ម៉ាស​បិទ​មុខ​ធម្មជាតិ​ ៣​មុខ ងាយ​ធ្វើ​ ហើយ​ថែម​ទាំង​ជួយ​ឲ្យ​មុខ​ស្អាត រលោង​យ៉ាង​គាប់​ចិត្ត

  • 2018-06-05 06:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុខស រលោង​គ្មាន​ស្នាម គ្មាន​មុន មនុស្ស​ស្រី​ណា​ក៏​ចង់​បាន​ដែរ​ តែ​ពេល​ខ្លះន​កត្តា​ជា​ច្រើន​ដែល​រាំង​ស្ទះ​មិន​ឲ្យ​មុខ​អ្នក​ស្អាត​បាន។ សម្រាប់​នារី​ដែល​ស្រឡាញ់​ផ្ទៃ​មុខ​ខ្លាំង និង​អាច​ឆ្លៀត​ថែរក្សា​បាន​នោះ កញ្ញា​សូម​ណែនាំ​ម៉ាស​ធម្មជាតិ​ ៣​មុខ​ដែល​ងាយ​ស្រួល​ធ្វើ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ជួយ​ឲ្យ​ស្បែក​មុខ​ស្អាត រលោង ដូច​ស្បែក​មុខ​កូន​ក្មេង​អីចឹង។ តោះ​!​អីចឹង​ទៅ​មើល​រូបន្ត​ខង​ក្រោម​ទាំង​អស់​គ្នា៖

១. ម៉ាស​ចេក

កិន​ចេក​មួយ​ផ្លែ​ឲ្យ​ម៉ត់ ហើយ​លាប​ និង​ម៉ាស្សា​លើ​មុខ​ថ្នមៗ។ បើ​សិន​ជា​ស្បែក​មុខ​អ្នក​មាន​សភាព​ស្ងួត​ខ្លាំង អ្នក​អាច​បន្ថែម​គ្រឿង​ផ្សំ​ ដូច​ជា​ក្រែម​ផ្ដល់​សំណើម ទឹក​ដោះគោ​បាន។ ទុក​រយៈ​ពេល ១៥ ទៅ​២០​នាទី​សឹម​លាង​សម្អាត​ជាមួយ​ទឹក​ត្រជាក់។

អ្នក​អាច​ធ្វើ​បែប​នេះ ២ ទៅ៣​ដង​ក្នុង​មួយ​អាទិត្យ ដើម្បី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។

២. ម៉ាស​ការ៉ុត

ចំហុយ​ការ៉ុត​ឲ្យ​ទន់ រួច​កិន​វា​ឲ្យ​ម៉ត់ រួច​បន្ថែម​ពង​មាន់​១​គ្រាប់​កូរ​ចូល​គ្នា​ឲ្យ​បាន​សព្វ។ លាប​វា​នៅ​លើ​មុខ ទុក​រយៈពេល​ប្រមាណ​ជា​៣០​នាទី​សឹម​លាង​ទឹក​ឲ្យ​ស្អាត។

អាច​ប្រើ​វា​មួយ​សប្ដាហ៍ ៣​ដង​បាន។ បន្ទាប់​ពី​១​អាទិត្យ​មក​អ្នក​នឹង​ឃើញ​លទ្ធផល​ពី​ភាព​ខុស​គ្នា​ជា​មិន​ខាន។

៣. ម៉ាស​ដំឡូង​បារាំង

ចំហុយ​ដំឡូង​បារាំង​ឲ្យ​ទន់ រួច​កិន​វា​ឲ្យ​ម៉ត់។ អ្នក​អាច​បន្ថែម​ទឹក​ដោះគោ​ឆៅ​បាន ឬ​មិន​បាច់​ក៏​បាន។ លាប​វា​លើ​មុខ រួច​ទុក​ចោល​១៥ ទៅ​២០​នាទី សឹម​លាង​សម្អាត​ចេញ។ ការ​អនុវត្ត​អាច​ធ្វើ​បាន​៣​ដង​ក្នុង​មួយ​អាទិត្យ។

កុំភ្លេច​សាក​ធ្វើ​ទាំង​អស់​គ្នា​ណា ដើម្បី​មុខ​ស្អាត ម៉ត់ ទៅណា​មក​ណា​ក៏​គេ​ច្រណែន!

ចុចអាន៖អាថ៌កំបាំង​ថែ​រក្សា​សម្រស់​របស់​នារី​កូរ៉េ​ ដែល​នារីៗ​គ្រប់រូបគួរ​យក​ជា​គំរូ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម