កំហុស៤យ៉ាង ស្រីៗច្រើនធ្វើពេលបិទម៉ាស ដូចបំផ្លាញស្បែកមុខដោយមិនដឹងខ្លួន
- 2019-12-04 10:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុស៤យ៉ាង ស្រីៗច្រើនធ្វើពេលបិទម៉ាស ដូចបំផ្លាញស្បែកមុខដោយមិនដឹងខ្លួន
ដោយសារតែគុណភាពល្អ ងាយស្រួល និងតម្លៃក៏សមរម្យ ទើបម៉ាសបិទមុខបានក្លាយជាជម្រើសសម្រាប់នារីៗក្នុងការថែរក្សាសម្រស់។ ប៉ុន្តែមិនមែនគ្រាន់តែហែកសម្បក ហើយយកមកបិទមុខក៏ចាត់ទុកថារួចរាល់ ឬត្រឹមត្រូវនោះទេ មានចំណុចមួយចំនួនដែលអ្នកអាចធ្វើខុស ហើយបណ្ដាលឱ្យមុខមានបញ្ហាដោយមិនដឹងខ្លួន។
បិទម៉ាស ពេលអត់ទាន់លាងសម្អាតមុខ
ម៉ាសជួយចិញ្ចឹមស្បែកតាំងពីខាងក្នុងតែម្ដង។ ដូច្នេះហើយ អ្នកត្រូវការលាងមុខឱ្យស្អាតជាមុនសិន មុននឹងបិទម៉ាស។ ការមិនបានលាងសម្អាតមុខឱ្យបានស្អាត មុននឹងប្រើវា នឹងបណ្ដាលឱ្យកំណកនៅសេសសល់ពេញស្បែកមុខ ខ្លាញ់នៅកកពីក្រោមរន្ធញើស ដែលបណ្ដាលឱ្យទៅជាកើតមុន និងមានស្លាកស្នាមស៊ីជ្រៅ។
ចុចអាន៖ ម៉ាសបិទមុខធម្មជាតិ ៣មុខ ងាយធ្វើ ហើយថែមទាំងជួយឲ្យមុខស្អាត រលោងយ៉ាងគាប់ចិត្ត
បិទម៉ាសមិនបានត្រឹមត្រូវ
ជាទូទៅ ម៉ាសគ្រប់ប្រភេទត្រូវបានផលិតឡើងដោយទំហំជាក់លាក់មួយ ដូច្នេះហើយពេលខ្លះវាអាចធំ ឬតូចជាងមុខរបស់អ្នក។ អ៊ីចឹងតើបិទបែបណាទើបត្រឹមត្រូវនឹងផ្ទៃមុខ? គឺអ្នកត្រូវសារ៉េម៉ាសនោះឱ្យបានល្អ ឬចំប្រឡោះសម្រាប់ភ្នែក ច្រមុះ និងមាត់ ហើយឱ្យវារាបស្មើលើផ្ទៃមុខល្អ។ វិធីបិទម៉ាសឱ្យបានត្រឹមត្រូវបំផុតនោះគឺ ចាប់ផ្ដើមដាក់ម៉ាសពីថ្ងាស ហើយទាញចុះមកក្រោមដល់ថ្ពាល់ទាញឱ្យស្មើ។ អ្វីដែលត្រូវធ្វើបន្តទៀត គឺសម្រាកឱ្យបានស្រួលចិត្ត ទុកឱ្យម៉ាសវាធ្វើការវាចុះ។
លាបប្រេងផ្ដល់សំណើមមុនបិទម៉ាស
គោលបំណងនៃការប្រើម៉ាសបិទមុខ គឺដើម្បីបន្ថែមជាតិសំណើមដល់ស្បែក ដូច្នេះបើអ្នកប្រើប្រេង ឬគ្រីមផ្ដល់សំណើមដល់ស្បែកមុនបិទម៉ាសទៀត ស្បែកអ្នកនឹងឆ្អែត ហើយមិនអាចស្រូបយកសារធាតុបំប៉នស្បែកដែលមានពីម៉ាសបានឡើយ។ សំខាន់ជាងនេះទៅទៀត ការធ្វើឱ្យសំណើមដល់ស្បែកមុនបិទម៉ាសអាចបណ្ដាលឱ្យស្បែកទៅជាលើសជាតិសំណើមនោះ ហើយកើតមុខបានយ៉ាងងាយទៀតផង។
ចុចអាន៖ ម៉ាសធម្មជាតិធ្វើនៅផ្ទះ ជួយឲ្យស្បែកមុខស្អាតមិនចាញ់ម៉ាសទិញនៅហាង
បិទម៉ាសហើយភ្លាម លាងមុខចេញភ្លាម
នេះជាកំហុសមួយដែលនាំឱ្យស្បែកលែងលូតលាស់បានល្អ។ ម៉ាសបិទមុខភាគច្រើនមានកំណត់វិធីប្រើត្រឹមត្រូវ ហើយវិធីប្រើដ៏ត្រឹមត្រូវនោះគឺ បន្ទាប់ពីបកម៉ាសចេញ អ្នកគួរតែយកដៃម៉ាស្សា និងទះថ្នមៗដើម្បីឱ្យស្បែកអាចស្រូបយកសារធាតុបំប៉នដែលជាប់នៅលើស្បែកបានអស់ល្អ។ ដូច្នេះហើយ បើពេលបកម៉ាសចេញភ្លាម លាងមុខភ្លាម វាដូចធ្វើឱ្យការចំណាយពេលបិទប៉ុន្មានម៉ោងមុននោះ ទៅជាឥតប្រយោជន៍ទៅវិញ៕