ពណ៌សម្លៀកបំពាក់របស់អ្នកអាចបង្ហាញពីអារម្មណ៍របស់អ្នកបាន

  • 2019-12-06 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការជ្រើស​រើសពណ៌សម្លៀកបំពាក់អាចដឹងពីអារម្មណ៍របស់អ្នក​ថាអ្នក​កំពុងតែគិ​តអី​តាមរ​យៈ​ពណ៌​នី​មួយៗ។ តាម​រយៈ​ពណ៌​សម្លៀក​បំពាក់របស់​អ្នកក៏អាច​ដឹងថា​អ្នក​ជាមនុស្សបែបណា។ តោះ​ជ្រើស​រើស​ពណ៌​ណាមួយ​ក្នុងចំណោមព​ណ៌ទាំង ១០ ខាង​ក្រោម​រួមមាន៖

រូបតំណាង

**១. ពណ៌​ក្រហម**

ពណ៌ក្រហម​គឺជាពណ៌​តំណាង​អំណាច ក្តីប្រាថ្នា ភាព​រឹងមាំ ភាពទាក់​ទាញនិង​ក្តីស្រឡាញ់។ ដូច្នេះ ប្រសិនបើ​អ្នកចូលចិត្ត​ពណ៌ក្រហម​ឬពាក់​សម្លៀក​បំពាក់​ពណ៌​ក្រហម​មានន័យ​ថា​អ្នក​ជាមនុស្ស​ដែល​មានទំនុក​ចិត្តលើ​ខ្លួនឯង។

រូបតំណាង

២. ពណ៌​ខ្មៅ

ពណ៌ខ្មៅត្រូវ​បានគេចាត់ទុក​ថាជាពណ៌សម្លៀក​បំពាក់មួយដែល​មនុស្សសឹងតែគ្រប់គ្នាទ ហើយ​មាននៅក្នុង​ទូរសម្លៀកបំពាក់។ ប៉ុន្តែ​ប្រសិនបើអ្នក​មាននៅក្នុងទូរ​សម្លៀក​បំពាក់​ច្រើនមានន័យថា​អ្នកជាមនុស្សដែលឆាប់​មានអារម្មណ៍ ទំនុកចិត្តលើខ្លួន​ឯងហើយ​និងជា​មនុស្សម្នាក់ដែលចូលចិត្ត​ភាពប្រណីតក្នុង​ការរស់នៅ។ ស្របពេលជាមួយគ្នា​នេះ​ដែរ វាបញ្ជាក់ថាអ្នក​ជាមនុស្សដែលមាន​រសនិយមខ្ពស់និង​ពោរពេញ​ទៅដោយ​គោល​ដៅ​ក្នុង​ជីវិត។

រូបតំណាង

៣. ពណ៌​ផ្កាឈូក

ពណ៌ផ្កាឈូក​មានន័យថា​ជាពណ៌​មួយតំណាង​ដោយក្តីស្រឡាញ់​ឥតមាន​ដែន​កំណត់។ ប្រ​សិន​បើអ្នក​ចូលចិត្ត​ពណ៌ផ្កាឈូក​មានន័យថា​អ្នកជា​មនុស្ស​សុភាព​រាបសារ មិនចូល​ចិត្ត​ហិង្សា ការឈ្លោះ​ប្រកែក​និងតែងតែ​មាន​ឆន្ទៈជួយ​អ្នកដទៃ។ ប្រសិន​បើមនុស្ស​ប្រុស​ចូល​ចិត្ត​ពណ៌ផ្កាឈូកមាន​ន័យថា​គេជា​មនុស្សមាន​ទំនុកចិត្ត​លើខ្លួនឯង។

រូបតំណាង

៤. ពណ៌លឿង

ប្រសិនបើអ្នកចូលចិត្តពណ៌លឿងមានន័យថា​អ្នកជាមនុស្សមានភាពក្លាហាន។ សម្រាប់​ការ​ស្លៀកពាក់ពណ៌លឿងនឹងជួយ​អ្នកឲ្យមានការផ្តោតអារម្មណ៍ក្នុងការធ្វើការ មាន​គំនិត​ច្នៃប្រឌិតនិងមានលទ្ធផលល្អពេលធ្វើការ។

រូបតំណាង

៥. ពណ៌ខៀវ

ប្រសិនបើទូខោ​អាវរបស់​អ្នកពោរ​ពេញ​ទៅដោយ​សម្លៀកបំពាក់​ពណ៌ខៀវឬខៀវ​នោះ​មាន​ន័យថា​អ្នកមាន​ភាពជឿ​ជាក់ ស្មោះត្រង់ ឆ្លាតវៃ និងស្ងប់ស្ងាត់។ ក្នុងពេល​ជាមួយគ្នា​នេះ​អ្នកគឺ​ជាមនុស្ស​វិជ្ជមាន។ ការមាន​ភាពច្នៃ​ប្រឌិតអាចរស់​នៅដោយ​ខ្លួនឯង​បាន​ហើយ​តែង​តែ​បង្កើតច្បាប់​សម្រាប់​ខ្លួនគាត់​ក្នុងពេល​តែមួយ​ស្រលាញ់​ខ្លួនឯង​ដោយ​មិន​មាន​ភាពអាត្មា​និយម។

រូបតំណាង

៦. ពណ៌ទឹកក្រូច

ប្រសិនបើ​អ្នក​ចូល​ចិត្តសម្លៀក​បំពាក់​ពណ៌​ទឹកក្រូចអ្នក​តែងតែ​រំភើប​ហើយ​មិន​ចង់​ធ្វើអ្វីមួយ​ដូច​អ្នក​ដទៃ តែងតែចូលចិត្ត​រាប់អាននិង​លើកទឹកចិត្តអ្នកដទៃ។

រូបតំណាង

៧. ពណ៌បៃតង

អ្នកដែលចូលចិត្តពណ៌​បៃតង​ជាម​នុស្សដែល​ចេះគួរសមយក​ចិត្តទុក​ដាក់​ចំពោះ​អ្នក​ដទៃ​មានអារម្មណ៍វិជ្ជមាន​និងចូលចិត្ត​រស់នៅជា​មួយ​ធម្មជាតិ។

រូបតំណាង

៨. ពណ៌ស

បើអ្នក​ចូលចិត្តពណ៌ស​មានន័យថា​ភាពបរិសុទ្ធស្មោះត្រង់។ ម៉្យាងវិញ​ទៀតសម្រាប់​មនុស្ស​ដែលចូល​ចិត្ត​ស្លៀក​សម្លៀក​បំពាក់​ពណ៌ស មានន័យថាមនុស្សដែលមាន​ភាព​ក្លាហាន​ក្នុងការ​បើកផ្លូវ​ថ្មី​ទៅកាន់​ជីវិតមួយ​ផ្សេងទៀត។

រូបតំណាង

៩. ពណ៌ត្នោត

ពណ៌ត្នោត​នោះមាន​ន័យ​ថាការទុកចិត្ត។ ប្រសិនបើ​អ្នកចូល​ចិត្តពណ៌​ត្នោតនោះ​មាន​ន័យ​ថាអ្នកឆ្លាត​អាច​ទុកចិត្ត​បាននឹងខ្លួន​អ្នក។ មិនចង់​អោយអ្នកណា​ម្នាក់​ដឹងពី​អារម្មណ៍​ខាងក្នុង​របស់​អ្នក។

រូបតំណាង

១០. ពណ៌ប្រផេះ

ប្រសិនបើអ្នកចូលចិត្ត​ពណ៌នេះមានន័យថា​អ្នកសប្បាយចិត្តនឹងខ្លួនឯង​វាអាច​មាន​ភាព​មិន​ប្រាកដប្រជាខ្លះហើយកម្រ​នឹងធ្វើឱ្យមាន​ភាពខុសគ្នា។ និយាយរួម​អ្នកមិន​ចូល​ចិត្ត​ឲ្យខ្លួនឯង​មានចំណុច​លេចធ្លោ​អ្វីឡើយ។

រូបតំណាង

រូបភាព៖ Pinterest

ចុចអានបន្ត៖

មិនស្មាន ទម្លាប់នៃការចិញ្ចឹមសត្វប្រាប់ពីអ្នកចរិកលក្ខណៈរបស់អ្នក

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម