ចង់​ក្លាយ​ជា​មនុស្ស​ជោគជ័យ អ្នក​ត្រូវ​ច្បាស់​ថា​លះបង់​រឿង​ទាំង​នេះ​បាន

  • 2020-01-09 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

«ជោគជ័យ» ពាក្យ​នេះ​អ្នក​ណា​ក៏​ចង់​បាន​ដែរ តែ​អ្វី​ដែល​សំខាន់​គឺ​តើ​គេ​អាច​ធ្វើ​បាន​ឬ​ក៏​អត់? បើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​ជោគជ័យ អ្នក​ត្រូវ​ច្បាស់​ថា​លះបង់​រឿង​ទាំង​នេះ​បាន ព្រោះ​បើ​មិន​អាច​កាត់ចោល​ទេ​អ្នក​គ្មាន​ថ្ងៃ​ទទួល​បាន​អ្វី​ដែល​អ្នក​ចង់​បាន​ឡើយ៖

រូបតំណាង

**១. អារម្មណ៍​ចង់​ធ្វើ​តែ​មួយ​ឆាវ**

គ្មាន​ជោគជ័យ​ណា​អាច​មក​រក​អ្នក​ភ្លាមៗ​ទេ វា​ត្រូវ​ការ​ពេល​វេលា​ និង​ការ​អត់ធ្មត់​ជា​ច្រើន​ក្នុង​ការ​ដណ្ដើម​យក​វា។ បើ​សិន​អ្នក​គ្រាន់​តែ​នឹក​ឃើញ​ចង់​ធ្វើ​អ្វី​មួយ​ដែល​មួយ​ភ្លែត ហើយ​ក៏​បោះបង់​ចោល​នោះ អ្នក​គ្មាន​ថ្ងៃ​ជោគជ័យ​ឡើយ​ ដូច្នេះ​បើ​មិន​លះ​បង់​អារម្មណ៍​បែប​ហ្នឹង​ទេ​កុំ​រំពឹង​ទៀត​អី។

២. លេស​នេះ​លេស​នោះ

បើ​នៅ​តែ​ព្យាយាម​មាន​លេស​ការពារ​អ្វី​ដែល​អ្នក​ធ្វើ​មិន​បាន​ហើយ អ្នក​នៅ​តែ​មិន​អាច​ទៅ​មុខ​រួច​នោះ​ទេ​ ព្រោះ​អ្នក​គ្មាន​ស្មារតី​ក្នុង​ការ​ទទួល​ជោគជ័យ។ លេស​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​​អ្នក​នៅ​តែ​សាង​កំហុស​ដដែលៗ​ដោយ​មិន​ព្រម​កែប្រែ​ចំណុច​ខ្សោយ​ចេញ។ អ្នក​តែង​រក​លេស​ថា​មក​ពី​នេះ​មក​ពី​នោះ ទើប​អ្នក​ធ្វើ​មិន​បាន អ្នក​តែង​គិត​ថា​អ្នក​ផ្សេង​ក៏​គេ​ធ្វើ​មិន​បាន​ដែរ មិន​មែន​មាន​តែ​អ្នក​ទេ។

រូបតំណាង

៣. របៀប​រស់​នៅ​មិន​ល្អ

គិត​រឿង​អី​ដែល​មិន​ល្អ ធ្វើ​ឲ្យ​ខួរក្បាល​ចុះថយ​ ញ៉ាំ​អាហារ​មិន​ល្អ មិន​ទៀងទាត់ មិន​ដែល​ហាត់ប្រាណ​សោះ ហើយ​គេង​ក៏​មិន​ត្រឹម​ត្រូវ​ទៀត។ លើស​ពី​នេះ​ចំណាយ​ពេល​ឥត​ប្រយោជន៍​ច្រើន មិន​ព្រម​យក​ពេល​ទៅ​រៀន​ពី​អ្វី​ដែល​ល្អៗ មិន​ព្រម​ទទួល​យក​ការ​រិះគន់​គេ ហើយ​គិត​ថា​មាន​តែ​ខ្លួន​ឯង​ល្អ។ បើ​អ្នក​នៅ​តែ​មាន​ទម្លាប់​រស់​អាក្រក់​បែប​នេះ​ទៀត​ អ្នក​មិន​អាច​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ឡើយ។

៤. មិន​ច្បាស់​ថា​ធ្វើ​អ្វី​ឲ្យ​ប្រាកដ

ទម្លាប់​មិន​ច្បាស់​ការ មិន​ដឹង​ថា​ខ្លួន​កំពុង​ធ្វើ​អ្វី​ឲ្យ​ប្រាកដ។ ម្ដង​ចង់​ធ្វើ​នេះ ម្ដង​ចង់​ធ្វើ​នោះ ហើយ​ធ្វើ​រឿង​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​ទាំង​មិន​ផ្ដោត​សំខាន់​លើ​គោលដៅ​ណា​ឲ្យ​បាន​ធំដុំ។ ការ​ធ្វើ​ការ​រញ៉េរញ៉ៃ​បែប​នេះ​មិន​អាច​ជួយ​ឲ្យ​អ្នក​រក​ឃើញ​ភាព​ល្អ​ប្រសើរ​នោះ​ទេ គឺ​មាន​តែ​ឲ្យ​អ្នក​រសាត់​អណ្ដែត​​តាម​អ្វី​ដែល​អ្នក​បាន​ធ្វើ។

៥. និយាយ​ថា « Yes» លើ​រឿង​គ្រប់​យ៉ាង

អ្នក​ត្រូវ​ចាប់​យក​អ្វី​ឲ្យ​ពិត​ប្រាកដ​មួយ​ហើយ​តម្រង់​ទិស​ជាមួយ​តែ​វា​បាន​ហើយ កុំ​ចូល​ចិត្ត​អានេះ​ក៏​បាន អានោះ​ក៏​បាន​ពេក។ រៀន​បដិសេធន៍​ខ្លះ​លើ​រឿង​អ្វី​ដែល​មិន​សំខាន់​ទៅ ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ជាប់​ទាក់ទង​ជាមួយ​ការងារ​អ្នក​បាន​ហើយ។

រូបតំណាង

ចំណុច​ណា​ដែល​មិន​ល្អ​គួរ​ទេ​ព្យាយាម​កាត់​ចោល​ឲ្យ​អស់​ទៅ ព្រោះ​ទុក​វា​ក៏​គ្មាន​បាន​​អ្វី​ល្អ​មក​វិញ​ដែរ​ក្រៅ​ពី​ការ​រាំងស្ទះ​មិន​ឲ្យ​អ្នក​សម្រេច​ការ​ឡើយ៕

ចុចអាន៖

-ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន​សុភមង្គល​ និងរីករាយរាល់ថ្ងៃ គួរ​តែ​ចាប់ផ្ដើមធ្វើ​រឿង​ទាំង​នេះ

-ការងារ​ ៦​ប្រភេទ ប្រាក់ខែ​កប់​សក្តិសម​ឥតខ្ចោះសម្រាប់​អ្នក​ដែល​ពូកែ​​ភាសា

ប្រភព៖ herbeauty ប្រែសម្រួល៖ ផេង ផលធិតា