មិនស្មាន ទម្លាប់នៃការចិញ្ចឹមសត្វប្រាប់ពីអ្នកចរិកលក្ខណៈរបស់អ្នក

  • 2019-12-04 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកប្រហែល​ជាមានសត្វ​ជាទីសំណព្វចិត្ត​របស់ខ្លួនណា​ហើយ។ តើសត្វ​នោះជា​សត្វប្រភេទ​អ្វី? យ៉ាង​ណា​មិញ ចំពោះ​ម្ចាស់សត្វ​និងសត្វ​ចិញ្ចឹម​ខ្លួនវិញប្រាកដ​ជាមាន​លក្ខណៈ​ពិសេស​ទាក់​ទងគ្នា​ហើយ។ ដូច្នេះ​ចង់​ដឹង​ថា សត្វចិញ្ចឹមរ​បស់អ្នក​អាចប្រាប់​ពីទម្លាប់របស់​អ្នកយ៉ាង​ណានោះ ​រួមមាន៖

១​. សត្វ​សុនខ

ប្រសិនបើ​អ្នកជា​មនុស្ស​ស្រឡាញ់​សត្វសុនក​នោះ មាន​ន័យថា​អ្នកជា​មនុស្ស​ស្មោះ​ទៀង​ត្រង់។ បើនិយាយ​ពី​ក្តី​ស្រឡាញ់​ជាមួយ​មិត្តភក្តិវិញ​អ្នកជា​មនុស្ស​ដែលមាន​ចិត្តល្អ សន្តាន​ចិត្តសប្បុរស តែង​តែ​ជួយ​អ្នក​ដ​ទៃ អ្នក​មាន​ទម្លាប់​ថែរក្សា​និង​ការពារ។

រូបតំណាង

**២​. សត្វ​ឆ្មា**

បើអ្នក​ចូលចិត្ត​សត្វឆ្មា​វាអាច​ប្រាប់​ពីទម្លាប់រ​បស់អ្នក​គឺអ្នកជា​មនុស្ស​ចូលចិត្ត​សេរីភាព មិនចូលចិត្ត​ស្ថិត​នៅ​ក្រោម​អំណាចរ​បស់​នរណា​ម្នាក់ មាន​ការប្រយ័ត្ន​ប្រយែង​អ្នកជា​មនុស្សប្រកប​ដោយ​ជំនាញ ល្អីត​ល្អន់​និង​មានរស​និយម។

រូបតំណាង

៣​. សត្វ​កណ្តុរស

ប្រសិនបើ​អ្នកចូលចិត្ត​សត្វកណ្តុរ​មានន័យថា​អ្នកជា​មនុស្សវៃ​ឆ្លាត ឧស្សាហ៍ ព្យាយាមលើក​ទឹកចិត្ត​និង​សុទិដ្ឋិនិយម។ អ្នកជា​មនុស្សមាន​ការសកម្ម ក្តី​ស្រឡាញ់ ការរីក​ចម្រើន និង​ចេះបត់បែន​បានល្អ។

រូបតំណាង

៤​. សត្វ​ទន្សាយ

បើអ្នក​ចូលចិត្ត​សត្វទន្សាយ​មានន័យថា​អ្នកជាមនុស្ស​ឆ្លាតមោះមុត ហើយ​អាចរស់​នៅបានល្អ។ អ្នកជា​មនុស្សល្អដែល​អាច​មើល​ថែខ្លួនឯង​បាន បើមើល​ពីខាងក្រៅ​មាន​ភាព​ទន់ខ្សោយ តែខាង​ក្នុងវិញ​មាន​ភាព​រឹងមាំ មោះមុត​និងមានល្បិច​កលបង្កប់​នៅក្នុង​ចេះប្រុង​ប្រយ័ត្ន និង​មានឥរិយាបថ​សមរម្យ។

រូបតំណាង

៥​. សត្វ​ត្រី

បើអ្នក​ចូលចិត្ត​សត្វត្រី​មានន័យថា អ្នកជា​មនុស្សមាន​ក្តីស្រមើស្រម៉ៃ និង​ឆាប់​ឆេវឆាវ។ អ្នកជា​មនុស្ស​ម្នាក់​ដែល​មិនសូវ​ជារវល់​ប៉ុន្មានទេ តែអាច​ដោះស្រាយ​បញ្ហាបាន។ ជាធម្មតា​អ្នកជា​មនុស្សចេះគួរសម មាន​គំនិត​សុទិដ្ឋិនិយម មាន​ក្តីស្រម៉ៃ​ច្រើនជាង​ការគិត ពុំសូវ​មាន​ទំនោរ​ក្នុង​ការប្រកួត​ប្រជែងឡើយ។

រូបតំណាង

៦​. សត្វ​ចាប

បើ​អ្នកចូល​ចិត្តសត្វចាប​មានន័យ​ថាអ្នក​ជាមនុស្ស​ដែលចូល​ចិត្តសេរីភាព មិន​ចង់​មានផ្សារ​ភ្ជាប់​ជា​មួយ​នរណា​ម្នាក់ និងជា​មនុស្ស​មាន​ចរិក​ឆេវ​ឆាវ​បន្តិច។ ​​​

រូបតំណាង

ចុចអានបន្ត៖

ទម្រង់មាត់របស់អ្នកអាចជួយប្រាប់ពីបុគ្គលិកលក្ខណៈបានយ៉ាងងាយ

ប្រភព៖ 108resources ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម