មូលហេតុ​ដែល​អាយុ ២៨-៣២ឆ្នាំ គឺ​វ័យ​ល្អ​បំផុត​សម្រាប់​ការ​រៀបការ

  • 2019-12-27 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រិយមិត្ត​កញ្ញា​ប្រហែល​ជា​ធ្លាប់​ឮ​​​ច្រើន​ហើយ​ថា អំឡុង​វ័យ ៣០ឆ្នាំ គឺ​ជា​ពេល​វេលា​ដ៏​សក្ដិសម​សម្រាប់​ការ​កសាង​ជីវិត​គូ។ មិន​តែ​ប៉ុណ្ណោះ​លទ្ធផល​នៃ​ការ​សិក្សា​ជា​ច្រើន​បាន​គាំទ្រ​ចំពោះ​​ការ​លើក​ឡើង​នេះ។ ដូច្នេះ​ថ្ងៃ​នេះ យើង​មក​មើល​ទាំង​អស់​គ្នា​ថា​តើ​​ហេតុ​អ្វី​បាន​ជា​អំឡុង​ពេល​នេះ​គឺ​ជា​ពេល​វេលា​ដ៏​សក្ដិសម​សម្រាប់​ការ​រៀបការ?

ការ​សិក្សា​របស់​លោក Nick Wolfinger សាស្ត្រាចារ្យ​ផ្នែក​សង្គម​វិទ្យា​​នៃ​សាកលវិទ្យាល័យ Utah សហរដ្ឋអាមេរិក បាន​​រក​ឃើញ​ថា អាយុ​ដែល​សក្ដិសម​សម្រាប់​ការ​ចាប់​ផ្ដើម​ជីវិត​គូ គឺ​ចន្លោះ ២៨ឆ្នាំ- ៣២ឆ្នាំ។ តាម​រយៈ​ការ​សិក្សា​លើ​​ការ​​ស្ទង់​មតិ​ពី​​គ្រួសារ​នៅ​សហរដ្ឋអា​មេរិក លោក​បាន​រក​ឃើញថា​ប្ដី​ប្រពន្ធ​ដែល​រៀបការ​ក្នុង​វ័យ​​នេះ មាន​អត្រា​លែងលះ​ទាប​បំផុត​ប្រៀបធៀប​នឹង​​អ្នក​ដែល​រៀប​ការ​នៅ​វ័យ​ផ្សេង​ៗ។ ចំណែក​វ័យ​ដែល​មាន​អត្រា​លែងលះ​ខ្ពស់​បំផុត​គឺ ១៥ - ១៩ បន្ទាប់​មក​គឺ​វ័យ ២០​ - ២៤, ២៥ - ២៩ និង ៣៥ - ៣៩។  

៣​មូលហេតុ​ដែល​គួរ​រៀប​ការ​នៅ​អាយុ ២៨​ - ៣២ឆ្នាំ

យល់​អារម្មណ៍​​ខ្លួន​ឯង

ក្នុង​វ័យ​នេះ​មនុស្ស​មាន​ភាព​ចាស់​ទុំ​គ្រប់គ្រាន់​ក្នុង​ការ​យល់​ពី​អារម្មណ៍​ខ្លួន​ឯង​ថា​អាច​នៅ​ចុះ​សម្រុង​ជាមួយ​អ្នក​ម្ខាង​ទៀត​បាន​ឬ​អត់ ឬ​វា​គ្រាន់​តែ​ជា​អារម្មណ៍​ឈ្លក់​វង្វេង​តែ​មួយ​ឆាវ។

មាន​ទំនួល​ខុស​ត្រូវ​កាន់​តែ​ខ្ពស់

គាត់ ឬ​នាង​បាន​ជ្រើសរើស​ផ្លូវ​ជីវិត​ដែល​ខ្លួន​ឯង​ត្រូវ​ការ​ហើយ ហើយ​​ចាប់​ផ្ដើម​មាន​ទំនួល​ខុស​ត្រូវ​លើ​រឿង​ផ្សេង​ៗ និង​​មាន​ស្ថិរភាព​ផ្នែក​ហរិញ្ញវត្ថុ​មួយ​កម្រិត​ហើយ​ក្នុង​វ័យ​នេះ។

អាច​សម្រប​ខ្លួន​ចូល​គ្នា​បាន

ពួក​គេ​មិន​ទាន់​មាន​អាយុ​ចាស់​ជ្រុល​ក្នុង​ការ​ផ្លាស់​ប្ដូរ​ចរិត​ ទម្លាប់​រស់​នៅ​ខ្លះ​ៗ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ដើម្បី​អាច​ចុះ​សម្រុង​ជាមួយ​ដៃ​គូ​របស់​ខ្លួន​នោះ​ឡើយ ដែល​នេះ​គឺ​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ប្រើ​ជីវិត​គូ ៕

ចុចអានបន្ត៖

ប្រភព៖ Sanook ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម