មកដឹងវិធីងាយៗការពារភ្នែកកុំឲ្យស្ងួត ក្នុងរដូវរងារ
- 2019-12-09 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងវិធីងាយៗការពារភ្នែកកុំឲ្យស្ងួត ក្នុងរដូវរងារ
ខែរងារបានចូលមកដល់ហើយអ្នកទាំងអស់គ្នា! មិនថាស្បែក ភ្នែក ក៏អាចបណ្តាលឲ្យមានសភាពស្ងួតបានដែរ។ កត្តានៃភ្នែកស្ងួតអាចបណ្តាលមកពីខ្យល់ត្រជាក់ខ្លាំងនិងកម្តៅពន្លឺព្រះអាទិត្យជាដើម។ ដូច្នេះខាងក្រោមនេះ ជាវិធីខ្លះៗការពារភ្នែករបស់អ្នកកុំឲ្យស្ងួតរួមមាន៖
ជាទូទៅ ជំងឺភ្នែកស្ងួតគឺជាជំងឺមួយដែលកើតមានលើមនុស្សគ្រប់វ័យ។ ទោះបីរោគសញ្ញាមិនធ្ងន់ធ្ងរក៏ដោយប៉ុន្តែប្រសិនបើទុកចោលមិនបានព្យាបាលវានឹងបណ្តាលឱ្យរលាកកាន់តែខ្លាំងរហូតដល់បណ្តាលឱ្យភ្នែករលាក។
**ហេតុអ្វីបានជា ភ្នែកស្ងួត?**
ក្នុងរដូវរងារ អាកាសធាតុស្ងួតនិងត្រជាក់បណ្តាលឱ្យទឹកដែលមាននៅក្នុងភ្នែកស្រាប់ងាយស្រួលហួតជាងធម្មតា។ ដូច្នេះគ្មាននរណាម្នាក់អាចប្រឈមមុខនឹងបញ្ហានេះទេ។ ហើយវាក៏អាស្រ័យលើភាពធ្ងន់ធ្ងរនៃរាងកាយរបស់ភ្នែកនីមួយៗ
របៀបការពារភ្នែកកុំឲ្យស្ងួត
១ ទទួលទានទឹកឲ្យបានច្រើនប្រសិនបើទឹកនៅក្នងភ្នែកមានតិច វានឹងនាំឲ្យអ្នកកានត់តែស្ងួតភ្នែកលើសដើម។
២ ចៀសវាងនៅក្នុងបរិវេណខ្យល់ខ្លាំង ខ្យល់ស្ងួត ខ្យល់ត្រជាក់និងពន្លឺព្រះអាទិត្យជាដើម។
៣ ប្រសិនបើអ្នកមិនស្រួលក្នុងភ្នែកអាចព្រិចភ្នែករយៈពេល ៥ វិនាទីបានដោយវាជួយផ្តល់សំណើមទៅដល់ភ្នែក។ តែបើព្រិចភ្នែកហើយមិនប្រសើរនោះអ្នកអាចប្រើទឹកភ្នែកក្លែងក្លាយបាន។
៤ ប្រើប្រាស់ទឹកភ្នែកសិប្បនិមិត្តនឹងជួយអ្នកការពារកុំឲ្យភ្នែកស្ងួត។ ទឹកភ្នែកសិប្បនិម្មិតអាចត្រូវបានទិញនិងប្រើដោយគ្មានគ្រោះថ្នាក់ដោយគ្មានការភ័យខ្លាចក្នុងការមានជំងឺផ្សេងៗ។
រូបភាព៖ Pinterest
ចុចអានបន្ត៖
ខែរងា កុំភ្លេចដើរហាត់ប្រាណឲ្យបាន ៣០ នាទីក្នុងមួយថ្ងៃទទួលបានអត្ថប្រយោជន៍ក្រៃលែង