលមានចំណូលខ្ពស់តែងតែពាក់ស្បែកជើងមានតម្លៃថ្លៃ។ ហើយអ្នកដែលចូលចិត្តពាក់ស្បែកជើង មានពណ៌ចម្រុះ ជាមនុស្សដែលចេះនិយាយលេងសើចច្រើន ជាមួយអ្នកដទៃ។ ចំណែកឯមនុស្សបែបសេរីនិយម ចូលចិត្តពាក់ស្បែកជើង ដែលមើលទៅទាក់ទាញ ប៉ុន្តែមិនសូវថ្លៃប៉ុន្មានទេ។ សម្រាប់ស្បែកជើងកវែង បញ្ជាក់ថាជាមនុស្សដែលឆាប់ឆេវឆាវ។ ស្បែកជើងឃ្លុប ភាគច្រើនជាមនុស្សសប្បាយរីករាយ ហើយចុងក្រោយគេ គឺស្បែកជើងដែលពិបាកពាក់ អាចបង្ហាញពីអត្តចរិតចិត្តត្រជាក់។
៥. ភ្នែក
ពេលខ្លះគ្រាន់តែមើលក្រសែភ្នែក គឺអាចមើលធ្លុះដល់ចិត្តតែម្តង។ យ៉ាងណាមិញ តាមការសិក្សាជាច្រើនបានបង្ហាញថា អ្នកដែលមានពណ៌ភ្នែកស្រាល តែងតែមានអារម្មណ៍មិនសូវស្រណុកក្នុងខ្លួន និងមានភាគរយខ្ពស់ ក្នុងការផឹកគ្រឿងស្រវឹង ជាងអ្នកដែលមានពណ៌ភ្នែកក្រមៅ។
៦. ពេលវេលា
មិនថាជាការណាត់ជួប ឬពេលប្រជុំក៏ដោយ អ្នកដែលឧស្សាហ៍មកយឺតយ៉ាវ ជាមនុស្សដែលមិនចង់សាងរូបភាពល្អសម្រាប់ខ្លួនឯង រីឯអ្នកដែលតែងតែមកទៀងម៉ោង អាចបញ្ជាក់ថា គេជាមនុស្សដែលឲ្យតម្លៃ គោរពពេលវេលាខ្លួនឯងនិងអ្នកដទៃ រួមទាំងមានភាពជាអ្នកដឹកនាំផងដែរ។
៧. ការចាប់ដៃ
អ្នកដែលតែងតែចាប់ដៃគ្នាខ្លាំងៗ ដើម្បីបង្ហាញពីការទទួលស្វាគមន៍ គឺជាមនុស្សដែលមានទំនុកចិត្តខ្ពស់ រួសរាយរាក់ទាក់ ចូលចិត្តបង្ហាញអារម្មណ៍ពិត ប៉ុន្តែខ្វះភាពអត់ធ្មត់បន្តិច។ សម្រាប់អ្នកចាប់ដៃបែបខ្សោយៗវិញ ភាគច្រើនខ្វះការជឿជាក់ និងឆាប់បោះបង់មុនឧបសគ្គចូលមកដល់៕
ចុចអានបន្ត៖ ៤ វិធី ជួយឲ្យអ្នករស់នៅក្នុងទសវត្សថ្មី ពេញដោយក្តីរីករាយនិងថាមពល