ខែរងា កុំភ្លេចដើរហាត់ប្រាណឲ្យបាន ៣០ នាទីក្នុងមួយថ្ងៃទទួលបានអត្ថប្រយោជន៍ក្រៃលែង
- 2019-12-05 06:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខែរងា កុំភ្លេចដើរហាត់ប្រាណឲ្យបាន ៣០ នាទីក្នុងមួយថ្ងៃទទួលបានអត្ថប្រយោជន៍ក្រៃលែង
រដូវរងាបានមកដល់ហើយ! អ្នកទាំងអស់គ្នាគួរតែហាត់ប្រាណដើម្បីសុខភាពនិងបង្កើនឲ្យរាងកាយមានការធន់នឹងអាកាសធាតុ។ ក្នុងចំណោមលំហាត់ប្រាណជាច្រើន ការដើរត្រូវបានគេដឹងថាវាមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពរបស់អ្នក។ មិនសម្រាប់តែខែរងារទើបតម្រូវឲ្យអ្នកដើរនោះទេ ក្រៅពីខែនេះអ្នកក៏គួរតែធ្វើលំហាត់ប្រាណដើម្បីសុខភាពផងដែរ។ អត្ថប្រយោជន៍នៃការដើររយៈពេល ៣០ នាទីក្នុងមួយថ្ងៃរួមមាន៖
**១. កាត់បន្ថយហានិភ័យជំងឺវង្វេងវង្វាន់**
ពីការស្រាវជ្រាវរបស់សាកលវិទ្យាល័យផ្នែកViking បាននិយាយថា ការដើរហាត់ប្រាណពិតជាជួយកាត់បន្ថយជំងឺភ្លេចភ្លាំង។ បុរសអាយុពី ៧១ ទៅ ៩៣ ដើរបានមួយគីឡូជាងមួយថ្ងៃនឹងកាត់បន្ថយហានិភ័យជំងឺវង្វេងវង្វាន់។
២. បង្កើនសាច់ដុំ
អ្នកអាចនិយាយថាការហាត់ប្រាណជួយបង្កើនសាច់ដុំ តែការដើរហាត់ប្រាណរឹតតែជួយអ្នកក្នុងការចង់បានសាច់ដុំ។ ការដើរជួយពង្រឹងត្រគៀក ជើង និងពោះ។
៣. ជួយបេះដូងបន្ថយសម្ពាធឈាម
ចំពោះអ្នកមានបញ្ហាបេះដូងខ្សោយគួរដើរឲ្យបានច្រើន។ វាជួយពង្រឹងបេះដូងនិងជួយបន្ថយសម្ពាធឈាមទាបការដើរជារៀងរាល់ថ្ងៃអាចកាត់បន្ថយហានិភ័យនៃជំងឺលើសឈាមនិងជំងឺសរសៃឈាមបេះដូង។
៤. ធ្វើឲ្យពោះវៀនធំរឹងមាំ
ការដើរអាចកាត់បន្ថយឱកាសរបស់ស្ត្រីដែលមានជំងឺមហារីកក្រពះ ពោះវៀនបាន ៣១ ភាគរយ។ គ្រាន់តែដើរ ១០-១៥ នាទីក្នុងមួយថ្ងៃនឹងជួយដល់ប្រព័ន្ធរំលាយអាហារ។ ប្រសិនបើប្រើវត្ថុរាវរាល់ថ្ងៃចូរដើរជារៀងរាល់ថ្ងៃ។
៥. ជាមនុស្សចេះលេងសើច
នៅពេលមានអារម្មណ៍មិនល្អព្យាយាមដើរឲ្យបានរៀងរាល់ថ្ងៃរយៈពេល ៣០ ទៅ៤៥ នាទីលើសពីនេះវាក៏ជួយការពារអ្នកពីជំងឺបាក់ទឹកចិត្តផងដែរ។
៦. រក្សារាង
លំហាត់ប្រាណ Cardio ក៏ជួយអ្នកសម្រករាងបានដែរ តែប្រសិនបើអ្នកទទួលទានអាហារធម្មតាគ្រាន់តែដើរឲ្យបានមួយម៉ោងក្នុងមួយថ្ងៃក៏ជួយរក្សារាងរបស់អ្នកបានដែរ។
៧. កាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែម
គ្រាន់តែដើរឲ្យបានក្នុងរយៈពេល ២០ ទៅ ៣០ នាទីក្នុងមួយថ្ងៃនឹងជួយបន្ថយជាតិស្ករនៅក្នុងបឈាមក្នុងរយៈពេល ២៤ ម៉ោង។
៨. ធ្វើឲ្យឆ្អឹងរឹងមាំ
ការដើរនឹងជួយពង្រឹងឆ្អឹងនិងសន្លាក់ ជៀសវាងជំងឺពុកឆ្អឹងចំពោះស្ត្រីវ័យចំណាស់ដោយគ្រាន់តែដើរកន្លះម៉ោងក្នុងមួយសប្តាហ៍អាចកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបាន ៣០% ។
៩. បង្កើនសមត្ថភាពសួតនិងបេះដូង
ការហាត់ប្រាណទៀងទាត់ក៏ជួយបង្កើនសមត្ថភាពបេះដូងនិងសួតផងដែរ។ ការដើរធម្មតាផងនៅពេលអ្នកដើរអត្រាដកដង្ហើមរបស់អ្នកនឹងកើនឡើងអនុញ្ញាតឱ្យអុកស៊ីសែនឆ្លងកាត់ ជួយកម្ចាត់កាកសំណល់ចាស់ហើយក៏ ជួយបង្កើនកម្លាំង និងជួសជុលផ្នែកដែលពាក់បានយ៉ាងរហ័ស។
រូបភាព៖ Pinterest
ចុចអានបន្ត៖
ម្ហូបសាមញ្ញមែន តែល្អឥតខ្ចោះសម្រាប់អ្នកចង់ស្រកគីឡូដោយសុវត្ថិភាព