៤ វិធី ជួយឲ្យអ្នករស់នៅក្នុងទសវត្សថ្មី ពេញដោយក្តីរីករាយនិងថាមពល
- 2020-01-09 09:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ វិធី ជួយឲ្យអ្នករស់នៅក្នុងទសវត្សថ្មី ពេញដោយក្តីរីករាយនិងថាមពល
ទើបតែបោះជំហានចូលមកក្នុងទសវត្សថ្មី ជឿជាក់ថាមានរឿងមិនតិចទេ ដែលបានកើតឡើងចំពោះអ្នក។ ក្នុងនោះរាប់បញ្ចូលទាំងល្អនិងអាក្រក់ ដើរមកទន្ទឹមគ្នា។ មានបញ្ហាខ្លះនៅជំពាក់ជំពិន មិនទាន់រកដំណោះស្រាយឃើញនៅឡើយ។ យ៉ាងណាត្រូវប្រាប់ខ្លួនឯងរឿយៗថា ដរាបណាផែនដីនៅតែវិល អ្នកក៏នៅតែអាចប្រើជីវិតរស់នៅពោរពេញដោយកម្លាំងថាមពលនិងក្តីរីករាយរាល់ថ្ងៃ ដោយអនុវត្ត ៥ វិធីដូចខាងក្រោម។
១. ឈប់ធ្វើរឿងដដែលៗច្រើនពេក
មានមនុស្សច្រើនណាស់ ហាក់បីដូចជាបាត់បង់ថាមពល ខ្សោះអស់កម្លាំងពីក្នុងខ្លួនតែម្តង ដោយសារតែនៅបន្តធ្វើរឿងដដែលៗពេក។ យល់ល្អគួរតែហ៊ានធ្វើដំណើរទៅកាន់ពិភពថ្មី សាកល្បងធ្វើអ្វីដែលពុំធ្លាប់ពីមុនមក ដើម្បីទទួលបានបទពិសោធថ្មីៗ សម្រាប់ខ្លួនឯង។ នៅទីបំផុតអ្នកច្បាស់ជាអាចរកឃើញ តម្រូវការពិតប្រាកដនិងគ្មានអារម្មណ៍ថាធុញទ្រាន់ ហត់នឿយនឹងធ្វើរឿងដដែលៗតទៅទៀត។
២. តម្រង់ទៅទិសដៅដែលខ្លួនចូលចិត្ត
ទោះបីជាត្រូវហត់នឿយពេញមួយថ្ងៃ ប៉ុន្តែការធ្វើអ្វីមួយ ដែលខ្លួនចូលចិត្តនិងមានគោលដៅជាក់លាក់ ពិតជាអាចសន្សំបានទាំងកម្លាំងកាយនិងចិត្ត ឲ្យអ្នកឆ្ពោះទៅមុខបន្ត ដោយមិនបោះបង់ងាយៗ។
៣. បើហត់ សម្រាកបន្តិច ដាច់ខាតកុំបង្ខំខ្លួនឯង
នៅពេលដែលអ្នកមានអារម្មណ៍ថាហត់នឿយខ្លាំងហួសពីដែនកំណត់ ដាច់ខាតកុំបង្ខំខ្លួនឯងឲ្យសោះ។ អ្នកអាចដកឃ្លាសម្រាកបន្តិចសិន ដើម្បីសន្សំនិងបង្កើនថាមពលឡើងវិញ។
៤. រកអ្វីដែលអាចផ្តល់កម្លាំងចិត្តឲ្យអ្នក
តាមការពិតអ្នកមិនឯកានោះទេ កម្លាំងចិត្តមាននៅសឹងគ្រប់ទីកន្លែងទាំងអស់ ដូចជាវីដេអូល្អៗ ក្នុងបណ្តាញសង្គម ការអានសៀវភៅឬអត្ថបទលើកទឹកចិត្ត ការជជែកពិភាក្សាជាមួយមិត្តជិតស្និទ្ធឬក្រុមគ្រួសារជាដើម សុទ្ធសឹងតែផ្នែកសំខាន់ក្នុងជីវិត៕
ចុចអានបន្ត៖ ចង់ក្លាយជាមនុស្សជោគជ័យ អ្នកត្រូវច្បាស់ថាលះបង់រឿងទាំងនេះបាន