រក​ឃើញ ៥ ចំណុច​នេះ​លើ​ខ្លួន​បុរស​ណា អ្នក​អាច​រៀបការ​ជាមួយ​គេ​បាន​ហើយ

  • 2018-10-30 09:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​ដែល​នារី​អាច​ផ្ញើ​វាសនា​ជាមួយ​បាន ទាល់តែ​មាន​ប៉ុន្មាន​ចំណុច​នេះ ព្រោះ​ថា​អ្នក​អាច​មាន​ភាព​កក់ក្ដៅពេញ​មួយ​ជីវិត។ តើ ៥ ចំណុច​នោះ​មាន​អ្វី​ខ្លះ​ទៅ? តាមដានជាមួូយ កញ្ញា ដូចខាងក្រោម៖

១.មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង

បើ​នៅ​ក្បែរ​បុរស​ណា​ដែល​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា ខ្លួនឯង​មាន​ភាព​ជឿជាក់​ចំពោះ​ខ្លួន​ខ្លួន​ឯង​នោះ ជ្រើស​គាត់​ចុះ ព្រោះ​គាត់​មិនមែន​ជា​មនុស្ស​ដែល​ទាមទារ​ឲ្យ​អ្នក​ផ្លាស់ប្ដូរ ដើម្បី​គាត់។ អ្នក​អាច​ធ្វើ​ជា​ខ្លួនឯង​បាន ដោយ​មាន​សេរីភាព។

រូបតំណាង

**២.អ្នក​គិត​ពី​អនាគត​រួម​គ្នា**

ពេល​ខ្លះ​បើ​ទោះ​ជា​អ្នក​ទាំងពីរ​មិន​មាន​ចំណង់ចំណូលចិត្ត​ដូច​គ្នា​គ្រប់​រឿង ប៉ុន្តែ​អ្នក​ទាំងពីរ​ធ្លាប់​បាន​គិត​ពី​អនាគត​ទៅ​ថ្ងៃ​មុខ​រួម​គ្នា។ នោះ​បញ្ជាក់​ថា អ្នក​និង​គាត់​អាច​រួម​ផ្លូវ​ទៅ​ជាមួយ​គ្នា​បាន​វែងឆ្ងាយ​ទៀត។

៣.គាត់​ជួយ​អ្នក​ដោះស្រាយ​បញ្ហា

នៅ​ពេល​អ្នក​មាន គាត់​មិន​បណ្ដោយ​អ្នក​ដោះស្រាយ​តែ​ម្នាក់ឯង​ទេ គាត់​នៅ​ក្បែរ ដើម្បី​ជួយ​ជា​កម្លាំង​កាយ​ចិត្ត។ ជ្រើស​បុរស​បែប​នេះ ពិតជា​មិន​ខុស​ទេ ព្រោះ​មិន​ទាន់​ជា​អ្វី​នឹង​គ្នា​ផង គាត់​ជួយ​ជ្រោមជ្រែង​អ្នក​ប៉ុណ្ណឹង​ហើយ ទម្រាំ​ក្លាយ​ជា​គ្រួសារ​ទៀត​គាត់​នឹង​នៅ​ក្បែរ​អ្នក​គ្រប់​ពេល។

៤.នៅ​ក្បែរ​មាន​អារម្មណ៍​ថា​សុវត្ថិភាព

ប្រសិនបើ​អ្នក​នៅ​ជិត​បុរស​ណា ហើយ​មាន​អារម្មណ៍​ថា ខ្លួន​មាន​សុវត្ថិភាព​គ្រប់​ពេល​ទោះ​កាលៈទេសៈ​មិន​ល្អ​ក៏​ដោយ​នោះ រើស​យក​គាត់​ចុះ។ គាត់​ពិតជា​អាច​ការពារ​អ្នក​បាន​ល្អ ហើយ​ត​ទៅ​មុខ​ទៀត អ្នក​ជឿ​ចុះ​ថា​អ្នក​អាច​សុខ​កាយ​សប្បាយ​ចិត្ត​បាន។

រូបតំណាង

៥.អ្នក​អាច​និយាយ​រឿងរ៉ាវ​គ្រប់​បែប​យ៉ាង​ជាមួយ​គាត់​បាន

មិន​ថា​រឿង​សប្បាយ​រីករាយ ឬ​កើត​ទុក្ខ​ទេ​អ្នក​អាច​ចែករំលែក​ជាមួយ​គាត់​បាន​ទាំង​អស់។ ប្រុស​បែប​នេះ​គឺ​ស្រលាញ់​អ្នក​ទាំង​ពេល​សុខ និង​ពេល​ទុក្ខ៕

ចុចអាន៖ទោះស្រលាញ់ប្ដីយ៉ាងណាក៏ដោយ មនុស្សស្រីកុំធ្វើបាបខ្លួនឯងទ្រាំនឹងរឿង៣នេះ

https://thepowerofsilence.co/8-definite-signs-youve-found-the-man-you-should-marry/

ប្រភព៖ thepowerofsilence ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម