ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន​សុភមង្គល​ និងរីករាយរាល់ថ្ងៃ គួរ​តែ​ចាប់ផ្ដើមធ្វើ​រឿង​ទាំង​នេះ

  • 2018-03-21 02:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សេចក្ដី​សុខ​របស់​មនុស្ស​គឺ​កើត​ចេញពី​ចិត្ត ព្រោះ​បើ​ផ្លូវ​ចិត្ត​អ្នកជាប់អំពល់​ហើយ​នោះ ទោះអ្នក​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​អ្នក​គ្មាន​ក្ដី​សុខ​ដែរ។ យ៉ាង​ណា​ក៏​ដោយ​អ្នក​គួរ​តែ​ចាប់​ផ្ដើម​ស្វែងរក​សុភមង្គល​ឲ្យ​ខ្លួន​ឯង​បើ​ដឹង​ថា​ជីវិត​រាល់ថ្ងៃ​មាន​ភាព​សោះកក្រោះ។ ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន​សុភមង្គល​បាន គួរ​តែ​រៀន​ធ្វើ​រឿង​ទាំង​នេះ ៖

១. ប្រើ​ខួរក្បាល​គិត​តែ​រឿង​ល្អៗ​បាន​ហើយ​

រឿងល្អ និង​រឿង​អាក្រក់​តែងតែ​មាន​ទន្ទឹម​គ្នា តែ​អ្នក​មិន​គួរ​ផ្ទុក​រឿង​មិន​ល្អ​ច្រើន​ពេក​ក្នុង​ខួរក្បាល​ឡើយ។ រៀន​បំភ្លេច រៀន​អភ័យទោស រៀន​លើកលែង ដើម្បី​ខ្លួន​ឯង​សប្បាយ​ចិត្ត​ច្រើន​ជាង​មុន។

រូបតំណាង

**២. បើក​ចិត្ត​ឲ្យ​ទូលាយ និង​លះ​បង់ភាព​អាត្មានិយម**

រៀន​មើល​ពិភពលោក​ឲ្យ​បាន​ធំទូលាយ​ជាង​មុន ព្រោះ​ប្រហែល​ជីវិត​យើងអាច​នៅ​ល្អ​ជា​មនុស្ស​ជាច្រើន​ទៀត​ណាស់។ រៀន​ចាប់ផ្ដើម​ចេះចែករំលែក គិត​ពី​មនុស្ស​ជុំវិញ​ខ្លួន​ថា​តើ​ពួក​គេ​មាន​ឈឺចាប់​ដោយសារ​ទង្វើ​យើង​ឬអត់? ចែក​រំលែក​សេចក្ដី​សុខ​ដែល​យើង​មាន ទៅ​អ្នក​ដទៃ​ដើម្បី​ឲ្យ​ពួក​គេ​ញញឹម​នោះ​ហើយ​ជា​ភាព​រីករាយ​ដែល​មនុស្ស​គួរ​តែ​មាន​ពិត​ប្រាកដ។

៣. រស់នៅ​ជាមួយបច្ចុប្បន្នកាល

ពេល​ខ្លះ​យើង​ប្រហែល​ជា​ស្ដាយ​អតីតកាល តែ​បាន​ភ្លេច​ថា​ខ្លួន​កំពុង​រស់​នៅ​ជាមួយ​បច្ចុប្បន្នកាល​ហើយ​ក៏​ដេក​យំ កើត​ទុក្ខ​ឈឺចាប់​នៅ​អ្វី​ដែល​បាន​កន្លង​ផុត។ ត្រូវ​ចាំ​ថា​បើ​យើង​ស្ដាយ​របស់​ដែល​បាត់​ទៅ​ យើង​មិន​អាច​រក​ឃើញ​សេចក្ដី​សុខ​ឡើយ។

រូបតំណាង

៤. ធ្វើ​បញ្ជី​មួយ

កត់​ចូល​នូវ​អ្វី​ដែល​យើង​គួរ​បំភ្លេច​ចោល ហើយ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​បន្ត​ ដើម្បី​ជា​ការ​រំឭក​ខ្លួន​ឯង​ឲ្យ​ដើរ​ចេញ​ពី​រឿង​មិន​សប្បាយ​ចិត្ត។ យើង​គួរ​តែ​កក់​ចូល​នូវ​រឿង​ល្អ​ៗ​ដែល​យើង​បាន​ធ្វើ ហើយ​បន្ត​ធ្វើ​វា​ទៀត។

៥. មាន​សកម្មភាពក្នុង​ការ​គាំទ្រ​ជីវិត

បើ​យើងគ្មាន​សកម្មភាព​ទេ តើ​ភាព​រីករាយ​នោះ​បាន​មក​ពី​ណា? ភាព​រីករាយ​គឺ​កើត​ចេញ​ពី​អ្វី​ដែល​យើង​បាន​ធ្វើ ដូច្នេះ​យើង​គួរ​តែ​ចំណាយ​ពេល​ទៅ​មើល​រឿង​ដែល​យើង​ចូល​ចិត្ត ប្ដូរ​ម៉ូដ​សក់​ដែល​យើង​ស្រឡាញ់​ ញ៉ាំ​អាហារ​ដែល​យើង​ចូល​ចិត្ត ជាជាង​អង្គុយ​ Sad អង្គុយ​យំ​ទាំង​ធ្វើ​ឲ្យ​ខ្លួន​ឯង​វេទនា។

៦. មើលថែ​ខ្លួន និងស្មារតីឲ្យ​បាន​ល្អ

ជា​រឿង​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​មើល​ថែរក្សា​ខ្លួន និង​ស្មារតី​ឲ្យ​បាន​ល្អ ព្រោះ​យើង​នៅ​មាន​ក្ដី​សង្ឃឹម​ជា​ច្រើន​ទៀត​គ្រាន់​តែ​វា​មិន​ទាន់​មក​ដល់។ ពិភព​លោក​នេះ​ធំ​ណាស់ មិន​មែន​តូច​ដូច​អ្វី​ដែល​យើង​មើល​ឃើញ​រាល់​ថ្ងៃ​ទេ ហើយ​រឿង​ខ្លះ​អាច​កើត​ឡើង​គ្រប់​ពេល​វេលា ដូច្នេះ​ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង និង​មើល​ថែ​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ដើម្បី​បន្ត​ក្ដី​ស្រមៃ​យើង​ទៅ​ទៀត។​

រូបតំណាង

សេចក្ដី​សុខ​គឺ​យើង​ជា​អ្នក​ស្វែង​រក ចាប់ផ្ដើម​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​ន័យ និង​ពោរពេញ​ដោយ​ភាព​រីករាយ​ពេល​នេះ​ទៅ៕

ចុចអាន៖បើ​គិត​ចង់​បោះបង់​ក្ដី​ស្រមៃ​ពាក់​កណ្ដាល​ផ្លូវ សូម​គិត​ឡើង​វិញ​ព្រោះ​អ្នក​អាច​ខុស​ក្នុង​ជីវិត

ប្រភព៖ familyshare ប្រែ​សម្រួល៖ ផេង ផលធិតា