​ម៉ាស​​ធម្មជាតិ​​​ធ្វើ​នៅ​ផ្ទះ ជួយ​ឲ្យ​​ស្បែក​មុខ​​ស្អាត​​​​​​​មិន​ចាញ់​​​ម៉ាស​​ទិញ​នៅ​​ហាង

  • 2018-10-03 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ម៉ាសធម្មជាតិ​​​​ពិត​ជា​មាន​សារសំខាន់​​​​​​ណាស់​សម្រាប់​​​​​ស្បែក​មុខ។ វា​មាន​​ប្រសិទ្ធភាព​​ខ្ពស់​​ប្រសិន​​បើ​អ្នក​​ ចេះ​ពី​​របៀប​​​​ផ្សំ​​​បញ្ចូល​គ្នា​ត្រឹមត្រូវ​​និង​អនុវត្ត​ឲ្យ​​បាន​​​​​​​ជាប់​ជា​​​ប្រចាំ។ គ្រឿង​​ផ្សំ​​ងាយៗ មិន​​​​ពិបាក​​រក ថែម​ទាំង​​ចំណាយ​លុយ​តិច​​​ទៀត​ផង។​

​​គ្រឿង​ផ្សំ៖

  • ទឹក​​ដោះ​​គោ​​ជូរ (គ្មាន​ជាតិ​ស្ករ)​ = ១​​​​​​ស្លាប​ព្រា​កាហ្វេ

  • ពង​​មាន់ (យក​តែ​​ស​) = ១គ្រាប់​

  • ក្រូច​ឆ្មារ = ១​​​​​​ស្លាប​ព្រា​កាហ្វេ

របៀប​ធ្វើ៖

​​វាយ​​ពង​មាន់​​ផ្នែក​​​​ស​រហូត​​​ដល់​ឡើង​ពពុះ បន្ទាប់​មក​​​​​​ចាក់​ទឹក​​ដោះ​​គោ​​ជូរ​​និង​ក្រូច​ឆ្មា​​រចូល​​លាយ​​បញ្ចូល​គ្នា​​ឲ្យ​​សព្វ​ ទើប​​យក​​ទៅ​​​លាប​លើ​មុខ ទុក​​ចោល​ពី​​២០​-៣០​នាទី ហើយ​លាង​​ទឹក​ចេញ។

ត្រូវ​​អនុវត្ត​​​ឲ្យ​បាន​​ពី​​​​​២-៣​​ដង​​​​​​ ក្នុង​​មួយ​​សប្ដាហ៍​​។ វិធី​​នេះ​​​ អាច​ជួយ​​បណ្តេញ​​​​ជាតិ​ពុល​លើ​​ស្បែក ផ្តល់​សំណើម ធ្វើ​​ឲ្យ​ស្បែក​មុខ​​ស​​​​ភ្លឺ​​ស្រស់​​ថ្លា​​​​​៕

ចុចអានបន្ត៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម